jump to navigation

ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ ថ្ងៃចន្ទ 24 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

សម្រាប់​​ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ដែល​ចាត់​ឡើង​ជា​ផ្លូវ​ការ​រយៈពេល៦ថ្ងៃ គឺពីថ្ងៃសុក្រ ៣កើត រហូតដល់ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងថ្ងៃទី២០ ដល់២៥ ខែកក្កដា គ.ស.១៩២៨ នោះ រាជការ​ក៏​បាន​ចាត់​ឲ្យ​មាន​ការ​រៀប​ចំ​ជា​ព្រះ​រាជ​កំណត់​នៃ​ពិធី​បុណ្យ​យ៉ាង​ត្រឹម​ត្រូវ​ស័ក្តិសម​ព្រះ​កិត្តិយស​នៃ​ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​។

សៀវភៅ​ស្ដី​អំពី​ព្រះ​រាជ​កំណត់​បុណ្យ​រាជាភិសេក​ខត្តិយស​ត្រកូល​ព្រះ​នគរ​ខ្មែរ​នោះ ត្រូវ​បាន​រៀប​ចំ​ដោយ​បុគ្គល​សំខាន់​ៗ​របស់​ព្រះ​នគរ​នា​សម័យ​នោះ មាន​ដូច​ជា​ អ្នក​ឧកញ៉ា​ចក្រី​ធិបតី​កុញ្ជរ ប៉ុន​, អ្នក​ឧកញ៉ា​វាំង​វរ​រៀង​ជ័យ​ ជួន​, អ្នក​ឧកញ៉ា​យម​រាជ ជា​ និង​ក្រុម​ហ្លួង​ក្រឡាហោម ស៊ីសុវត្ថិ សុផានុវង្ស​ ព្រម​ទាំង​​ទទួល​បាន​ការ​យល់​ព្រម​ពី​កុង្សីយ៍​សេនាបតី អគ្គ​មហាសេនាបតី ក្រុម​ព្រះ​នរោត្ដម ភាណុវង្ស​ និង​ទ្រង់​ព្រះ​រាជានុញ្ញាត​ពី​ម្ចាស់​ផែន​ដី ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ មុនីវង្ស

សៀវភៅ​ស្ដី​អំពី​ព្រះ​រាជ​កំណត់​បុណ្យ​នេះ​បាន​រៀប​រាប់​យ៉ាង​លម្អិត​អំពី​ពិធី​បុណ្យ​តាំង​ពី​ថ្ងៃ​ទី​មួយ​រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​, ការ​រៀប​ចំ​សម្រាប់​ព្រះ​រាជ​ពិធី ព្រម​ទាំង​ក្បួន​ទំនៀម​មួយ​ៗ​នៃ​ព្រះ​រាជ​ពីធី​ផង​ដែរ​។ ក្នុង​សៀវភៅ​ក៏​មាន​រៀប​រាប់​តាំង​អំពី​គ្រឿង​តែង​ព្រះ​កាយ​សម្រាប់​ព្រះ​ចៅ​ផែន​ដី ព្រម​ទាំង​ក្បួន​ព្រះ​រាជ​ពិធី​ហែ​យ៉ាង​លម្អិត​ពន់​ប្រមាណ​។ ក្រៅ​ពី​នោះ​នៅ​មាន​បញ្ចូល​រូប​ភាព​ជា​ច្រើន​សន្លឹក​ផង​ទៀត​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក​។

ក្រៅ​ពី​ច្បាប់​ភាសា​ខ្មែរ​ផ្លូវ​ការ​ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​ព្រះ​នគរ​ហើយ នៅ​ឯ​នគរ​ថៃ​ឯណុះ​វិញ សម្ដេច​ព្រះ​ចៅ​បរម​វង្ស​ធើ ចៅ​ហ្វា​ក្រុម​ព្រះ​នរិសរានុវត្តិវង្ស អ្នក​ជំនាញ​ការ​ដែល​ចេះ​ដឹង​អំពី​រឿង​រ៉ាវ​ខ្មែរ​ដ៏​សំខាន់​មួយ​រូប​ទៀត​​របស់​ថៃ​ក៏​បាន​យក​ទៅ​ធ្វើ​ការ​បក​ប្រែ​ជា​ភាសា​ថៃ​ ដើម្បី​ទុក​ជា​ឯកសារ​មាន​តម្លៃ​មួយ​ទៀត​ផង​ដែរ​​។ សម្ដេច​ព្រះ​ចៅ​បរម​វង្ស​ធើ ក្រុម​ព្រះ​តម្រុង​រាជានុភាព ទ្រង់​ក៏​បាន​ចាត់​ឲ្យ​មាន​ការ​បោះ​ពុម្ព​ជា​សៀវភៅ​នេះ​ឡើង​ កាល​គ្រា​ព.ស.​២៤៧២ គ.ស.​១៩២៩ ពោល​ពឺ​១​ឆ្នាំ​បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក​ ដោយ​រោង​ពុម្ព​សោភណពិពរណ៌​ធនាទរ សង្កាត់​ផ្លូវ​រាជ​បពិធ ខេត្ត​ព្រះ​នគរ។ បច្ចុប្បន្ន​សៀវភៅ​នេះ​រាប់​ថា​ជា​សៀវភៅ​ពិសេស​ពិបាក​រក និង​មាន​ការ​រក្សា​ទុក​យ៉ាង​ល្អ​នៅ​ក្នុង​បណ្ណាល័យ​ជាតិ ប្រទេស​ថៃ​៕

ក្រប​មុខ​នៃ​សៀវភៅផ្នែក​ខាង​ក្នុង​នៃ​សៀវភៅរូបភាព​ដែល​មាន​ក្នុង​សៀវភៅ

______________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
២. ក្រុម​ពញា​តម្រុង​រាជានុភាព បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កម្ពុជា
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: