jump to navigation

បដិវត្ត, បដិវត្តន៍ ថ្ងៃអង្គារ 25 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
trackback

បដិវត្ត –វាត់ ( កិ. ) ប្រព្រឹត្ត​ប្រឆាំង; បង្វិល​ត្រឡប់, ប្រែប្រួល, កែ​ប្រែ, ផ្លាស់​ប្ដូរ (របប​គ្រប់គ្រង​ដើម្បី​ឲ្យ​បាន​ចម្រើន) ។ បដិវត្ត​បុគ្គល (–វត្តៈ–) បុគ្គល​អ្នក​រៀប​ចំ​កែ​ប្រែ​លទ្ធិ​ឬ​របប​គ្រប់គ្រង​ជាដើម ដើម្បី​ឲ្យ​បាន​សម្រេច​ចម្រើន​រុងរឿង : គួរ​កោត​សរសើរ​នូវ​ព្យាយាម​តស៊ូ​ប្ដូរ​ផ្ដាច់​របស់​បដិ​វត្ត​បុគ្គល​អ្នក​ប្រព្រឹត្ត​សុចរិត​ទាំងឡាយ; ព្រះ​សមណ​គោតម​ទ្រង់​ជា​បដិវត្ត​បុគ្គល​ផ្នែក​ខាង​សាសនា​ល្បី​ល្បាញ​ក្នុង​ប្រទេស​ឥណ្ឌា សម័យ​ពុទ្ធ​កាល​ដោយ​ទ្រង់​បាន​បង្វិល​ធម្ម​ចក្រ​ឲ្យ​វិល​ទៅ​សព្វ​ទិស​ទី​ដោយ​សន្តិវិធី ។

បដិវត្តន៍ –វាត់ បា.; សំ. ( ន. ) (បដិវត្តន; ប្រតិវត៌ណ ) ការ​វិល​ត្រឡប់, ការ​ប្រែប្រួល, ការ​កែ​ប្រែ ឬ​ផ្លាស់​ប្ដូរ ។ ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​កាល​សម័យ​ជាដើម, ការ​ប្រព្រឹត្ត​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​ចំពោះ​អំពើ​រំលោភ : ចាប់​ផ្ដើម​ធ្វើ​បដិវត្តន៍, អំពើ​រំលោភ​ត្រូវ​បាន​វិនាស​សាប​សូន្យ​ដោយ​កម្លាំង​នៃ​បដិវត្តន៍, (បារ. Révolution)។

ស្រង់​ចេញ​ពី​វចនានុក្រម​ខ្មែរ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: