jump to navigation

ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍ ថ្ងៃចន្ទ 12 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

ប្រសិន​បើ​និយាយ​ដល់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ មិន​ដឹង​ជា​ទទួល​បាន​ជោគ​ជ័យ​តាម​បរិបទ​នៃ​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​ត្រឹម​កម្រិត​ណា​នោះ​ទេ​។ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ដែល​ជា​ចេតនារម្មណ៍​នៃ​ការ​ជ្រើស​រើស​អ្នក​ដែល​ជិត​ស្និទ្ធ​បម្រើ​​ប្រជាជន​នៅ​ថ្នាក់​មូល​ដ្ឋាន​នោះ​បែរ​​ជា​មាន​លក្ខណៈ​ជា​ការ​ជ្រើស​រើស​បក្ស ឬ​ជ្រើស​រើស​តំណាង​រាស្ត្រ​ទៅ​វិញ​នៅ​ក្នុង​ស្រទាប់​មហា​ជន​អ្នក​បោះ​ឆ្នោត​។

ចាប់​តាំង​ពី​​មាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ម្ល៉េះ បក្ស​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត​ប្រជែង​មាន​ការ​ខិត​ខំ​បង្ហាញ​ពី​បក្ស​ជា​ជាង​បង្ហាញ​ពី​មេ​ឃុំ ឬ​តំណាង​ក្រុម​ប្រឹក្សា​ដែល​ទៅ​ឈរ​ឈ្មោះ​ឲ្យ​ប្រជាជន​បោះ​ឆ្នោត​។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​តំណាង​ក្រុម​ប្រឹក្សា​ដែល​ឈរ​ឈ្មោះ​មួយ​ចំនួន​មិន​បាន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​បាន​ស្គាល់​ទេ តែ​ខំ​ប្រឹង​ឃោសនា​ឲ្យ​បក្ស​ទៅ​វិញ​។ ជា​លទ្ធផល​មាន​ប្រជាជន​មួយ​ចំនួន​បោះ​ឆ្នោត​ឲ្យ​បក្ស​ដែល​គេ​ស្រឡាញ់​ដោយ​មិន​ទាំង​ស្គាល់​មុខ​តំណាង​ក្រុម​ប្រឹក្សា​​ដែល​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ខ្លួន​ផង​ក៏​មាន​។

សម្រាប់​ក្រុម​ប្រឹក្សា​ចាស់​មួយ​ចំនួន​ដែល​ធ្វើ​ល្អ​បាន​ត្រឹម​តែ​ខក​ចិត្ត ដ្បិត​ធ្លាក់​ឆ្នោត​ក៏​ព្រោះ​តែ​ប្រជាជន​បោះ​ឲ្យ​បក្ស​ដទៃ ឯ​ក្រុម​ប្រឹក្សា​អនុវត្ត​ការងារ​មិន​ល្អ​មួយ​ចំនួន​ក៏​នៅ​តែ​បាន​បន្ត​ការងារ​ដោយ​សារ​តែ​ប្រជាជន​នៅ​តែ​បន្ត​បោះ​ឆ្នោត​ឲ្យ​បក្ស​។ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ដូចនេះ​​ក៏​គឺ​ដោយ​សារ​តែ​ប្រជាជន​មិន​បាន​ផ្ដោត​អារម្មណ៍​ចំពោះ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​នោះ​ឯង​គឺ​គេ​ផ្ដោត​អារម្មណ៍តែ​បក្ស​ប៉ុណ្ណោះ​។ គឺ​ថា​បើ​ទោះ​អ្នក​ណា​ល្អ​ប៉ុណ្ណា​ក៏​គេ​មិន​បោះ​ឲ្យ​ដែរ ប្រសិន​បើ​មិន​ឈរ​ឈ្មោះ​ក្នុង​បក្ស​ដែល​ខ្លួន​ស្រឡាញ់ ឬ​ថា បើ​អាក្រក់​យ៉ាង​ណា​ក៏​នៅ​តែ​បោះ​ឲ្យ​ដែរ​ប្រសិន​បើ​ឈរ​ឈ្មោះ​ក្នុង​បក្ស​ដែល​ខ្លួន​ស្រឡាញ់​​។ ឬ​ម្យ៉ាង​វិញ​ទៀត ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បក្ស​ដែល​ខ្លួន​ស្រឡាញ់​តែ​ប៉ុណ្ណោះ​ដោយ​មិន​ខ្វល់​ពី​នរណា​ឈរ​ឈ្មោះ​អ្វី​ទេ​។

ការ​ដែល​ប្រជាជន​មាន​ទំនោរ និង​គំនិត​បែប​នេះ វា​បាន​បង្ហាញ​ពី​ភាព​មិន​ទទួល​ជោគ​ជ័យ​​នៃ​ការ​បោះ​ឆ្នោត​អ្នក​តំណាង​មូល​ដ្ឋាន​របស់​ខ្លួន ឬ​អាច​ថា​ជា​ការ​បរាជ័យ​នៃ​​ការ​អប់​រំ​ប្រជាជន​ឲ្យ​យល់​ដឹង​ពី​បំណង​ពិត​ប្រាកដ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ឯង​៕

______________________________________________________________
១. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
៣. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៤. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧

Advertisements

មតិ»

1. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើ - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]

2. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្ន - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]

3. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]

4. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]

5. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] […]

6. តា ម៉ាប់ - ថ្ងៃអង្គារ 20 ខែមិថុនា 2017

មានតែនៅតំបន់មួយចំនួនតូចប៉ុណ្ណោះដែលប្រជាជនស្គាល់បេក្ខជនច្បាស់។

7. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧ | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: