jump to navigation

កម្ពុជា​ចាញ់​វៀតណាម​៤​ទល់​១ ថ្ងៃ​ព្រហស្បតិ៍ 17 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​កីឡា​ស៊ីហ្គេមស៍​លើក​ទី​២​សម្រាប់​ពូល​បេ​នេះ កម្ពុជា​ថ្ងៃ​នេះ (​១៧ សីហា ២០១៧​) ត្រូវ​ជួប​ជាមួយ​វៀតណាម ដែល​ជា​ជើង​ខ្លាំង​មួយ​របស់​អាស៊ាន​ផង​ដែរ​។ ជា​លទ្ធផល​ដូច​ក្ដី​រំពឹង​ទុក កម្ពុជា​គ្មាន​វាសនា​យក​ឈ្នះ ឬ​កុំ​ថា​ឡើយ​យក​ស្មើ​ជាមួយ​វៀតណាម​បាន​ឡើយ​។

ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ក្រុម​វៀតណាម​បាន​បំបាក់​កម្ពុជា​​ក្នុង​លទ្ធផល​៤​គ្រាប់ ដោយ​កម្ពុជា​អាច​យក​បាន​មួយ​គ្រាប់​វិញ​ជា​បាល់​ពិន័យ​តែ​ប៉ុណ្ណោះ​។ សម្រាប់​ការ​ប្រកួត​ពីរ​ប្រកួត​កន្លង​មក​នេះ កម្ពុជា​នៅ​មិន​ទាន់​បាន​ពិន្ទុ​នៅ​ឡើយ​ទេ​។

សម្រាប់​ពូល​បេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ថៃ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​៕

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ចាញ់​ហ្វីលីព្ពីនស៍​ពីរ​សូន្យ
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​ថៃ បី​សូន្យ
៣. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​​ទីម័រ ឡេស្តេ មួយ​​សូន្យ
៤. បាល់​ទាត់​​បញ្ចប់​ការ​ប្រកួត​ដោយ​ចាញ់​ទាំង​អស់

%d bloggers like this: