jump to navigation

បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ចាញ់​ភីលីព្ពីនស៍​ពីរ​សូន្យ ថ្ងៃអង្គារ 15 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩, English.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – កម្ពុជា​បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​២៩​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី​​។

សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នេះ កម្ពុជា​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​មក​ពី​ប្រទេស​ហ្វីលីព្ពីនស៍ ដែល​ស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​។ លទ្ធផល​បើក​ឆាក​ដំបូង​នេះ ហាក់​មិន​ចូល​ដៃ​កម្ពុជា​ទេ ដោយ​ត្រូវ​ក្រុម​មក​ពី​ប្រទេស​ហ្វីលីព្ពិនស៍ ស៊ី​រហូត​ដល់​ទៅ​ពីរ​គ្រាប់​។ ជា​​លទ្ធផល​កម្ពុជា​ចាញ់​ប្រទេស​ហ្វីលីព្ពីនស៍​។

សម្រាប់​ពូល​បេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ថៃ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​៕

________________________________________________________
អាន​ផង​ដែរ៖
១. កម្ពុជា​ចាញ់​វៀតណាម​៤​ទល់​១
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​ថៃ បី​សូន្យ
៣. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​​ទីម័រ ឡេស្តេ មួយ​​សូន្យ
៤. បាល់​ទាត់​​បញ្ចប់​ការ​ប្រកួត​ដោយ​ចាញ់​ទាំង​អស់

Advertisements
%d bloggers like this: