jump to navigation

ឆ្នាំ​ទី​៦៥ នៃ​ការ​ប្រគល់​ផ្លូវ​រថ​ភ្លើង​ខ្សែ​ទី​១​​ពី​អាណា​និគម​បារាំង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា ថ្ងៃពុធ 19 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ន​សម័យ​សង្គម​រាស្ត្រ​និយម ផ្លូវ​រទេះ​ភ្លើង​នៅ​កម្ពុជា​មាន​តែ​មួយ​ខ្សែ​គត់ គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ប៉ោយ​ប៉ែត ចម្ងាយ​ប្រវែង​៣៨៥​គ.ម.​។ ផ្លូវ​រទេះ​ភ្លើង​នេះ ត្រូវ​បាន​អាណា​និគម​បារាំង​ប្រគល់​ជូន​រាជ​រដ្ឋាភិបាល​វិញ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៥២​។ ដើម្បី​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ​នៃ​ប្រជា​រាស្ត្រ​តូច​តាច ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រសើរ រាជ​អយ​ស្ម័យ​យាន​កម្ពុជា​បាន​ខិត​ខំ​បើក​ស្ថានីយ​ថ្មី​ជា​ច្រើន​ទៀត មាន​ស្ថានីយ​សំរោង ត្រាច​ទង ព្រៃ​ស្វាយ កោះ​ចរ កូប ដំណាក់​ស្មាច់ ប៉ោយ​ប៉ែត​។

ចាប់​ពី​ដើម​ឆ្នាំ​១៩៦០ ក្រោម​ព្រះ​រាជ​តម្រិះ​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រាជ​អយ​ស្ម័យ​យាន​កម្ពុជា​បាន​ចាប់​កសាង​ផ្លូវ​រទេះ​ភ្លើង​មួយ​ទៀត ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ ដែល​មាន​ចម្ងាយ​២៧០​គ.ម​.​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​សម្ពោធ​ការ​ដ្ឋាន​ហត្ថកម្ម​ដើម្បី​កសាង​ផ្លូវ​ដែក​នេះ​ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​១៩៦០​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ស្ថានីយ​អយ​ស្ម័យ​យាន​នៅ​ភ្នំពេញផ្លូវ​ដែក​ថ្មី​នេះ​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ ឆ្លង​កាត់​ស្ទឹង​តូច​ក្នុង​ខេត្ត​តាកែវ

__________________________________________________________________
អាន​ផង​ដែរ​៖
១. ៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត
២. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​ទូក​មាស

Advertisements

មតិ»

1. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​ទូក​មាស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែកក្កដា 2017

[…] __________________________________________________________________ អាន​ផង​ដែរ​៖ ១. ៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត ២. ឆ្នាំ​ទី​៦៥ នៃ​ការ​ប្រគល់​ផ្លូវ​រថ… […]

2. ៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត | ស្រែ​ខ្មុ - ថ្ងៃ​ព្រហស្បតិ៍ 20 ខែកក្កដា 2017

[…] __________________________________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​ទូក​មាស ២. ឆ្នាំ​ទី​៦៥ នៃ​ការ​ប្រគល់​ផ្លូវ​រថ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: