jump to navigation

ម៉ាឡេស៊ី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៩ ថ្ងៃសៅរ៍ 19 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
trackback

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៩ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (១៩ សីហា ២០១៧​) នា​​រដ្ឋ​ធានី​កួឡា ឡូមពួរ​​​។ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​ត្រូវ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥​​។

សម្រាប់កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​សីហា​នេះ​​ ដោយ​មាន​អត្ត​ពលិក​ប្រមាណ​៤.៦៤៨​នាក់ មក​ពី​ប្រទេស​ចំនួន​១១ នឹង​ចូល​រួម​ប្រកួត​នា​ឆ្នាំ​នេះ​។ នេះ​ជា​លើក​ទី​៦​ហើយ​របស់​ប្រទេស​ម៉ាឡេស៊ី​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​កីឡា​ប្រចាំ​តំបន់​នេះ ដោយ​កាល​ពី​គ្រា​ទី​១ គឺ​កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​១៩៦៥​មក​។

បើ​ទោះ​បី​ជា​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ទើប​ចាប់​ផ្ដើម​ក្ដី ប្រភេទ​កីឡា​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​មុន​នេះ​មក​ហើយ តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​មក​ម្ល៉េះ​ ហើយ​មេដាយ​ជា​ច្រើន​ក៏​ត្រូវ​បាន​ផ្ដល់​ផង​ដែរ​។ មក​ដល់​ថ្ងៃ​នេះ ប្រទេស​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ ក្នុង​ទទួល​មេដាយ ដោយ​បាន​មេដាយ​សរុប​រហូត​ដល់​ទៅ​១៦ (មាស ៧​)​។ ចំណែក​ឯ​ប្រទេស​កម្ពុជា​វិញ ក៏​ទទួល​បាន​នូវ​មេដាយ​សំរឹទ្ធ​ចំនួន​ពីរ​ផង​ដែរ​ពី​កីឡា​សី​ដក់​​។

សូម​ទស្សនា​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍​) លើក​ទី​២៩៖

ពហុកីឡដ្ឋាន​បើក​ការ​ប្រកួត
ក្រុម​កីឡាករ​កម្ពុជា​ក្នុង​ក្បួន​ដង្ហែក្រុម​កីឡាករ​កម្ពុជា​ក្នុង​ក្បួន​ដង្ហែពិធី​សម្ដែង​បើក​ការ​ប្រកួតពិធី​សម្ដែង​បើក​ការ​ប្រកួត

__________________________________________________________________
អាន​ផង​ដែរ​៖
១. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៩
២. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
៣. លាវ​​បើក​ស៊ីហ្កេមស៍​ទី​២៥​យ៉ាង​មហស្ចារ្យ
៤. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦
៥. ភូមា​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេមស៍​) លើក​ទី​២៧
៦. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨
៧. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន

Advertisements

មតិ»

1. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

2. លាវ​​បើក​ស៊ីហ្កេមស៍​ទី​២៥​យ៉ាង​មហស្ចារ្យ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

3. បើក​ហើយ​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍) លើក​ទី​២៦ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

4. ភូមា​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេមស៍​) លើក​ទី​២៧ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

5. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

6. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] […]

7. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែសីហា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: