jump to navigation

បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​​ទីម័រ ឡេស្តេ មួយ​​សូន្យ ថ្ងៃអង្គារ 22 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ប្រហែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍ លើក​ទី​២៩​នេះ​។ ក្រុម​កីឡាករ​មក​ពី​ប្រទេស​កម្ពុជា​បាន​ស្គាល់​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត​លើក​ទី​៤ ដោយ​លើក​នេះ​បរាជ័យ​ទៅ​លើ​ក្រុម​មក​ពី​ប្រទេស​ទីម័រ ឡេស្តេ​។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​នេះ​។

ក្រុម​កីឡាករ​មក​ពី​កម្ពុជា​ដែល​មិន​ទាន់​ទទួល​ស្គាល់​​ជ័យ​ជម្នះ​ម្ដង​សោះ​សម្រាប់​ការ​ប្រកួត​កីឡា​បាល់​ទាត់​ឆ្នាំ​នេះ ត្រូវ​បាន​ក្រុម​មក​ពី​ប្រទេស​ទីម័រ​ ឡេស្តេ យក​ជ័យ​ជម្នះ​បាន​នៅ​តង់​ទី​២ ក្នុង​ចំនួន​មួយ​គ្រាប់​ទល់​នឹង​សូន្យ​​។ កម្ពុជា​នៅ​សល់​មួយ​ប្រកួត​ទៀត ដើម្បី​ទាត់​បង្គ្រប់​កិច្ច​មុន​ពេល​ត្រឡប់​មក​ប្រទេស​វិញ​។

សម្រាប់​ពូល​បេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ថៃ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​៕

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ចាញ់​ហ្វីលីព្ពីនស៍​ពីរ​សូន្យ
២. កម្ពុជា​ចាញ់​វៀតណាម​៤​ទល់​១
៣. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​ថៃ បី​សូន្យ
៤. បាល់​ទាត់​​បញ្ចប់​ការ​ប្រកួត​ដោយ​ចាញ់​ទាំង​អស់

Advertisements

ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២ ថ្ងៃអង្គារ 22 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ថ្ងៃ​នេះ (​២២ សីហា ២០១៧​) ប្រទេស​កម្ពុជា​បាន​ទទួល​មេដាយ​ចំនួន​ពីរ​ទៀត គឺ​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ​ពី​ប្រភេទ​កីឡា​ប៉េតង់ ក្នុង​វិញ្ញាសា​វាយ​ទោល​។

កីឡាករ សុខ ចាន់មាន បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡា​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ដោយ​ពិន្ទុ ១៣-១០​។ ដោយ​ឡែក​សម្រាប់​វាយ​ទោល​នារី​វិញ ​អ៊ុន ស្រីយ៉ា ​ចាញ់​កីឡា​ការិនី​វៀតណាម ​ដាច់​ពិន្ទុ​តែ​ម្ដង ​ក្នុង​លទ្ធផល ១៣-៥។ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា​កីឡា​ប៉េតង់​នេះ គឺ​ជា​ប្រភេទ​កីឡា​ដែល​កម្ពុជា​មាន​សង្ឃឹម​បំផុត​ក្នុង​ការ​ទទួល​មេដាយ​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​ឈរ​ក្នុង​លំដាប់​ចុង​ក្រោយ​គេ​ដដែល​​បន្ទាប់​ពី​ប្រទេស​ទីម័រ ឡេស្ដេ​​ ដោយ​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៥​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៤១ និង​សរុប​ចំនួន​៩៦​មេដាយ​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៤. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

ខួប​ឆ្នាំ​ទី​៥០​ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ​ស្រី​ស​​ឈរ ថ្ងៃអង្គារ 22 ខែសីហា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ ដែល​ប្រជា​រាស្ត្រ​នៅ​​ឯ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម មាន​ភ័ព្វ​វាសនា​ដ៏​ខ្ពង់​ខ្ពស់​ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ជា​អម្ចាស់​ស្ដេច​យាង​មក​សម្ពោធ​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម នោះ​គឺ​អនុ​វិទ្យា​ល័យ​ស្រី​សឈ​រ​។

សមិទ្ធផល​ថ្មី​ៗ​មួយ​ចំនួន​មាន​អាគារ​ថ្មី​ពីរ​ជាន់​មាន​៨​បន្ទប់​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​បម្រើ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ក្នុង​តំបន់​។ ខេត្ត​កំពង់​ចាម​មាន​វិទ្យាល័យ​ដ៏​ធំ​មួយ​ឈ្មោះ​វិទ្យាល័យ​ព្រះ​សីហនុ ជា​វិទ្យាល័យ​ធំ​ជាង​គេ​ទាំង​អស់​នៅ​ក្នុង​ប្រទេស ដោយ​មាន​សិស្ស​ចំនួន​ប្រមាណ​៣​ពាន់​នាក់​បាន​សិក្សា​នៅ​សម័យ​នោះ​។

សិស្សានុសិស្ស ព្រម​ប្រជា​រាស្ត្រ​ជា​ច្រើន​បាន​ចេញ​មក​សាទរ និង​ទទួល​ស្វាគមន៍​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: