jump to navigation

ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍ ថ្ងៃ​ព្រហស្បតិ៍ 14 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ រាជការ​ថៃ​តាម​រយៈ​​ក្រុមហ៊ុន​ប្រៃសណីយ៍​ថៃ​បាន​ចេញ​តែមប្រិ៍​ចំនួន​បី​ប្រភេទ ដើម្បី​ជា​ការ​រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ជា​ទី​ស្រឡាញ់​នៃ​ពួង​ជន​ថៃ​​។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​ប្រៃសណីយ៍​ថៃ​បាន​បង្ហាញ​ពី​គំរូ​តែមប្រិយ៍​ប្រៃសណីយ៍​ឈុត​ប្រវត្តិសាស្ត្រ​រជ្ជកាល​ទី​៩ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ចំនួន​បី​ប្រភេទ​ប្រកប​ដោយ​៖ ១​. រូប​ភាព​ព្រះ​បរម​សាទិសលក្សណ៍​៩​រូប​ភាព​, ២. រូប​ភាព​គ្រឿង​ប្រកប​សំខាន់​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង និង​៣. រូប​ភាព​ព្រះ​មេរុ​មាស សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​។ រួម​សរុប​ទាំង​អស់​មាន​១៣​រូប​១៣​ដួង ដោយ​ចេញ​លក់​ក្នុង​១​ឈុត​៩៩​បាទ​។

សម្រាប់​តែមប្រិយ៍​ប្រៃសណីយ៍​នេះ រាជការ​ថៃ​និង​ចាត់​បោះ​ពុម្ព​ចំនួន​ទាំង​អស់​៣​លាន​ឈុត និង​បម្រុង​ទុក​ចំនួន​១,២​លាន​ឈុត​ទៀត ព្រម​ទាំង​កំណត់​ចែក​ចាយ​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា ក្រៅ​អំពី​ឈុត​តែមប្រិយ៍​ប្រៃសណីយ៍​នេះ រាជការ​ថៃ​ក៏​បាន​ចេញ​ផ្សាយ​វត្ថុ​អនុស្សាវរីយ៍​ដើម្បី​ជា​ការ​រំឭក​ដល់​អតីត​ព្រះ​មហាក្សត្រិយ៍​ខ្លួន​ជា​ច្រើន​ទៀត មាន​ដូ​ច​ជា​៖ ធន​បត្រ និង​កាស​អនុស្សាវរីយ៍​ ជា​ដើម​៕

បែប​ឈុត​ទី​១ មាន​ព្រះ​បរម​ឆាយា​លក្សណ៍​ចំនួន​៩​រូបបែប​ឈុត​ទី២ មាន​​គ្រឿង​ប្រកប​សំខាន់​​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង មាន​ដូច​ជា ព្រះ​បរម​កោដ្ឋ ព្រះ​យាន​មាស​៣​អម្រែក និង​ព្រះ​មហា​ពិជ័យ​រាជ​រថ ផ្ទៃ​ខាង​ខ្នង​ជា​រូប​ព្រះ​ទី​ន័ង​តុសិត​មហា​ប្រាសាទ ដែល​ជា​ទី​ប្រតិស្ឋាន​ព្រះ​បរម​សពបែប​ឈុត​ទី​៣ រូប​ភាព​ព្រះ​មេរុ​មាស និង​ផ្ទៃ​ខាង​ក្រោម​ជា​រូប​ភាព​ប្រជា​រាស្ត្រ​ថៃ​រួម​អុជ​ទៀន ថ្វាយ​ក្ដី​អាល័យ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
២. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
៣. ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: