jump to navigation

ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩ ថ្ងៃសៅរ៍ 22 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
13 comments

  • ធនបត្រ​ចុង​ក្រោយ​ដែល​ដាក់​ព្រះ​បរម​ឆាយាលក្ខណ៍​រាមា​ទី​៩

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (​២០ កក្កដា ២០១៧​) កន្លង​ទៅ​នេះ ធនាគារ​ជាតិ​នៃ​ប្រទេស​ថៃ​បាន​ចេញ​ផ្សាយ​នូវ​ប្រកាស​ស្ដី​អំពី​ការ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ប្រភេទ​ធនបត្រ​ថ្មី​មួយ​ឈុត ពោល​គឺ​គ្រប់​ប្រភេទ​ប្រាក់​បាទ​ទាំង​អស់ ដើម្បី​ជា​ការ​រំឭក​ទៅ​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដែល​ព្រះ​អង្គ​បាន​សោយ​ព្រះ​ទិវង្គត​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​។

ប្រភេទ​ធន​បត្រ​ថ្មី​របស់​ថៃ ដែល​មាន​ចាប់​ពី​២០​បាទ​, ៥០​បាទ​, ១០០​បាទ​, ៥០០​បាទ និង​១.០០០​បាទ​ នោះ នឹង​មាន​ការ​ដាក់​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​អង្គ គ្រប់​ព្រះ​ឥរិយាបទ ពោល​គឺ​ចាប់​តាំង​ពី​ព្រះ​អង្គ​នៅ​វ័យ​កុមារ រហូត​ដល់​​វ័យ​​ចុង​រជ្ជកាល​របស់​ព្រះ​អង្គ​​ នៅ​ខាង​ខ្នង​នៃ​គ្រប់​ប្រភេទ​ធនបត្រ​។ ដោយ​ឡែក​នៅ​ខាង​មុខ​វិញ នៅ​រក្សា​ដូច​ច្បាប់​គំរូ​មុន​ដដែល​។

ប្រភេទ​ធនបត្រ​គំរូថ្មី​របស់​ថៃ​មួយ​ឈុត​ធំ​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ រួម​ជាមួយ​ធនបត្រ​គំរូ​ចាស់​។ សូម​បញ្ជាក់​ថា ប្រភេទ​ធនបត្រ​គំរូ​ថ្មី​នេះ ទំនង​ជា​ធនបត្រ​ចុង​ក្រោយ​បង្អស់​របស់​ថៃ​ក្នុង​ការ​ដាក់​បញ្ចូល​ព្រះ​បរម​ឆាយាលក្ខណ៍​អតីត​ព្រះ​មហាក្សត្រិយ៍​រាមា​ទី​៩​ហើយ​ សម្រាប់​ធនបត្រ​គំរូ​ថ្មី​​បន្ទាប់​ពី​នេះ នឹង​ត្រូវ​ដាក់​ព្រះ​បរម​ឆាយាលក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​ថៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​៕

គំរូ​ធនបត្រ​ប្រភេទ​ថ្មី​ទាំង​៥​ប្រភេទ

គំរូ​ប្រាក់​២០​បាទ (ខាង​មុខ)
គំរូ​ប្រាក់​២០​បាទ (ខាង​ខ្នង)គំរូ​ប្រាក់​៥០​បាទ (ខាង​មុខ)គំរូ​ប្រាក់​៥០​បាទ (ខាង​ខ្នង)គំរូ​ប្រាក់​១០០​បាទ (ខាង​មុខ)គំរូ​ប្រាក់​១០០​បាទ (ខាង​ខ្នង)គំរូ​ប្រាក់​៥០០​បាទ (ខាង​មុខ)គំរូ​ប្រាក់​៥០០​បាទ (ខាង​ខ្នង​)គំរូ​ប្រាក់​១.០០០​បាទ (ខាង​មុខ)គំរូ​ប្រាក់​១.០០០​បាទ (ខាង​ខ្នង)

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
២. ថៃ​ចេញ​ធនបត្រ​៥០០​បាទ​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​រាជិនី 
៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី
៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន
៦. ធនបត្រ៥០០.០០០បាទ
៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព
១០. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
១១. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍
១២. ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ
១៣. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០

Advertisements
%d bloggers like this: