jump to navigation

ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព ថ្ងៃពុធ 21 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​សម្រាប់​ផ្ទុក​​មឈូស​នៅ​ក្នុង​ពិធី​បុណ្យ​សព​ត្រូវ​បាន​ឃើញ​មាន​ប្រើ​ប្រាស់​ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​ចំនួន​ដែល​ទទួល​វប្បធម៌​លោក​ខាង​លិច​។ ទំនៀម​នេះ​ហាក់​មិន​ឃើញ​ទេ​នៅ​ក្នុង​​នគរ​កម្ពុជា​យើង​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​សម្រាប់​ផ្ទុក​មឈូស​ឃើញ​មាន​ប្រើ​ប្រាស់​តែ​ពិធី​បុណ្យ​សព​បណ្ដា​នាយ​ទាហាន ឬ​នៅ​ក្នុង​ពិធី​បុណ្យ​សព​ដែល​ជា​រដ្ឋ​ពិធី ឬ​រាជ​ពិធី​​ប៉ុណ្ណោះ​។

ប្រភព​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នេះ​ទំនង​ចេញ​មក​ពី​ចក្រ​ភព​អង់គ្លេស ដែល​កាល​នោះ​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​សម្រាប់​ផ្ទុក​មឈូស គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រួល​កម្លាំង​នាយ​ទាហាន​ក្នុង​ការ​ដឹក​ជញ្ជូន​មឈូស​នានា​។ ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ពាក់​កណ្ដាល​ទសវត្សរ៍​១៨០០ ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នេះ​ក៏​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ក្បួន​ដង្ហែ​សព ដោយ​មាន​ទ័ព​សេះ​នាំ​មុខ​ផង ចំពោះ​ករណី​ដែល​ទី​បញ្ចុះ​សព​មាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណោះ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​សម្រាប់​ផ្ទុក​មឈូស​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​សព​នាយ​ទាហាន និង​រដ្ឋ​ពិធី​។

ដោយ​ឡែក​នៅ​ក្នុង​នគរ​ថៃ ដែល​ជា​នគរ​ជិត​ខាង​នៃ​កម្ពុជា​យើង​វិញ ការ​ប្រើ​ប្រាស់​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​សម្រាប់​ផ្ទុក​ព្រះ​បរម​សព​ត្រូវ​បាន​ឃើញ​មាន​ប្រើ​ប្រាស់​តាំង​ពី​ រជ្ជកាលព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ និងបន្តមកដល់រជ្ជកាលចុងក្រោយនេះ (រាមាទី៩)។ បច្ចុប្បន្ន​ប្រទេស​ថៃ​កំពុង​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​មួយ​ទៀត​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​​​បរម​សព​នៃព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ រាមាទី៩​។

នៅ​ឯ​ប្រទេស​សិង្ហ​បុរី​ កាល​ពី​គ្រា​បុណ្យ​សព​នៃ​បិតា​ស្ថានិក​ប្រទេស លោក លី ក្វាន់​យូ ក៏​ឃើញ​មាន​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នេះ​សម្រាប់​ផ្ទុក​មឈូស​របស់​លោក នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​​​។ នៅ​ឯ​ប្រទេស​វៀតណាម​វិញ ក៏​ឃើញ​មាន​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នេះ​ដែរ នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ឧត្ដម​សេនីយ វ៉ូ ង្វៀន ស៊ាប (Vo Nguyen Giap) កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​ផង​ដែរ​៕

ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​បស្ចឹម​ប្រទេស​កាល​ពី​អតីតការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ចក្រ​ភព​អង់គ្លេស​នា​ពេល​កន្លង​មកការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ប្រទេស​ថៃ​កាល​ពី​អតីតការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​បុណ្យ​សព​លោក​លី ក្វាន់យូ នៅ​ប្រទេស​សិង្ហបុរីការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ប្រទេស​វៀតណាម

____________________________________________________
អានផងដែរ៖
១. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: