jump to navigation

ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ ថ្ងៃសុក្រ 9 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

  • អំពី​ការ​គូស​សញ្ញា​ធីក​លើ​ប័ណ្ណបោះ​ឆ្នោត

សម្រាប់​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​នា​ពេល​កន្លង​មក​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​តម្រូវ​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​សន្លឹក​​ឆ្នោត​ដែល​ចាត់​ទុក​ថា​បាន​ការ នោះ​គឺ​ការ​គូស​សញ្ញា​ធីក​តែ​មួយ​មុខ​គត់ និង​ចាំ​បាច់​ត្រូវ​នៅ​ចំ​ប្រអប់​របស់​គណៈបក្ស​ណា​មួយ​ទៅ​ទៀត​។ ការ​កំណត់​ដ៏​តឹង​រឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​សន្លឹក​ឆ្នោត​ដែល​អាច​ថា​បាន​ការ​តាម​ចេតនា​រម្មណ៍​នៃ​អ្នក​បោះ​ឆ្នោត ប្រែ​ក្លាយ​ជា​សន្លឹក​មិន​បាន​ការ​ទៅ​វិញ​។ ហេតុ​ដូច​នេះ​ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ​។

ចំពោះ​ការ​គូស​ជ្រើស​រើស​គណៈ​បក្ស​ដែល​លើស​ពី​ប្រអប់​បួន​ជ្រុង​តែ​មិន​ប៉ះ​ទៅ​លើ​ប្រអប់​របស់​គណៈ​បក្ស​ដ៏​ទៃ ជាក់​ស្ដែង​ដូច​រូប​សម្រាប់​គណៈបក្ស​លេខ​២​​ខាង​ក្រោម ក៏​គួរ​ត្រូវ​បាន​រាប់​ថា​ជា​សន្លឹក​បាន​ការ​របស់​គណៈបក្ស​ «​ខ​» ដ្បិត​មិន​មាន​សញ្ញាណ​អ្វី​ថា​អ្នក​បោះ​ឆ្នោត​គូស​ឲ្យ​គណៈ​បក្ស​ «​ក​» ទេ​។ តែ​បើ​តាម​សេចក្ដី​ប្រកាស​ចែក​ចាយ​នានា សន្លឹក​បែប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មិន​បាន​ការ​ទៅ​វិញ​។

ម្យ៉ាង​វិញ​ទៀត ការ​ប្រកាន់​យក​​តែ​ធីក​មួយ​មុខ​គត់​ក៏​គឺ​ជា​ការ​កំណត់​ដ៏​តឹង​រឹង​មួយ​ដែល​គួរ​ត្រូវ​បាន​លើក​លែង​ចោល​។ «​ធីក​» គឺ​សញ្ញា​មួយ​ដែល​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ញឹក​ញាប់​នៅ​ក្នុង​បរិបទ​សំណេរ​ខ្មែរ​ទេ​។ ពាក្យ​នេះ​ទៀត​សោត​គឺ​ជា​ភាសា​អង់គ្លេស​។ ហេតុ​ដូច​នេះ ប្រជា​ពល​រដ្ឋ​ខ្មែរ​គួរ​ត្រូវ​បាន​អប់​រំ​ឲ្យ​ប្រើ​ប្រាស់​សញ្ញា​អ្វី​ក៏​បាន មាន​ដូច​ជា​គូស​សញ្ញា​ផ្កាយ​, ខ្វែង, ក្បៀស​,​ រង្វង់​មូល​, បូក ដក គុណ ចែក…​ ។ល។ (​ដែល​ប្រើ​ប្រាស់​ជា​ទូទៅ​ក្នុង​បរិបទ​ខ្មែរ​) ពោល​គឺ​សញ្ញា​អ្វី​ក៏​បាន ឲ្យ​តែ​ពួក​គាត់​គូស​ក្នុង​រង្វង់​ប្រអប់​របស់​គណៈ​បក្ស​ណា​មួយ ដូច​តួយ៉ាង​គណៈបក្ស​លេខ​៣​ខាង​ក្រោម គួរ​តែ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​គណៈ​បក្ស «​គ​»​។

ការ​ប្រកាន់​យក​តែ​សញ្ញា​ធីក មួយ​មុខ​គត់ និង​ត្រូវ​តែ​នៅ​ក្នុង​រង្វង់​ប្រអប់​នោះ គឺ​ជា​ការ​កំណត់​តឹង​តែង​ហួស​ហេតុ និង​ជា​ហេតុ​បំពាន​ទៅ​លើ​ចេតនា​របស់​អ្នក​បោះ​ឆ្នោត ដោយ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​គាត់ ដែល​គួរ​តែ​ជា​សន្លឹក​ឆ្នោត​បាន​ការ​​នោះ​។ សង្ឃឹម​ថា​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ នេះ គជប និង​លុប​លែង​កំណត់​បែប​តឹង​តែង​របៀប​នេះ​ទៀត​៕

______________________________________________________________
១. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
៣. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់
៤. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍

Advertisements

មតិ»

1. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត | ស្រែ​ខ្មុក - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

2. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

3. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

4. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើ - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

5. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្ន - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

6. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 13 ខែមិថុនា 2017

[…] […]

7. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: