jump to navigation

ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​វិល​មក​ដល់​កន្លែង​ដើម ថ្ងៃសុក្រ 15 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ពេញ​មួយ​ដើម​ខែ​កញ្ញា​ (​២០១៧​) នេះ​ ទំនាក់​ទំនង​ការ​ទូត​រវាង​សហ​រដ្ឋ​អាមេរិក និង​ព្រះ​រាជាណាចក្រ​កម្ពុជា ហាក់​មិន​បាន​ធូរ​ស្រាល​ឡើយ ផ្ទុយ​ទៅ​វិញ​ កម្ដៅ​ហាក់​មាន​ការ​តាន​តឹង​ឡើង​មួយ​កម្រិត​ម្ដង​ៗ​គួរ​​ជា​ទី​ព្រួយ​បារម្ភ​។ ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​ខ្មែរ និង​អាមេរិក វិល​មក​ដល់​ទី​ដើម ឬ​ថា​ទំនាក់​ទំនង​នេះ​នឹង​ដល់​ទី​បញ្ចប់​។

បើ​ទោះ​បី​ជា​ពី​មុន​មក​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​មិន​មាន​ភាព​តាន​តឹង​ដូច​ពេល​នេះ​ក្ដី ក៏​ប៉ុន្តែ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​មិន​មាន​ភាព​រលូន​ដូច​បណ្ដា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត (​មួយ​ចំនួន​) ឡើយ​។ បញ្ហា​ចេះ​តែ​មាន​ឥត​ហូរ​ហែ​ ជា​ពិសេស​ការ​ដែល​កម្ពុជា​ជំពាក់​ប្រាក់​អាមេរិក​នា​សម័យ​សង្គ្រាម ដែល​កម្ពុជា [ត្រូវ​តែ​សង] អាមេរិក​។ ពិត​មែន​ហើយ អាមេរិក​មិន​មែន​ចេះ​តែ​យល់​ស្រប​អ្វី​លំ​ៗ​យក​តែ​ល្អ​មើល​នោះ​ទេ​។ បើ​ទោះ​បី​ជា​មាន​អ្នក​ខ្លះ ឬ​ប្រទេស​ខ្លះ​មិន​ចូល​ចិត្ដ​ក្ដី ក៏​ប៉ុន្តែ​មនុស្ស ឬ​ប្រទេស​ទាំង​នោះ មិន​អាច​ជៀស​ឆ្ងាយ​ពី​អាមេរិក​បាន​ទេ​។ នេះ​ជា​តថ​ភាព​ដែល​ត្រូវ​ទទួល​ស្គាល់​ ហើយ​ថា​ល្បែង «​មាន​អញ​អត់​អ្ហែង​» ពិត​ជា​មិន​ងាយ​លេង​នោះ​ទេ ជាមួយ​អាមេរិក​​។

បន្ទាប់​ពី​បញ្ហា​នយោបាយ​ដ៏​តាន​តឹង​កើត​មាន​ឡើង​នៅ​ស្រុក​ខ្មែរ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ដូច​គ្រាប់​ពោត​នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​មក​ ជា​ពិសេស​ការ​ចោទ​ប្រកាន់​ពី​ទំនាក់​ទំនង អ្វី​ដែល​គេ​ហៅ​ថា «​បដិវត្តន៍​ពណ៌​» ទៅ​នឹង​សហ​រដ្ឋ​អាមេរិក​នោះ អាមេរិក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​វោហារ​សព្ទ​​ [យ៉ាង​គួរ​ឲ្យ​ខ្លាច] ពី​សំណាក់​អ្នក​ដឹក​នាំ​ខ្មែរ ហើយ​ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​យ៉ាង​វែង​អន្លាយ​មួយ​តាម​រយៈ​ឯក​អគ្គ​រដ្ឋ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា ស្ដី​អំពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ (​១២ កញ្ញា ២០១៧​) កន្លង​មក​នេះ​។

ភ្លាម​រំពេច នា​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ចេញ​ចំណាត់​ការ​យ៉ាង​ច្រើន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រឹត​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា អាមេរិក រឹត​តែ​តាន​តឹង​ឡើង​ដល់​កម្រិត​អតិ​បរមា​។ ការ​ប្រកាស​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ​រុក​រក​ឆ្អឹង​ទាហាន​អាមេរិក ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា កាល​ពី​ទសវត្សរ៍​ឆ្នាំ​៧០​, ការ​ប្រកាស​ឲ្យ​ដក​​ភ្នាក់​ងារ​ភីស​ខ័រ (United States Peace Corps Cambodia) សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា, ការ​ប្រកាស​ឲ្យ​ប្រជា​ជន (​ខ្មែរ​) ក្រោក​​ឈរ​ឡើង​ប្រកាន់​គោល​​នយោបាយ​ជាតិ​និយម​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស (​អាមេរិក​)​…​។ល។ សុទ្ធ​សឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​វិវត្ត​ថយ​ក្រោយ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​ ឬ​អាច​ថា​ជា​ចំណុច​ចាប់​ផ្ដើម​ឈាន​ទៅ​រក​អវសាន​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា​។

អ្វី​ៗ​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ទាំង​អស់​។ កម្ពុជា​ កាល​ពី​អតីត​ធ្លាប់​បាន​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ម្ដង​រួច​មក​ហើយ​។ ហើយ​បើ​ពិនិត្យ​មើល​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​វា​គ្មាន​អ្វី​អះ​អាង​ថា​នឹង​មិន​អាច​កើត​ឡើង​ជា​លើក​ទី​២​នោះ​ទេ​​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទេសៈ​កាលៈ​រវាង​ឆ្នាំ​២០១៧ និង​ទសវត្សរ៍​៦០ ទំនង​ជា​មិន​ដូច​គ្នា​ទេ ជា​ពិសេស​បរិយាកាស​​ប្រទេស​នៅ​ក្នុង​តំបន់​។ ហេតុ​ដូច​នេះ​កម្ពុជា​គួរ​ដើរ​យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​ធ្វើ​ឲ្យ​សភាព​ការណ៍​នៃ​ទំនាក់​ទំនង​ការ​ទូត​មាន​ភាព​តាន​តឹង​ជាង​នេះ ឬ​ឈាន​ទៅ​រក​ការ​ផ្ដាច់​ទំនាក់​ទំនង​​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​​នោះ​៕

__________________________________________________________
អាន​ផង​ដែរ​៖
១. ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​បច្ចុប្បន្ន​ភាព​បរិយាកាស​នយោបាយ​នៅ​កម្ពុជា
២. ឯកសារ​ប្រវត្តិសាស្ត្រ​៖ Visa Restrictions on Individuals Responsible for Undermining Cambodian Democracy
៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្តីប្រកាស​របស់​រដ្ឋ​មន្រ្តីទទួល​បន្ទុក​ផ្នែក​សារ​ព័ត៌មាន ស្តី​អំពី​ការ​កាត់​បន្ថយជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា

Advertisements

មតិ»

1. ឯកសារ​ប្រវត្តិសាស្ត្រ​៖ Visa Restrictions on Individuals Responsible for Undermining Cambodian Democracy | ស្រែ​ខ្មុក - ថ្ងៃសុក្រ 8 ខែធ្នូ 2017

[…] […]

2. ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​បច្ចុប្បន្ន​ភាព​បរិ - ថ្ងៃសុក្រ 8 ខែធ្នូ 2017

[…] […]

3. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ - ថ្ងៃសៅរ៍ 9 ខែធ្នូ 2017

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

[…] […]

5. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្តីប្រកាស​របស់​រដ្ឋ​មន្រ្តីទទួល​បន្ទុក​ផ្នែក​សារ​ព័ត៌មាន ស - ថ្ងៃពុធ 28 ខែ​កុម្ភៈ 2018

[…] […]

6. Repost: ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​វិល​មក​ដល់​កន្លែង​ដើម | ស្រ - ថ្ងៃចន្ទ 18 ខែ​កុម្ភៈ 2019

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: