jump to navigation

គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧ ថ្ងៃអាទិត្យ 25 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។

តាម​រយៈ​គេហ​ទំព័រ​នៃ​គ.ជ.ប គណបក្ស​ធំ​ទាំង​ពីរ (​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​) នៅ​តែ​ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​ដដែល​។ តាម​រយៈ​សំឡេង​ឆ្នោត គណបក្ស​ទាំង​ពីរ​មាន​សំឡេង​ប្រដំ​ប្រសង​គ្នា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ភាគ​ច្រើន គួរ​ជា​ទី​មោទន​នៃ​ម្ចាស់​ឆ្នោត​ទាំង​អស់​។

ដោយ​ឡែក​ចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​នេះ​បាន​​ទទួល​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ ជាង​គេ​បោះ​ឆ្នោត​ពី​អណត្តិ​មុន ដោយ​បាន​កើន​ឡើង​នូវ​ចំនួន​មេ​ឃុំ​រហូត​ដល់​ទៅ​​៤៨៩​អសនៈ ក្នុង​ចំណោម​អសនៈ​ទាំង​អស់​​ចំនួន​១.៦៤៦​​។ (​អាន​ប្រកាស​៖ គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា​)

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញ់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៣.៥៤០.០៥៦​សំឡេង (​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​៣០៤.០៨៧​សំឡេង​) សរុប​៥០.៧៦​ភាគរយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​៣.០៥៦.៨២៤​សំឡេង (កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​១១០.៦៤៨​សំឡេង​) សរុប​៤៣.៨៣​ភាគ​រយ​។ (​អាន​ប្រកាស​៖ គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស​)

សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ ក៏​ជា​មោទនភាព​មួយ​ថ្មី​មួយ​ទៀត​ដែរ ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​ខ្នះ​ខ្នែង​ទៅ​ប្រើ​សិទ្ធិ​របស់​ខ្លួន​រហូត​ដល់​ទៅ ​៨៩​,​៥២​ភាគរយ​៕

ចុច​ទី​នេះ​ដើម្បី​យក​របាយការណ៍​លម្អិត​ពី​លទ្ធផល​ឆ្នោត

លទ្ធផល​សំឡេង​ឆ្នោត

លទ្ធផល​គិត​ជា​ភាគ​រយ

_______________________________________________________________
អាន​ផង​ដែរ​៖
១. គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស
២. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៣. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៤. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍
៥. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា

Advertisements

មតិ»

1. គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]

2. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]

3. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្ន - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]

4. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]

5. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: