jump to navigation

«​វិទ្យាល័យ​អង្គរ​» ៖ ករណី​សិក្សា​ជា​គំរូ​​មួយ​សម្រាប់​ការ​ប្ដូរ​ឈ្មោះ​សមិទ្ធិ​សាធារណៈ ថ្ងៃសុក្រ 14 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ការ​ផ្លាស់​ប្ដូរ​ឈ្មោះ ឬ​បន្ថែម​ឈ្មោះ​បុគ្គល​ឯកជន​​ជា​ថ្នាក់​ដឹក​នាំ​​ទៅ​លើ​សមិទ្ធផល​សាធារណៈ​​ដែល​មាន​ស្រាប់​ត្រូវ​បាន​កើត​ឡើង​ជា​ហូរ​ហែ ដោយ​មិន​មាន​ការ​តវ៉ា​ណា​​កើត​មាន​ឡើង​ឡើយ​។ នេះ​ក៏​ដោយ​សារ​កង្វះ​ការ​ចេះ​ដឹង​ពី​សិទ្ធិ​អំណាច​នៃ​ប្រជាជន​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ​។ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​បាន​កើត​មាន​ឡើង​តាំង​ពី​ទី​ជន​បទ​ស្រុក​ស្រែ​ចម្ការ​រហូត​ដល់​ទី​ក្រុង​ភ្នំពេញ​ដែល​ជា​បេះ​ដូង​នៃ​ប្រទេស​កម្ពុជា​។ ការ​ផ្លាស់​ប្ដូរ​បែប​នេះ​បានកើត​មាន​ឡើង​ភាគ​ច្រើន​គឺ​បន្ទាប់​ពី​មាន​ការ​កសាង​អគារ​បន្ថែម​មួយ​ឬ​ពីរ​ខ្នង ដោយ​សំអាង​ថា​ជា​ការ​កសាង​ដោយ​ថវិកា​បុគ្គល​។

ករណី​បែក​ធ្លាយ​ពី​គម្រោង​សុំ​ប្ដូរ​ឈ្មោះ​វិទ្យាល័យ​អង្គរ ខេត្ត​សៀមរាប នា​ពេល​នេះ​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​បម្លាស់​ប្ដូរ​ថ្មី​នៃ​សង្គម​កម្ពុជា​ដែល​ប្រជាជន​មាន​ការ​ចូល​រួម​ផុស​ផុល​ទៅ​លើ​សមិទ្ធិ​សាធារណៈ ដែល​សុទ្ធ​សឹង​ជា​កម្មសិទ្ធិ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប​ម្ចាស់​ប្រទេស​។ ហេតុ​ផល​នៃ​ការ​ផ្លាស់​ប្ដូរ​សមិទ្ធិផល​សាធារណៈ​ដោយ​ការ​កសាង​អាគារ​មួយ​ខ្នង​ពីរ​ខ្នង​នេះ​បាន​លែង​ក្លាយ​ជា​មោទនភាព​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ​ហើយ ហើយ​ដែល​អ្នក​ផ្ដើម​គំនិត រួម​ថ្នាក់​ដឹក​នាំ​គួរ​ភ្ញាក់​គំនិត និង​គួរ​មាន​ការ​ខ្មាស​អៀន​ចំពោះ​ទង្វើ​របស់​ខ្លួន​។

ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​សមិទ្ធផល​សាធារណៈ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ និង​ដឹង​ជា​ទូទៅ​ថា​គ្មាន​អ្វី​ក្រៅ​អំពី​វប្បធម៌​ទំយើ​ និង​អែប​អប​បុគ្គល​ឡើយ​។ ប្រសិន​បើ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត គ្មាន​ប្រជាជន​ឯ​ណា​ជា​ទូទៅ​ស្ម័គ្រ​ចិត្ត​សុំ​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ក្រៅ​អំពី​មន្ត្រី​អែប​​អប​ ឬ​អ្នក​ទទួល​ផល​មួយ​ចំនួន​ប៉ុណ្ណោះ​។ ករណី​ «វិទ្យាល័យ​អង្គរ​» ក៏​ទំនង​មិន​ខុស​គ្នា​នោះ​ដែរ​។

ករណី​គម្រោង​ផ្លាស់​ប្ដូរ​ឈ្មោះ «​វិទ្យាល័យ​អង្គរ​» នា​ពេល​នេះ គួរ​ត្រូវ​បាន​ក្លាយ​ជា​ករណី​សិក្សា​មួយ​សម្រាប់ ឈាន​ដល់​លុប​បំបាត់​ករណី​ផ្លាស់​ប្ដូរ​ឈ្មោះ​​សមិទ្ធិ​សាធារណៈ​ផ្សេង​ៗ​ទៀត​នា​ពេល​អនាគត​។ ហើយ​បក​ក្រោយ​មក​វិញ​ករណី​នេះ ក៏​គួរ​ត្រូវ​បាន​ក្លាយ​ជា​ករណី​សិក្សា​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ផ្លាស់​ប្ដូរ​សមិទ្ធិ​សាធារណៈ​នានា​នា​ពេល​កន្លង​មក ថា​តើ​សម​ប្រកប​ដែរ​ឬ​ទេ ឬ​ថា​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​មក​ឈ្មោះ​ដើម​របស់​សមិទ្ធផល​ទាំង​នោះ​វិញ​​។

ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​សមិទ្ធិ​សាធារណៈ​មក​ជា​ឈ្មោះ​របស់​បុគ្គល​ឯកជន គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន និង​អាម៉ាស់​សម្បើម​ណាស់​។ បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​ឈ្មោះ​ខ្លួន​ភ្ជាប់​នឹង​សមិទ្ធិ​សាធារណៈ​ដែល​មាន​ស្រាប់​គួរ​មាន​​សតិ​សម្បជញ្ញៈ និង​មិន​គួរ​លង់​និង​វប្បធម៌​អែប​អប​បែប​នេះ​នោះ​ទេ​។

សូម​ឲ្យ​ស្មារតី​នៃ​ករណី​ «​វិទ្យាល័យ​អង្គរ​» ក្លាយ​ជា​ចលករ​មួយ​ដាស់​សតិ​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​សិទ្ធិ​អំណាច​របស់​ខ្លួន និង​ចេះ​ការ​ពារ​សមិទ្ធិ​សាធារណៈ​ដែល​កើត​ចេញ និង​ជា​កម្មសិទ្ធិ​របស់​​ប្រជា​គ្រប់​រូប​ ដោយ​មិន​មែន​បុគ្គល​ណា​ម្នាក់​ត្រឹម​មក​កសាង​អាគារ​មួយ​ខ្នង​ពីរ​នោះ​ទេ​។ សូម​ឲ្យ​ឈ្មោះ «​វិទ្យាល័យ​អង្គរ​» ក្លាយ​ជា​ឈ្មោះ​អមតៈ​នៃ​វិទ្យាល័យ​ ក្នុង​ទឹក​ដី​អតីត​មហា​នគរ​ខ្មែរ​នេះ​!

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: