jump to navigation

អូស​ទឹក​ធុង​សាំង ថ្ងៃអាទិត្យ 16 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ពី​ដើម​ៗ​មិញ នៅ​ភូមិ​ខ្ញុំ (​ទំនង​នៅ​ទូទាំង​ប្រទេស​) ឲ្យ​តែ​ខែ​រាំង​ម្ដង​ៗ​មិន​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ទេ​។ កាល​ណុះ អ្នក​មាន​លុយ​ល្មម​នៅ​ក្នុង​ភូមិ​​គេ​តែង​ធ្វើ​របរ​លក់​ទឹក ដោយ​មាន​ការ​​បូម​ពី​បឹង​យក​មក​ស្តុក​ក្នុង​ពាង​រួច​ចែក​ចាយ​បន្ត​ទៅ​ប្រជាជន​ក្នុង​ភូមិ ដោយ​ការ​លក់​។

ការ​លក់​ទឹក​ក្នុង​ភូមិ​សម្រាប់​ការ​ប្រើ​ប្រាស់​នេះ គឺ​គេ​ប្រើ​ធុង​សាំង​ច្នៃ​ដោយ​ដាក់​លើ​រទេះ (​សូម​មើល​រូប​ខាង​ក្រោម​) ហើយ​អ្នក​ទិញ​ទឹក​ត្រូវ​មក​អូស​ទឹក​ដោយ​ខ្លួន​ឯង​។ នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​រក​ស៊ី​លក់​ទឹក​នេះ​ចំនួន​ពីរ​កន្លែង​ដែរ​។

ក្នុង​នាម​ជា​កូន​ប្រុសច្បង ជា​ទូទៅ​ខ្ញុំ​ត្រូវ​ទៅ​អូស​ទឹក​ធុង​សាំង​នេះ​ជាមួយ​ឪពុក​ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​​។ កន្លែង​ដែល​ត្រូវ​អូស​ទឹក​នេះ​មាន​មួយ​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ផ្ទះ និង​មួយ​ទៀត​មាន​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​ផង​ដែរ​​៕

ធុង​សាំង​ដាក់​ទឹក​អូស​នានា​កាល​ពី​មុន (​រូប​តំណាង)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: