jump to navigation

ថា​ម៉េច ល្វែង​ម៉ោង​ខុស​គ្នា​? ថ្ងៃសុក្រ 7 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

បើ​អាន​ទំព័រ​សប្បាយ​ថ្ងៃ​នេះ តាម​រយៈ​អត្ថបទ កោះ​សង្សារ​​ដែល​គេ​ល្បី​ថា​ជា​ ម៉ាល់ឌីវ​ ទី​២ មាន​​ចំណុច​ពិសេស​​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ស្រាប់​តែ​ភ្ញាក់​ព្រើត និង​ទើប​តែ​ដឹង​ថា​នៅ​​អ្វី​ដែល​ហៅ​ថា​កោះ​សង្សារ​ស្អី​គេ​នោះ គេ​កំណត់​ល្វែង​ម៉ោង​ខុស​ពី​ប្រទេស​កម្ពុជា​ទាំង​មូល​។ តើ​ការ​កំណត់​ល្វែង​ម៉ោង​នេះ​ត្រូវ​បាន​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​ឬ​យ៉ាង​ណា​នៅ​កោះ​មួយ​នេះ​?

ជា​ទូទៅ​ការ​កំណត់​ល្វែង​ម៉ោង​ត្រូវ​បាន​គិត​គូរ​យ៉ាង​ល្អិត​ល្អន់​ពី​ផល​ប៉ះ​ពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជ​មាន​ចំពោះ​ប្រជាជន​ទូទៅ​ដែល​រស់​នៅ​ក្នុង​តំបន់​។ ប្រទេស​ថៃ​ធ្លាប់​ពិចារណា​ក្នុង​ការ​បន្ថែម​ល្វែង​ម៉ោង​ដែរ តែ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រជាជន​ទូទៅ​។ អាស៊ាន​ក៏​ធ្លាប់​បាន​ពិចារណា​ក្នុង​ការ​កំណត់​ល្វែង​ម៉ោង​ដូច​គ្នា​ទាំង​១០​ប្រទេស​ដែរ តែ​ក៏​មិន​ទទួល​បាន​ការ​គាំទ្រ​ណា​មួយ​ទេ​។

នៅ​លើ​ពិភព​លោក​នេះ​ឃើញ​មាន​តែ​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ៗ​ទេ ដែល​មាន​ការ​កំណត់​ល្វែង​ម៉ោង​ខុស​គ្នា​ពី​តំបន់​មួយ ឬ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​។ ដោយ​ឡែក​ការ​កំណត់​ល្វែង​ខុស​គ្នា​រវាង​កោះ​នៅ​ក្នុង​ដែន​អធិបតេយ្យ​នៃ​កម្ពុជា​​នោះ (ប្រសិន​បើ​ពិត​ដូច​អ្វី​ដែល​សប្បាយ​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​នេះ​) ប្រសិន​បើ​មិន​ទទួល​បាន​ការ​ពិ​គ្រោះ​យោបល់​ពី​ប្រជាជន​ទូទៅ ឬ​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ការ​ធ្វើ​បែប​នេះ​ទំនង​ជា​ការ​បំពាន​នូវ​អធិបតេយ្យ​ភាព​នៃ​កម្ពុជា​​​។

ការ​កំណត់​ល្វែង​ម៉ោង​ខុស​គ្នា​ណា​មួយ​នៅ​ក្នុង​ដែន​អធិបតេយ្យ​នៃ​កម្ពុជា​​​គួរ​តែ​ត្រូវ​ធ្វើ​ឡើយ​ដើម្បី​ផល​ប្រយោជន៍​រួម​នៃ​ប្រជាជន​ខ្មែរ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បម្រើ​ឲ្យ​អ្នក​ទេសចរណ៍​បរទេស​ឡើយ​៕

អត្ថបទ​ត្រង់​ចំណុច​លេខ​១១  ចុះ​ក្នុង​គេហ​ទំព័រ​សប្បាយ​ដែល​និយាយ​ថា​ល្វែង​ម៉ោង​ខុស​គ្នា​នៅ​លើ​កោះ​សង្សារ

____________________________________________________
អាន​ផង​ដែរ​៖
១. ម៉ោង​អាស៊ាន​?

Advertisements

មតិ»

1. ម៉ោង​អាស៊ាន​? | ស្រែ​ខ្មុក - ថ្ងៃសុក្រ 7 ខែកក្កដា 2017

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. ថា​ម៉េច ល្វែង​ម៉ោង​ខុស​គ្នា​? […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: