jump to navigation

ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩ ថ្ងៃសុក្រ 1 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – រាជការ​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចេញ​ផ្សាយ​នូវ​កាស​អនុស្សាវរីយ៍​៤​ប្រភេទ​នា​ឱកាស​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដែល​ព្រះ​អង្គ​បាន​សោយ​ព្រះ​ទិវង្គត​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​នឹង​ធ្វើ​ឡើង​នៅ​​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

កាស​អនុស្សាវរីយ៍​ទាំង​៤​ប្រភេទ​នោះ រួម​មាន​៖

  1. ប្រភេទ​មាស ដោយ​ដាក់​លក់​ក្នុង​១​កាស​៥​ម៉ឺន​បាទ និង​ផលិត​ចំនួន​៩៩.៩៩៩​កាស​។
  2. ប្រភេទ​ប្រាក់ ដាក់​លក់ក្នុង​១​កាស​២​ពាន់​បាទ និង​ផលិត​ចំនួន​៣៩៩.៩៩៩​កាស​។
  3. ប្រភេទ​សំរឹទ្ធ​លាយ​ខ្សាច់ ដាក់​លក់​ក្នុង​១​កាស​៣​ពាន់​បាទ និង​ផលិត​ចំនួន​៣៩.៩៩៩​កាស​។
  4. ប្រភេទ​ប្រូនិកកើល ដាក់​លក់​ក្នុង​១​កាស​​១០០​បាទ ចំនួន​ផលិត​៣៩.៩៩៩.៩៩៩​កាស​។

ចំពោះ​ការ​រចនា​កាស​គឺ​នៅ​ផ្នែក​ខាង​មុខ​មាន​ព្រះ​បរម​រូប​ព្រះ​បាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ទ្រង់​ឆ្លង​ព្រះ​អង្គ​គ្រឿង​បែប​ពេញ​យស​អគ្គ​មេ​បញ្ជា​ការ​ទ័ព ឆ្លង​ព្រះ​អង្គ​អាវ​ផាយ​មហា​ចក្រ​បរម​រាជ​វង្ស ទ្រង់​គ្រឿង​ខត្តិយ​រាជ​ឥស្សរិយាភរណ៍​ខ្ពស់​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស និង​ខ្សែ​ក​ចុល​ចម​ក្លៅ​។ នៅ​ជុំ​វិញ​គែម​នៃ​កាស​មាន​ដាក់​អក្សរ​ថា «​ព្រះ​បាទ​សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ បរម​នាថ​បពិត្រ»។

ចំណែក​ឯ​នៅ​ខាង​ខ្នង​នៃ​កាស​វិញ មាន​រចនា​ជា​រូប​ព្រះ​មេរុ​មាស​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​នៅ​ពី​លើ​ពពក​។ នៅ​ពី​លើ​រូប​ព្រះ​មេរុ​មាស​មាន​អក្សរ​កាត់​ព្រះ​នាម​ព្រះ​អង្គ ភប៉រ ស្ថិត​ពី​ក្រោម​ព្រះ​មហា​ពិជ័យ​មកុដ​។ នៅ​ពី​ខាង​ក្រោយ​នៃ​ព្រះ​មេរុ​មាស​មាន​រូប​ពន្លឺ​ព្រះ​អាទិត្យ​បញ្ចេញ​រស្មី​។​ នៅ​ជុំ​វិញ​គែម​នៃ​កាស​មាន​ដាក់​អក្សរ​ថា «​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ តុលា ពុទ្ធ​សករាជ​២៥៦០​»​​​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​មុន​នេះ​រាជការ​ថៃ​ក៏​បាន​ចេញ​​​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​​ព្រះ​អង្គ​ផង​ដែរ​៕

គំរូ​កាស​អនុស្សាវរីយ៍​ទាំង​៤​ប្រភេទ

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
២. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៣. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៤. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៥. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍
៦. ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ
៧. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩

Advertisements

មតិ»

1. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 4 ខែកញ្ញា 2017

[…] […]

2. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ | - ថ្ងៃចន្ទ 4 ខែកញ្ញា 2017

[…] […]

3. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 4 ខែកញ្ញា 2017

[…] […]

4. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃចន្ទ 4 ខែកញ្ញា 2017

[…] […]

5. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 15 ខែកញ្ញា 2017

[…] មាន​ដូ​ច​ជា​៖ ធន​បត្រ និង​កាស​អនុស្សាវរីយ៍​ […]

6. ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ | ស្រែ - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]

7. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃអាទិត្យ 8 ខែតុលា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: