jump to navigation

ត្រឡប់​មក​កម្ពុជា​វិញ ថ្ងៃអង្គារ 8 ខែសីហា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ថ្ងៃ​នេះ (​៨ សីហា ២០១៧​) ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​រស់​នៅ​លើ​ទឹក​ដី​ថៃ និង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​តាំង​លំនៅ​ជា​ស្ថាពរ​នៅ​ប្រទេស​កម្ពុជា​យើង​វិញ​ហើយ​។ ព្រឹក​មិញ​នេះ ត្រូវ​ជិះ​យន្តហោះ​តាម​ជើង​យន្តហោះ​ ថៃ​ស្មើល៍ លេខ TG2041 ពី​ខេត្ត​​ខនកែន ទី​ដែល​ខ្ញុំ​រស់​នៅ ដើម្បី​មក​ក្រុង​បាងកក និង​ចំណាយ​ពេល​មួយ​ថ្ងៃ​ធំ នៅ​ទីក្រុង​នេះ មុន​នឹង​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ថៃ​អ៊ែរវេយ៍ លេខ TG2041 មក​ក្រុង​ភ្នំពេញ ជា​បន្ត​ទៀត​។ មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨​យប់​។

ខ្ញុំ​បាន​ទៅ​រស់​នៅ​ស្រុក​ថៃ បំពេញ​ការងារ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១១ មក​ម្ល៉េះ រហូត​មក​ដល់​ពេល​នេះ គឺ​ប្រមាណ​ជាង​៦​ឆ្នាំ​មក​ហើយ ឃើញ​ថា​យូរ​ច្រើន​សម​គួរ​។ ហេតុ​តែ​នឹក​មាតុភូមិ​យើង​ពេក ខ្ញុំ​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​ទី​នោះ នឹង​មក​រស់​នៅ​ស្រុក​យើង​វិញ ហេហេ​…​។ លា​ហើយ​ប្រទេស​ថៃ គង់​វិល​វៃ​មិន​ខាន​ទេ​៕

រង់​ចាំ​ឡើង​យន្តហោះ​មក​បាងកកនៅ​លើ​ជើង​យន្តហោះ​ ថៃ​ស្មើល៍ លេខ TG2041អាហារ​នៅ​លើ​ជើង​យន្តហោះ​ ថៃ​ស្មើល៍ លេខ TG2041សម្ភារ​ដែល​ត្រូវ​ដឹក​មក​វិញនៅ​លើ​យន្តហោះ ថៃ​អ៊ែរវេយ៍ លេខ TG2041អាហារ​លើ​យន្តហោះ ថៃ​អ៊ែរវេយ៍ លេខ TG2041 មាន​តែ​ប៉ុណ្ណឹង

__________________________________________________________
អាន​ផង​ដែរ​៖
១. មួយ​ថ្ងៃ​មុន​ត្រឡប់​មក​កម្ពុជា​វិញ
២. មក​ដល់​ខនកែន ស្រុក​ថៃ

Advertisements

ខួប​ឆ្នាំ​ទី​៥០​នៃ​ពិធី​សម្ពោធ​អាគារ​សិក្សា​អនុ​វិទ្យាល័យ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ថ្ងៃអង្គារ 8 ខែសីហា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ប្រជារាស្ត្រ​នៅ​ស្រុក​ល្វា​ឯម ខេត្ត​កណ្ដាល​​មាន​ភ័ព្វ​វាសនា​ម្ដង​ទៀត ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​ស្ដេច​យាង​មក​ធ្វើ​ជា​ព្រះ​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ជា​អាគារ​សិក្សា​ថ្មី​ចំនួន​ពីរ នៃ​អនុវិទ្យាល័យ​ទឹក​ឃ្លាំង​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ឯ​ខេត្ត​កណ្ដាល​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៥៥ មក​ឆ្នាំ​១៩៦៥ ចំនួន​ថ្នាក់​សាលា​បឋម​សិក្សា​កើន​ឡើង​ពី​៦៦៤ ទៅ​២.០៩៥ ហើយ​ចំនួន​សិស្ស​ក៏​កើន​ឡើង​ពី​២៨.០០០​ទៅ​១០២.២៨៦​នាក់​។ មធ្យម​សិក្សា​ក៏​បាន​ដើរ​តាម​ចលនា​នេះ​ដែរ​។ វិទ្យាល័យ​ធំ​មួយ​បាន​សាង​សង់​ឡើង​នៅ​តាខ្មៅ សម្រាប់​សិស្ស​ចំនួន​២.០០០​នាក់ ហើយ​នៅ​តាម​ទី​ប្រជុំ​ជន​នៃ​ស្រុក​នីមួយ​ៗ​ក្នុង​ខេត្ត​ក៏​មាន​សង់​អនុ​វិទ្យាល័យ​មួយ​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: