jump to navigation

គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា ថ្ងៃពុធ 7 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​បន្ទាប់​ពី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ហើយ​ភ្លាម​ៗ​មក​ម្ល៉េះ លទ្ធផល​មួយ​ចំនួន​នៃ​​សំឡេង​គណបក្ស​នានា​ទទួល​បាន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែក​ចាយ​ជា​បន្ត​បន្ទាប់​ឥត​ដាច់​។ អ្វី​ដែល​គួរ​ជា​ទី​កត់​សម្គាល់​នោះ​សំឡេង​ឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយ​ៗ​មាន​ភាព​ប្រកៀក​ប្រកើយ​គ្នា​រវាង​គណបក្ស​ធំ​ៗ​ទាំង​ពីរ​គួរ​ជា​ទី​ចាប់​អារម្មណ៍ និង​តាម​ដាន​។

សម្រាប់​​គណបក្ស «​សង្គ្រោះ​ជាតិ​» ការ​បោះ​ឆ្នោត​គ្រា​នេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​គណបក្ស​ទទួល​រង​នូវ​ព្យុះ​មហិមា​ឥត​ស្រាក​ស្រាន្ត​ពី​មួយ​ទៅ​មួយ​មិន​ចេះ​ចប់​ រហូត​ដល់​បាត់​បង់​ប្រធាន​គណបក្ស​។

អ្វី​ដែល​គួរ​កត់​សម្គាល់​ជា​ថ្មី​ម្ដង​ទៀត​នោះ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​មក សំឡេង​គាំទ្រ​គណបក្ស «​សង្គ្រោះ​ជាតិ​» ហាក់​បី​ដូច​ជា​មិន​មាន​ការ​ថម​ថយ និង​ផ្ទុយ​មក​វិញ​បែរ​ជា​មាន​សន្ទុះ​កើន​ឡើង​ផង​ដែរ​។ បើទោះ​បី​ជា​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្ដី របាយការណ៍​នានា​របស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំនួន​នៃ​កំណើន​មេ​ឃុំ​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» កើន​ភ្លូក​ទឹក​ភ្លូក​ដី​លើស​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន​។

កំណើន​នៃ​អាសនៈ​នៅ​រដ្ឋ​សភា​ជាតិ​ស្ទើរ​ពាក់​កណ្ដាល​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​កំណើន​នៃ​ចំនួន​មេឃុំ​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ ជា​ការ​ពិត​ឥត​ប្រកែក​បាន​ថា គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា​៕

__________________________________________________________
អាន​ផង​ដែរ​
១. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
៣. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
៤. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: