jump to navigation

កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់ ថ្ងៃសុក្រ 18 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
8 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – កីឡា​សី​ដក់ ឬ​ស៊ីប៉ាក់​តាក្រ ឬ​ភូមា​ហៅ​ថា​ឈិនឡូន​នោះ គឺ​ជា​ប្រភេទ​កីឡា​ដែល​នាំ​មេដាយ​ដំបូង​គេ​សម្រាប់​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ឬ​ស៊ី​ហ្គេមស៍​ឆ្នាំ​២០១៧​នេះ​។

សម្រាប់​មេដាយ​ទាំង​ពីរ​ដែល​កម្ពុជា​ទទួល​បាន​នោះ គឺ​ត្រឹម​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​ទី​១ ដោយ​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ប្រុយណេ និង​​លើ​វិញ្ញាសា​​ទី​៤ ដោយ​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ភីលីព្ពីនស៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ ម្សិល​មិញ​នេះ​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ នេះ ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១០ ដោយ​បាន​មេដាយ​សំរឹទ្ធ​ចំនួន​ពីរ​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៧ និង​សរុប​ចំនួន​១៤​មេដាយ​៕

___________________________________________
អាន​ផង​ដែរ​
១. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៩
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៧. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៨. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

Advertisements
%d bloggers like this: