ម៉ាឡេស៊ីបើកកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមស៍) លើកទី២៩ ថ្ងៃសៅរ៍ 19 ខែសីហា 2017
Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍២៩.7 comments
តាមដានលទ្ធផលមេដាយ នៅផ្នែកខាងស្ដាំដៃនៃទំព័រនេះ
នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ប្រទេសម៉ាឡេស៊ី – កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ទី២៩ បានបើកជាផ្លូវការហើយនៅល្ងាចមិញនេះ (១៩ សីហា ២០១៧) នារដ្ឋធានីកួឡា ឡូមពួរ។ ពិធីបើកជាផ្លូវការនេះត្រូវបានយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាក្សត្រិយ៍ម៉ាឡេស៊ី មូហាមម៉ាដ ទី៥។
សម្រាប់កីឡាស៊ីហ្គេមស៍ឆ្នាំនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហានេះ ដោយមានអត្តពលិកប្រមាណ៤.៦៤៨នាក់ មកពីប្រទេសចំនួន១១ នឹងចូលរួមប្រកួតនាឆ្នាំនេះ។ នេះជាលើកទី៦ហើយរបស់ប្រទេសម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាប្រចាំតំបន់នេះ ដោយកាលពីគ្រាទី១ គឺកីឡាស៊ីហ្គេមស៍ឆ្នាំ១៩៦៥មក។
បើទោះបីជាពិធីបើកការប្រកួតជាផ្លូវការទើបចាប់ផ្ដើមក្ដី ប្រភេទកីឡាមួយចំនួនបានចាប់ផ្ដើមការប្រកួតមុននេះមកហើយ តាំងពីថ្ងៃទី១៤ ខែសីហា កន្លងមកម្ល៉េះ ហើយមេដាយជាច្រើនក៏ត្រូវបានផ្ដល់ផងដែរ។ មកដល់ថ្ងៃនេះ ប្រទេសម្ចាស់ផ្ទះបាននាំមុខ ក្នុងទទួលមេដាយ ដោយបានមេដាយសរុបរហូតដល់ទៅ១៦ (មាស ៧)។ ចំណែកឯប្រទេសកម្ពុជាវិញ ក៏ទទួលបាននូវមេដាយសំរឹទ្ធចំនួនពីរផងដែរពីកីឡាសីដក់។
សូមទស្សនាពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមស៍) លើកទី២៩៖
ពហុកីឡដ្ឋានបើកការប្រកួត
ក្រុមកីឡាករកម្ពុជាក្នុងក្បួនដង្ហែ
ក្រុមកីឡាករកម្ពុជាក្នុងក្បួនដង្ហែ
ពិធីសម្ដែងបើកការប្រកួត
ពិធីសម្ដែងបើកការប្រកួត
__________________________________________________________________
អានផងដែរ៖
១. និមិត្តសញ្ញាស៊ីហ្គេមស៍ លើកទី២៩
២. កម្ពុជាបានមេដាយដំបូងចំនួនពីរពីសីដក់
៣. លាវបើកស៊ីហ្កេមស៍ទី២៥យ៉ាងមហស្ចារ្យ
៤. បើកហើយកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមស៍) លើកទី២៦
៥. ភូមាបើកកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមស៍) លើកទី២៧
៦. សិង្ហបុរីបើកកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមស៍) លើកទី២៨
៧. ស៊ីហ្គេមស៍ទី២៩ បានបញ្ចប់ កម្ពុជារក្សាតំណែងលេខ៨បាន