jump to navigation

ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ ថ្ងៃសុក្រ 29 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – សម្រាប់​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ  ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ រាជការ​ថៃ បាន​ចាត់​ឲ្យ​មាន​ការ​រៀប​ចំ​​រចនា​ឡើង​នូវ​ផ្កា​ចន្ទន៍​ចម្លង​ចំនួន​៧​មុខ ដែល​នឹង​ដាក់​ឲ្យ​ប្រជាជន​ថៃ​យក​ទៅ​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះ​មហា​ក្សត្រិយ៍​ដែល​ជា​​ទី​ស្រឡាញ់​របស់​ពួក​គេ​។

ផ្កា​ចន្ទន៍​ចម្លង​ទាំង​៧​បែប​នេះ​ រួម​មាន​៖

១. ផ្កា​តារា​រ័ត្ន (​ថ. ดอกดารารัตน์) ឬ​ភាសា​អង់គ្លេស​ហៅ​ថា Daffodil​។ ជា​ផ្កា​សំណព្វ​នៃ​អតីត​ព្រះ​មហាក្សត្រិយ៍ និង​ជា​ផ្កា​ដែល​ទ្រង់​បាន​​ប្រទាន​ឲ្យ​ព្រះ​មហេសី​ព្រះ​អង្គ​ជា​និច្ច​កាល គ្រា​ដែល​ព្រះ​អង្គ​នៅ​សិក្សា​ឯ​ប្រទេស​ស្វីស​។

២. ផ្កា​កុលាប​។ ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដែល​មាន​ន័យ​ពី​សេចក្ដី​ស្រឡាញ់​ពី​អាណា​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​។

៣. ផ្កា​ពុតតាន (​ថ​. ดอกพุดตาน​)​។ ជា​និមិត្ត​រូប​នៃ​ភាព​គង់​វង្ស និង​ឧត្ដម​សម្បូរណ៍ ដែល​មាន​ន័យ​ពី​ការ​រឭក​ដល់​ព្រះ​មហា​ករុណាធិគុណ​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​។

៤. ផ្កា​លីល្លី​។ ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដូច​ជា​ផ្កា​កុលាប​ដែរ និង​សំ​ដៅ​ដល់​ភាព​ស្មោះ​ត្រង់​របស់​ប្រជា​រាស្ត្រ​ថៃ​មាន​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​។

៥. ផ្កា​អគីដេ​។ ជា​និមិត្ត​រូប​នៃ​ភាព​គង់​វង្ស សេចក្ដី​ស្រឡាញ់ និង​ភាព​មហស្ចារ្យ​នៃ​ការ​បំពេញ​ព្រះ​រាជ​ករណី​កិច្ច​របស់​អតីត​ព្រះ​មហា​ក្សត្រិយ៍​នៅ​ទូទាំង​ប្រទេស​ថៃ និង​ល្បី​ល្បាញ​នៅ​ទូទាំង​ពិភព​លោក​។

៦. ផ្កា​ជ្បាទិព្វ (​ថ. ดอกชบาทิพย์​)​។ ជា​ផ្កា​មួយ​ប្រភេទ​ដែល​ប្រឌិត​ឡើង​ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​បាត់​បង់ និង​ភាព​ជា​អមត ដើម្បី​ជា​ការ​ថ្វាយ​ក្ដី​អាល័យ​ចុង​ក្រោយ​របស់​ប្រជា​រាស្ត្រ​ថៃ​។

៧. ផ្កា​ជ្បា​ហ្នូ (​ថ​. ดอกชบาหนู​)​។ ជា​និមិត្ត​រូប​នៃ​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​របស់​អាណា​ប្រជានុរាស្ត្រ​ថៃ​ និង​សំ​ដៅ​​ប្រៀប​នឹង​ដួង​វិញ្ញាណ​របស់​ប្រជា​រាស្ត្រ​ថៃ​គ្រប់​គ្នា​ក្នុង​ការ​រួម​ដង្ហែ​អតីត​ព្រះ​មហា​ក្សត្រិយ៍​យាង​ទៅ​កាន់​ស្ថាន​សួគ៌​។

សម្រាប់​ផ្កា​ទាំង​៧​ប្រភេទ​ថៃ​ នៅ​តាម​ខេត្ត​នីមួយ​ៗ ក៏​ដូច​ជា​នៅ​តាម​ស្ថានទូត​ថៃ​ឯ​បរទេស ត្រូវ​បាន​ចាត់ឲ្យ​មាន​ការ​រៀប​ចំ​ធ្វើ​ឡើង ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ថៃ​យក​ទៅ​ថ្វាយ តាម​ទី​កន្លែង​នានា​ដែល​រាជការ​ថៃ​ចាត់​ឲ្យ​មាន​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ​៕

ប្រជាជន​ថៃ​រួម​គ្នា​ចាត់​សាង​ផ្កា​ចន្ទន៍​ចម្លង​ទាំង​៧​ប្រភេទ

____________________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
២. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៣. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន
៤. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
៥. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៦. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍

Advertisements

មតិ»

1. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]

2. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]

3. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]

4. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]

5. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែតុលា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: