ប៉េតង់ផ្ដល់មេដាយប្រាក់មួយគ្រឿងនាថ្ងៃនេះ ថ្ងៃចន្ទ 28 ខែសីហា 2017
Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍២៩.7 comments
នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ប្រទេសម៉ាឡេស៊ី – សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ លើកទី២៩ នាថ្ងៃនេះ កម្ពុជាដណ្ដើមបានមេដាយប្រាក់មួយ ហើយក៏ជាមេដាយប្រាក់ដំបូងផងដែរពីប្រភេទកីឡាប៉េតង់ ឬបោះប៊ូលនោះឯង។
កីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានចាញ់ក្រុមកីឡាករមកពីប្រទេសថៃ លើវិញ្ញាសាគូបុរស-នារី ក្នុងពិន្ទុ១៣-៨ ដោយទទួលបានមេដាយប្រាក់។
សរុបគិតមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាយើងនៅបន្តក្នុងលំដាប់ថ្នាក់ទី៩ក្នុងតារាង ដែលទំនងជាលំដាប់ផ្លូវការហើយ មិនអាចឡើងមកលើនឹងបានទៀតទេ ដោយទទួលបានមេដាយមាសចំនួន១ ប្រាក់ចំនួន១ និងមេដាយសំរឹទ្ធចំនួន១០ សរុបចំនួន១២មេដាយ។ ឯប្រទេសម៉ាឡេស៊ី ម្ចាស់ផ្ទះស្ថិតលំដាប់ទី១ដដែល ដោយបានមេដាយមាសរហូតដល់ទៅ១០៩ ប្រាក់ចំនួន៧៤ និងសំរឹទ្ធចំនួន៦៩ សរុបបានរហូតដល់ទៅ២៥២មេដាយ។ ប្រទេសថៃបានបន្តឈរនៅលំដាប់លេខ២ និងវៀតណាមនៅលំដាប់លេខ៣៕
__________________________________________________________________
អានផងដែរ៖
១. កម្ពុជាបានមេដាយដំបូងចំនួនពីរពីសីដក់
២. កីឡាជិះសេះជូនមេដាយសំរឹទ្ធមួយ
៣. ប៉េតង់ បានផ្ដល់មេដាយសំរឹទ្ធ២
៤. ប៉េតង់ផ្ដល់មេដាយមាសដំបូងដល់កម្ពុជា
៥. តៃក្វាន់ដូ និងប៉េតង់រកមេដាយសំរឹទ្ធបានបន្ថែមទៀត
៦. ថ្ងៃនេះបានត្រឹមមេដាយសំរឹទ្ធបន្ថែម១គ្រឿងពីតៃក្វាន់ដូ
៧. ថ្ងៃនេះកម្ពុជាបានមេដាយមាសបន្ថែមពីរគ្រឿងទៀតពីគុនខ្មែរ និងតៃក្វាន់ដូ