jump to navigation

ព្រះ​មហា​ក្សត្រិយ៍​យាង​ចូល​រួម​ក្នុង​បុណ្យ​រុក្ខ​ទិវា នៅ​ខេត្ត​​កណ្តាល ថ្ងៃអាទិត្យ 9 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ថ្ងៃ​នេះ ០៩ កក្កដា ២០១៧ គឺ​ជា​ថ្ងៃ​បុណ្យ​រុក្ខ​ទិវា ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ រាជការ​បាន​ចាត់​ពិធី​នេះ​នៅ​ឯ​ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល​។

ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ដែរ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​បាន​យាង​ដាំ​កូន​ឈើ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​។

ចាប់​តាំង​ពី​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៤ មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​បុណ្យ​រុក្ខ​ទិវា​ជា​រៀង​រាល់​ឆ្នាំ (លើក​លែង​ឆ្នាំ​២០១៦) មិន​ដែល​អាក់​ខាន​ឡើយ​។ ខាង​ក្រោម​នេះ​ជា​ទី​កន្លែង​ដែល​ព្រះ​អង្គ​បាន​យាង​ចូល​រួម​រាប់​ចាប់​តាំង​ពី​ឆ្នាំ​ទី​១ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ឡើង​សោយ​សិរី​រាជ្យ​សម្បត្តិ​​​៕

អនុមោទនា បុណ្យ​ចូល​វស្សា ព.ស.​២៥៦១ ថ្ងៃអាទិត្យ 9 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ថ្ងៃនេះ គឺជាថ្ងៃអាទិត្យ ១ រោច ខែអាសាឍ ឆ្នាំរកា នព្វ​ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ គឺជាថ្ងៃចូលព្រះវស្សា សម្រាប់ពុទ្ធសាសនិកជនទាំងអស់ ដោយគិតចាប់តាំងពីថ្ងៃនេះ រហូតដល់ព្រហស្បតិ៍​ ១៥កើត ពេញបូណ៌មី ខែអស្សុជ ឆ្នាំដដែល ត្រូវនឹងថ្ងៃទី៥ ខែតុលា ជាថ្ងៃចេញព្រះវស្សាវិញ។

រយៈពេលបីខែចូលវស្សានេះ សូមខេមរជនសាសន៍ពុទ្ធទាំងអស់ ប្រតិប័ត្តិកាយចិត្តឲ្យបានល្អ តាមគន្លងសាសនា ស្ដាប់បង្គាប់គ្រូបាអាចារ្យ, លះបង់ល្បែង និងជៀសវាងគ្រឿងស្រវឹងគ្រប់ប្រភេទ។ តាំងចិត្តជ្រះថ្លា រក្សាសីលប្រាំ នោះសុខនឹងនាំមកខ្លួនលោកអ្នក គ្រួសារ ក៏ដូចសង្គមជាតិ។

ពាក្យស្លោកសម្រាប់ចូលវស្សាឆ្នាំនេះ ពីប្លក់ស្រែខ្មុកគឺ «រក្សា​ឥត​អាក់ វស្សានាំសុខ»។ សូមអនុមោទនា បុណ្យចូលវស្សា ព.ស.២៥៦១!

%d bloggers like this: