jump to navigation

ទៅ​លេង​គិរីរម្យ ថ្ងៃ​ព្រហស្បតិ៍ 21 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​នេះ (​២១ កញ្ញា ២០១៧​) ខ្ញុំ​បាន​ទៅ​លេង​រមណីយដ្ឋាន​គិរីរម្យ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​។ នេះ​ជា​លើក​ទី​២​ហើយ​បន្ទាប់​ពី​រយៈ​ពេល​ជាង​១០​ឆ្នាំ ក្នុង​ការ​មក​លេង​គិរីរម្យ​នេះ​។ ខ្ញុំ​មិន​សូវ​បាន​មក​កម្សាន្ត​ទី​នេះ​ទេ ទើប​ចង់​មក​លេង​ម្ដង​។

ដោយ​សារ​ស្ថិត​ក្នុង​រដូវ​កាល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ មនុស្ស​ម្នា​មក​កម្សាន្ត​ទាំង​ឡាន​ៗ​ដូច​គេ​ហែរ​កឋិន​។ នៅ​ច្រក​ផ្លូវ​ចូល​រមណីយដ្ឋាន​មាន​ការ​កក​ស្ទះ​ខ្លាំង​ដោយ​សារ​អ្នក​ទេសចរណ៍​ឈប់​ទិញ​ម្ហូប​អាហារ​ដើម្បី​យក​ទៅ​ទទួល​ទាន​។ នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ក៏​មាន​ការ​កក​ស្ទះ​ដោយ​អន្លើ​ៗ​។

ចេញ​ពី​ភ្នំពេញ​ទៅ​ម៉ោង​ប្រមាណ​ជា​៨​.៣០ នៅ​ម៉ោង​ប្រមាណ​១២​ទើប​ទៅ​ដល់​​។ តែ​មាន​ឯណា ដោយ​សារ​រថ​យន្ត​ច្រើន​ពេល​ព្រឹក​មិញ​នេះ មិន​បាន​ទៅ​ដល់​ទី​កន្លែង​ទឹក​ជ្រោះ​កម្សាន្ត​ទេ គឺ​ទៅ​ដល់​ត្រង់​ចំណុច​បង្គោល​ខ្វះ​៣​គីឡូម៉ែត្រ​ទៀត​ឯ​ណុះ ទើប​សម្រេច​ចិត្ត​ជួល​តូប​តាម​ផ្លូវ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​ទៅ​។

នៅ​ម៉ោង​ប្រមាណ​២.​៣០​ទើប​ធ្វើ​ដំណើរ​ត្រឡប់​ចុះ​ពី​ភ្នំ​វិញ និង​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​នៅ​ម៉ោង​ប្រមាណ​៧​យប់​៕

ច្រក​ចូល​រមណីយ​ដ្ឋានរថយន្ត​បន្ត​គ្នា​ចូល
តាម​ផ្លូវ​ដ៏​ស្អាត​លើ​កំពូល​ភ្នំរថយន្ត​កក​ស្ទះ​លើ​កំពូល​ភ្នំ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: