ត្រឡប់មកខនកែនវិញ ថ្ងៃចន្ទ 31 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.2 comments
ព្រឹកមិញនេះ (៣១ កក្កដា ២០១៧) នៅវេលាម៉ោងប្រមាណ៦.៣០នាទី ត្រូវធ្វើដំណើរតាមជើងយន្តហោះនុកអ៊ែរ ពីអាកាសយានដ្ឋានអន្តរជាតិដនមឿង លេខ DD9806 ត្រឡប់មកខេត្តខនកែនវិញ ដើម្បីបម្រើការប្រក្រតី បន្ទាប់ពីបានទៅស្រុកខ្មែរកាលពីចុងសប្ដាហ៍កន្លងមកនេះ៕
ឡើងយន្តហោះ
ទិដ្ឋភាពលើយន្តហោះ
ទឹកមួយកូនដបផ្ដល់ឲ្យអ្នកដំណើរ
យន្តហោះដែលជិះព្រឹកមិញនេះ
________________________________________________________
អានផងដែរ៖
១. មកដល់បាងកកវិញ
២. មកភ្នំពេញ
មកដល់បាងកកវិញ ថ្ងៃអាទិត្យ 30 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.2 comments
យប់មិញនេះ (៣០ កក្កដា ២០១៧) ត្រូវត្រឡប់មកបាងកក ប្រទេសថៃវិញ តាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD605 នៅម៉ោងប្រមាណ១០.៣០នាទីយប់។ នេះជាលើកទីពីរហើយក្នុងការធ្វើដំណើរយប់បែបនេះមកប្រទេសថៃ។ ដោយសារជាជើងហោះហើរចុងក្រោយហើយ មកដល់បាងកក នៅម៉ោង១២យប់ទម្រាំបំពេញសំណុំបែបបទចូលប្រទេសរួច។ យប់នេះត្រូវដេកនៅក្នុងព្រលានយន្តហោះអន្តរជាតិដនមឿង មុននឹងបន្តជើងហោះហើរក្នុងស្រុកនៅព្រឹកទៀបភ្លឺថ្ងៃស្អែកទៀត៕
ទិដ្ឋភាពនៅព្រលានយន្តហោះភ្នំពេញយប់មិញ
ឡើងយន្តហោះ
ទិដ្ឋភាពលើយន្តហោះយប់មិញ
ភេសជ្ជៈហ្វ្រីលើយន្តហោះយប់មិញ
_________________________________________________________
អានផងដែរ៖
១. មកភ្នំពេញ
២. ត្រឡប់មកខនកែនវិញ
សម្ភាសន៍ក្រសួងការបរទេស ថ្ងៃសៅរ៍ 29 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.3 comments
ព្រឹកមិញនេះ (២៩ កក្កដា ២០១៧) ខ្ញុំបានទៅចូលរួមវគ្គសម្ភាសន៍នៅក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្ត្រីថ្មីរបស់ក្រសួងនេះ បន្ទាប់ពីបានជាប់វគ្គទី១ លើវិញ្ញាសារសរសេររួចមក។
សម្រាប់វគ្គសម្ភាសន៍កាលពីព្រឹកនេះ ឃើញថាមានដំណើរការបានល្អ ដោយមានសំណួរមួយចំនួនៗ ដែលចាប់បាន ដូចជា៖
១. ហេតុដូចម្ដេចបានកម្ពុជាត្រូវចូលសមាគមន៍អាស៊ាន?
២. អំពីវិស័យសិទ្ធិមនុស្សនៅកម្ពុជា?
…។ល។
_______________________________________________________________
អានផងដែរ៖
១. ប្រឡងក្រសួងការបរទេស (ជាថ្មីម្ដងទៀត)
២. ជាប់វិញ្ញាសារប្រឡងសរសេរ
៣. លទ្ធផលក្រសួងការបរទេស
ថៃចាត់ឆ្លងបុណ្យចម្រើនព្រះជន្មរាមាទី១០ លើកដំបូង ព្រមចេញតែមប្រិ៍អបអរសាទរ ថ្ងៃសុក្រ 28 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in ภาษาไทย.2 comments
នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅឯនគរថៃមានការរៀបចំចាត់បុណ្យចម្រើនព្រះជន្មជាលើកដំបូងព្រះមហាក្សត្រិយ៍ថ្មីរបស់ខ្លួន សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬរាមាទី១០។ ឆ្នាំ២០១៧ នេះ ព្រះអង្គមានព្រះជន្មគម្រប់៦៥ព្រះវស្សាហើយ។
បើទោះបីជាថ្ងៃនេះ ជាថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍របស់ខ្លួនក្ដី ព្រះរាជពិធីសម្រាប់ឆ្នាំនេះ មិនត្រូវបានចាត់ធំទេ ដោយសារប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការកាន់ទុក្ខអតីតព្រះមហាក្សត្រិយ៍របស់ខ្លួន រាមាទី៩នៅឡើយ។
ក្រៅពីការចាត់ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំនេះ ប្រៃសណីយ៍ថៃក៏បានចាត់ឲ្យមានការបោះពុម្ពតែមប្រិ៍ប្រៃសណីយ៍ថ្មីមួយប្រភេទ១០បាទ ចំនួន១លានច្បាប់ ដើម្បីអបអរបុណ្យចម្រើនព្រះជន្ម និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះដែរ៕៚
តែមប្រិ៍ប្រៃសណីយ៍ថ្មីប្រភេទ១០បាទ អបអរបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍ថៃ រាមាទី១០
_________________________________________________________________
អានផងដែរ៖
១. ថៃចេញធនបត្រឈុតថ្មី ប្រាកដព្រះបរមឆាយាល័ក្ខណ៍រាមាទី១០
២. ថៃចាត់បោះពុម្ពតែមប្រិ៍ប្រៃសណីយ៍ឈុតដំបូងសម្រាប់ព្រះមហាក្សត្រិយ៍ថ្មី រាមាទី១០
មកភ្នំពេញ ថ្ងៃព្រហស្បតិ៍ 27 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.2 comments
រសៀលនេះ (២៧ កក្កដា ២០១៧) បន្ទាប់ពីធ្វើការរួចរាល់ត្រូវចេញដំណើរមកព្រលានយន្តហោះដើម្បីធ្វើដំណើរតាមជើងយន្តហោះថៃ ឡានអន អ៊ែរ លេខ SL647 ដើម្បីធ្វើដំណើរមកបាងកក ដើម្បីតជើងយន្តហោះមកស្រុកខ្មែរទៀត។
សម្រាប់ជើងយន្តហោះបន្តមកភ្នំពេញត្រូវចេញនៅម៉ោងជាង៨យប់ តាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD604 តែជើងយន្តហោះត្រូវពន្យាពេលម្ដងហើយម្ដងទៀតរហូតដល់ម៉ោង៩កន្លះជាងទើបបានចេញដំណើរ និងមកដល់ភ្នំពេញនៅម៉ោងជិត១១ឯណុះ។ ការមកស្រុកខ្មែរគ្រានេះគឺដើម្បីបំពេញការងារផ្ទាល់ខ្លួនមួយចំនួន៕
រង់ចាំឡើងជិះយន្តហោះទៅបាងកក
នៅលើយន្តហោះថៃ ឡានអន អ៊ែរ លេខ SL647
មកដល់បាងកក (ដនមឿង)
រង់ចាំឡើងយន្តហោះទៅភ្នំពេញ
ភេសជ្ជៈហ្វ្រីលើជើងយន្តហោះអ៊ែរអាស៊ីលេខ FD604 យប់មិញ
នៅលើយន្តហោះអ៊ែរអាស៊ីលេខ FD604 យប់មិញ
________________________________________________________
អានផងដែរ៖
១. មកដល់បាងកកវិញ
២. ត្រឡប់មកខនកែនវិញ
สะบ้า : เกมกีฬาของมอญ เขมร และอื่นๆ ថ្ងៃពុធ 26 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in ภาษาไทย.add a comment
พบเกมกีฬาหรือการละเล่นสะบ้ามากในชนชาติตระกูลภาษามอญ-เขมร (Mon-Khmer หรือ Austro-Asiatic) รวมทั้งไทย ลาว พม่า ไทใหญ่ กะเหรี่ยง ลาหู่ มลายู ลัวะ ชอง แม้แต่เกาหลี แต่ไม่ทราบเพราะเหตุใด เมื่อสอบถามกับคนเขมรแถบสุรินทร์ บุรีรัมย์ ศรีสะเกษ หลายคนเข้าใจว่ามอญเป็นแม่แบบ อาจเป็นด้วยการละเล่นสะบ้าในเทศกาลสงกรานต์ของชาวมอญพระประแดงออกสื่อบ่อยกว่าใครในยุคนี้ มอญจึงกลายเป็นเจ้าข้าวเจ้าของต้นตำรับสะบ้าของภูมิภาค ทั้งที่การละเล่นทำนองนี้พบเห็นได้ทั่วไปทั้งทวีปเอเชีย
สะบ้า (Saba) ไม่พบชื่อในภาษาอังกฤษ เป็นพืชไม้เลื้อยขึ้นตามป่าดงดิบ อยู่ในวงศ์ Fabaceae ชนชาติต่างๆ ในแถบเอเชียนิยมนำผลแก่สุมไฟบดเข้าเครื่องยา แก้ตัวร้อนเป็นไข้ มะเร็ง คุดทะราด รักษาโรคผิวหนัง ผื่นคัน พยาธิ หืด กลาก เกลื้อน ช่วยให้สตรีคลอดบุตรง่าย ที่สำคัญนิยมนำเมล็ดแก่มาใช้เป็นอุปกรณ์การละเล่น มีชื่อเรียกต่างๆ กันไปในแต่ละท้องถิ่น เช่น มะนิม หมากงิม สะบ้ามอญ สะบ้าช้าง มะบ้า มะบ้าหลวง เป็นต้น
คำเรียกชื่อการละเล่นที่ใช้ลูกสะบ้าของชาติต่างๆ มักเรียกตามผลสะบ้า เช่น ชาวไทใหญ่ ในพม่าและแถบแม่ฮ่องสอนเรียกว่า “หมากนิม” ชาวไทเขินเรียก “หมากวา” ย่านอำเภอนาหมื่น จังหวัดน่านเรียก “หมากบ้า” ชาวลำปางเรียก “หมากนิมคำ” ชาวฉิ่นในพม่าเรียก “กาวี” ชาวลาหู่เรียก “หม่ายี้สื่อต่อดะเว” ชาวอาข่าเรียก “อ๊ะเบอฉ่อเออ” ชาวชองแถบจันทบุรีเรียก “พลีซะบ่า” ชาวลาวเรียก “หมากบ้า” ชาวเกาหลีเรียก “โทลชิ โนริ” ชาวมวงในเวียดนามเรียก “ดันฮ์ มัง” ชาวปากีสถานเรียก “กิลลิ ดานดา” ชาวชวาตะวันตกของอินโดนีเซียเรียก “กาตริก” ชาวมอญเรียก “ฮะนิ” ส่วนชาวเขมรเรียก “ลีงอังกุญจ์”
អានបន្តចុចទីនេះ
បដិវត្ត, បដិវត្តន៍ ថ្ងៃអង្គារ 25 ខែកក្កដា 2017
Posted by សុភ័ក្ត្រ in អំពីភាសា, អំពីភាសា.add a comment
បដិវត្ត –វាត់ ( កិ. ) ប្រព្រឹត្តប្រឆាំង; បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្ដូរ (របបគ្រប់គ្រងដើម្បីឲ្យបានចម្រើន) ។ បដិវត្តបុគ្គល (–វត្តៈ–) បុគ្គលអ្នករៀបចំកែប្រែលទ្ធិឬរបបគ្រប់គ្រងជាដើម ដើម្បីឲ្យបានសម្រេចចម្រើនរុងរឿង : គួរកោតសរសើរនូវព្យាយាមតស៊ូប្ដូរផ្ដាច់របស់បដិវត្តបុគ្គលអ្នកប្រព្រឹត្តសុចរិតទាំងឡាយ; ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកខាងសាសនាល្បីល្បាញក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាលដោយទ្រង់បានបង្វិលធម្មចក្រឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី ។
បដិវត្តន៍ –វាត់ បា.; សំ. ( ន. ) (បដិវត្តន; ប្រតិវត៌ណ ) ការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែ ឬផ្លាស់ប្ដូរ ។ ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម, ការប្រព្រឹត្តប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ : ចាប់ផ្ដើមធ្វើបដិវត្តន៍, អំពើរំលោភត្រូវបានវិនាសសាបសូន្យដោយកម្លាំងនៃបដិវត្តន៍, (បារ. Révolution)។
ស្រង់ចេញពីវចនានុក្រមខ្មែរ