៥០ឆ្នាំមុននៅពាមជីកង ខេត្តកំពង់ចាម ថ្ងៃពុធ 23 ខែសីហា 2017
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.2 comments
ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៦៧ ពោលគឺកាលពី៥០ឆ្នាំមុននេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់អ្នកពាមជីកង ស្រុកកងមាសតាមដងទន្លេមេគង្គ នោះគឺការសម្ពោធជាផ្លូវការនូវសមិទ្ធផលជាច្រើននៃរបបសង្គម។
សម្ដេចព្រះប្រមុខរដ្ឋអមតនៃជនជាតិខ្មែរ ទ្រង់បានយាងសម្ពោធដោយព្រះអង្គផ្ទាល់នូវអាគារសិក្សាថ្មីចំនួន៨ខ្នង នៅវិទ្យាល័យពាមជីកង គិលានដ្ឋានមួយខ្នង សហករណ៍៤ ទំនប់ទឹក៤ និងផ្លូវលំចំនួន២ខ្សែ ប្រវែង៥គ.ម។
សម្ដេចព្រះប្រមុខស្ដេចយាងតាមព្រះទីន័ងឧទ្ធម្ភាគចក្រ ដោយមានព្រះសង្ឃ ដូនជី ប្រជារាស្ត្រក្មេងចាស់ទាំងប្រុសស្រីចេញមកទទួលស្វាគមន៍ព្រះរាជដំណើររបស់ព្រះអង្គយ៉ាងច្រើនណែនណាន់ប្រកបដោយស្វាមីភ័ក្ដីយ៉ាងជ្រាលជ្រៅជាទីបំផុត៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម