jump to navigation

យន្តហោះ​យប់​ម្សិល​មិញ ថ្ងៃអង្គារ 20 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

និយាយ​ដល់​រឿង​យន្តហោះ​កាល​ពី​យប់​ម្សិល​មិញ (​១៩ មិថុនា ២០១៧​) ជើង​យន្តហោះ​អ៊ែរ​អាស៊ី​លេខ FD3258 មាន​រឿង​បុក​ពោះ​មិន​ស្ទើរ​ទេ ចំពោះ​អ្នក​ដំណើរ​ម្នាក់​ៗ​។ ដូច​ខ្ញុំ​បាន​និយាយ​កាល​ពី​ប្រកាស​ម្សិល​មិញ​ចឹង បន្ទាប់​ពី​យន្តហោះ​ដែល​ចេញ​ពី​ភ្នំពេញ មក​ដល់​បាងកក​ភ្លាម​ស្រាប់​តែ​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​យ៉ាង​ខ្លាំង​។ រហូត​ដល់​ជើង​យន្តហោះ​ថ្មី​ត្រូវ​ឡើង​ជិះ​តាម​វេលា​កំណត់​។ គ្រប់​គ្នា​ឡើង​ជិះ​យន្តហោះ​ពេញ​អស់ តែ​ដោយ​សារ​ភ្លៀង​ខ្លាំង​យន្តហោះ​ក៏​មិន​អាច​ហោះ​ឡើង​បាន និង​ត្រូវ​ពន្យា​ពេល​ប្រមាណ​ជិត​៥០​នាទី​​។

ដោយ​ឡែក​នៅ​ពេល​យន្តហោះ​ហោះ​នៅ​លើ​អាកាស​វិញ អាកាស​ធាតុ​ក៏​មិន​អំណោយ​ផល​ប៉ុន្មាន​ដែរ​។ ពពក​ខ្មៅ​ហោះ​កាត់​ម្ដង​ៗ និង​ធ្វើ​ឲ្យ​យន្តហោះ​រលាក់​ម្ដង​ជា​ពីរ​ដង​ ដែល​ជា​ហេតុ​មិន​មាន​ការ​បម្រើ​អាហារ​នៅ​លើ​យន្តហោះ​ទេ សម្រាប់​ការ​ហោះ​ហើរ​នេះ ដោយ​មាន​ត្រឹម​តែ​ផ្ដល់​ភេសជ្ជៈ​បន្តិច​បន្តួច​ដល់​អ្នក​ដំណើរ​ប៉ុណ្ណោះ​។


នៅ​លើ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​លេខ FD3258 យប់​ម្សិល​មិញ

យន្តហោះ​ជិត​មក​ដល់​គោល​ដៅ​ហៅ ពីឡុត​ប្រកាស​ពី​ការ​ត្រៀម​ចុះ​ចត​នៃ​យន្តហោះ​។ ទាំង​ខ្ញុំ​ទាំង​គេ (មើល​ទៅ​) ទំនង​មាន​ការ​បាត់​ភ័យ និង​គិត​ថា​ពេល​នេះ​យន្តហោះ​ចុះ​ចត​ហើយ​។ ភ្នែក​សំឡឹង​តាម​បង្អួច​រហូត​ និង​ឃើញ​យន្តហោះ​បន្ទាប​ខ្លួន​បន្តិច​ម្ដង​ៗ​។ កាត់​វិថី​នានា​ដែល​មើល​ឃើញ​យ៉ាង​ច្បាស់ និង​តម្រង់​ឆ្ពោះ​មក​អាកាស​យាន​ដ្ឋាន​​គោល​ដៅ​បន្តិច​ៗ​ម្ដង និង​ឃើញ​ដី​យ៉ាង​ច្បាស់​។ ភ្លាម​នោះ​ខ្ញុំ​ក៏​ចេះ​តែ​មាន​អារម្មណ៍​ថា​យន្តហោះ​បែ​ជា​ហោះ​ឡើង​ទៅ​វិញ​។ បន្តិច​ម្ដង​ៗ យន្តហោះ​ហោះ​ខ្ពស់​ទៅ​ៗ គឺ​មែន យន្តហោះ​មិន​បាន​ចុះ​ចត​ទេ គឺ​ហោះ​ឡើង​ទៅ​លើ​អាកាស​ជា​ថ្មី​ម្ដង​ទៀត​ ខ្ពស់​ទៅ​ៗ​។ បែប​នេះ​នរណា​មិន​ភ័យ​។ អ្នក​ដំណើរ​ក្នុង​យន្តហោះ​ស្ងាត់​ជ្រាប​ដូច​គេ​ចុក​។ ខ្ញុំ​ឯ​ណេះ​គិត​ថា​ទំនង​ជា​យន្តហោះ​ត្រឡប់​ទៅ​អាកាស​យាន​ដ្ឋាន​ដើម​វិញ​ទេ​ដឹង ដ្បិត​ក៏​ធ្លាប់​បាន​ឮ​កន្លង​មក​នៅ​ពេល​យន្តហោះ​ចុះ​មិន​បាន​។ ឯ​ពីឡុត​វិញ ក៏​មិន​បាន​ប្រកាស​អ្វី​ឲ្យ​អ្នក​ដំណើរ​ដឹង​ឡើយ​​។ ចំណែក​ឯ​អាកាស​យាន​ដ្ឋាន​វិញ​ក៏​មិន​មាន​ភ្លៀង​ដែរ​។

យន្តហោះ​ត្រូវ​ហោះ​ក្រឡឹង​ជុំ​វិញ​ទីក្រុង​ម្ដង​ជា​ពីរ​ដង រហូត​ប្រមាណ​ជា​១៥​នាទី​ក្រោយ​មក​ទើប​ផ្ដើម​​ចុះ​ចត​ជា​ថ្មី​ និង​បាន​សម្រេច​ប្រកប​ដោយ​សុវត្ថិភាព​។ បន្ទាប់​ពី​ចុះ​ចត​ហើយ អ្នក​បើក​យន្តហោះ​ក៏​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ថា បរិមាណ​ល្បឿន​ខ្យល់​នៅ​ឯ​ចំណុច​ចុះ​ចត​នៃ​អាកាស​យាន​ដ្ឋាន​មាន​ល្បឿន​ខ្លាំង​លើស​កម្រិត​នៃ​ការ​អនុញ្ញាត​ឲ្យ​យន្តហោះ​ចុះ​ចត ដែល​ជា​ហេតុ​មិន​មាន​ការ​ចុះ​ចត និង​ត្រូវ​ហោះ​ឡើង​ទៅ​វិញ​។ បន្ទាប់​មក​ក៏​មាន​ការ​សូម​អភ័យ​ទោស​អ្នក​ដំណើរ​ចំពោះ​ការ​យឺត​យ៉ាវ​។ នេះ​ជា​លើក​ដំបូង​ហើយ តាំង​ពី​ខ្ញុំ​ជិះ​យន្តហោះ​មក ដែល​មាន​ការ​ចុះ​ហើយ​ឡើង​ទៅ​វិញ​បែប​នេះ​។ ភ័យ​មិន​ស្ទើរ​ទេ 😀

________________________________________________________
អាន​ផង​ដែរ៖
១. ត្រឡប់​មក​ស្រុក​ថៃ​វិញ

Advertisements

មតិ»

1. ត្រឡប់​មក​ស្រុក​ថៃ​វិញ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែមិថុនា 2017

[…] ________________________________________________________ អាន​ផង​ដែរ៖ ១. ទៅ​ស្រុក​ខ្មែរ​ ២. យន្តហោះ​យប់​ម្សិល​មិញ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: