jump to navigation

បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៧ កម្ពុជា បាន​មេដាយ​សរុប​១០​គ្រឿង ថ្ងៃសៅរ៍ 23 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, អាស៊ាន ប៉ារ៉ា ហ្គេមស៍ IX.
trackback

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩ ឬ អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៧ បាន​បញ្ចប់​ហើយ នា​យប់​ម៉ិញ​នេះ (២៣ កញ្ញា ២០១៧​) នៅ​ឯ​ទី​ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី។ កីឡា​ជន​ពិការ​អាស៊ាន គឺ​ជា​ការ​ប្រកួត​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​។

លទ្ធផល បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ប្រកួត ប្រទេស​ឥណ្ឌូនេស៊ី​​​បាន​ឈរ​លំដាប់​លើ​គេ ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន​២៥១ ក្នុង​នោះ​មាន​មាស ចំនួន​១២៦ បន្ទាប់​មក​គឺ​ប្រទេស​ម៉ាឡេស៊ី​ម្ចាស់​ផ្ទះ ដោយ​ទទួល​មេដាយ​សរុប​ចំនួន​២៥៨ (មាស​៩០​) ឯ​ប្រទេស​ថៃ​អតីត​ជើង​ឯក​មេដាយ​កាល​ពី​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៨ ​បាន​ទទួល​លេខ​៣ ដោយ​បាន​ទទួល​មេដាយ​សរុប​ចំនួន​២៣៦ (​មាស​៦៨​)​​។

សម្រាប់​ប្រទេស​កម្ពុជា​ដែល​បញ្ជូន​ក្រុម​កីឡាករ​ប្រមាណ​៧៤​រូប​ទៅ​ចូល​រួម​ដែរ​នោះ បាន​មេដាយ​សរុប​ចំនួន​១០​​គ្រឿង តែ​​ប៉ុណ្ណោះ​ ព្រម​ទាំង​មិន​ទទួល​បាន​មេដាយ​មាស​នោះ​ទេ​ បើ​ទោះ​បី​ជា​ទទួល​បាន​មេដាយ​សរុប​លើស​កាល​ពី​​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៨ ចំនួន​១​មេដាយ និង​បាន​បញ្ជូន​កីឡាករ​ច្រើន​ជាង​មុន​ក៏​ដោយ​​។

ចំនួន​មេដាយ​ដែល​កម្ពុជា​​ទទួល​បាន​សម្រាប់​ការប្រកួត​នា​ឆ្នាំ​នេះ រួម​មាន ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​ចំនួន​៥​គ្រឿង ដោយ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទី​១០ ធ្លាក់​ចុះ​មួយ​លេខ​កាល​ពី​ឆ្នាំ​កន្លង​​ទៅ​​៕

_______________________________________________
អាន​ផង​ដែរ​
១. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៩

Advertisements

មតិ»

1. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកញ្ញា 2017

[…] ____________________________________________ អាន​ផង​ដែរ​៖ ១. បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នៅ​ដែន​កោះ​សិង្ហ​បុរី ២. បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៧ កម្ពុ… […]

2. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែកញ្ញា 2017

មានន័យថាជនពិការមិនត្រូវបានគេយកចិត្តទុកដាក់។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែកញ្ញា 2017

ម៉េចចឹង?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: