jump to navigation

ខួប​ទី​៩៥ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃអង្គារ 31 ខែតុលា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

Advertisements

ត្រឡប់​មក​ពី​បាងកក​វិញ ថ្ងៃចន្ទ 30 ខែតុលា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

រសៀល​ម្សិល​មិញ (​២៩ តុលា ២០១៧​) ខ្ញុំ​បាន​ត្រឡប់​មក​ពី​បាងកក​វិញ​តាម​ជើង​យន្តហោះ​បាងកក​ អ៊ែរ​វេយ៍ លេខ PG 935 បន្ទាប់​ពី​បាន​ទៅ​កាល​ពី​ថ្ងៃ​អង្គារ កន្លង​មក​នេះ​៕

អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិលើ​យន្តហោះអាហារ​លើ​យន្តហោះ

______________________________________________________________
អាន​ផង​ដែរ​៖
១. ទៅ​បាងកក

ខួប​ឆ្នាំ​ទី​១៣ បរម​រាជា​ភិសេក ថ្ងៃអាទិត្យ 29 ខែតុលា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល ថ្ងៃសៅរ៍ 28 ខែតុលា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
8 comments

តាម​ប្រកាស​រាជការ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​មក​នេះ​បាន​ឲ្យ​ដឹង​ស្ដី​អំពី​ការ​ដាក់​ឲ្យ​ចរាចរ​នូវ​ប្រភេទ​ក្រដាស​ប្រាក់​រៀល​ថ្មី ចំនួន​ពីរ​ប្រភេទ​ទៀត​គឺ ប្រភេទ​១.០០០ និង​៥.០០០​រៀល​។ យោង​តាម​ប្រកាស​នោះ​បាន​បញ្ជាក់​ថា ការ​ចេញ​ធនបត្រ​គំរូ​ថ្មី​ទាំង​ពីរ​ប្រភេទ​នេះ គឺ​​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យខួប​នៃ​ការ​យាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ​នរោត្ដម សីហមុនី ព្រះមហាក្សត្រិយ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០១៧ នេះ​។

ទោះ​យ៉ាង​នេះ​ក្ដី ប្រភេទ​ធនបត្រ​ថ្មី​ទាំង​ពីរ​នេះ ពុំ​មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ​នរោត្ដម សីហមុនី ទេ តែ​មាន​ប្រាកដ​ព្រះ​ឆាយា​លក្ខណ៍ អតីត​ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ខ​ទៅ​វិញ​។ ចំណែក​​ឯ​ឆ្នាំ​ដែល​ប្រាកដ​មាន​នៅ​លើ​ធនបត្រ​ប្រភេទ​៥.០០០​រៀល​នោះ គឺ​ដាក់​ឆ្នាំ​២០១៥ ឯ​ធនបត្រ​ប្រភេទ​១.០០០​វិញ ដាក់​២០១៦​៕

ប្រភេទ​ធនបត្រ​គំរូ​ថ្មី​១.០០០​រៀល និង​បណ្ណ​ប្រកាស

ប្រភេទ​ធនបត្រ​គំរូ​ថ្មី​៥.០០០​រៀល និង​បណ្ណ​ប្រកាស

_____________________________________________________
អាន​ផង​ដែរ
១. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល
២. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៧. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៨. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល

ខួប​ឆ្នាំ​ទី​៥០ នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា​របស់​ប្រធានាធិបតី​ម៉ូរីតានី ថ្ងៃសុក្រ 27 ខែតុលា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ នេះ គឺ​មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ ដែលកាល​ណុះ កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ប្រជា​ជាតិ​ខ្មែរ​បាន​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្ដៅ​ចំពោះ​លោក​ប្រធានាធិបតី​ម៉ូរីតានី​។

លោក​ប្រធានាធិបតី​ម៉ុក​តា អ៊ូល ដាដា នៃ​សាធារណ​រដ្ឋ​អ៊ីស្លាម ម៉ូរីតានី បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ ក្នុង​ន័យ​ចម្រើន​មេត្រី​ភាព​ជាមួយ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៦៧​។ សាធារណ​រដ្ឋ​អ៊ីស្លាម ម៉ូរីតានី គឺ​ជា​រដ្ឋ​អ៊ីស្លាម​មួយ​ដែល​មាន​ទី​តាំង​នៅ​អាហ្វ្រិក​ខាង​លិច​។

នៅ​ពេល​មក​ដល់​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិន​តុង នៃ​កម្ពុជា សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​យាង​ទទួល​ភ្ញៀវ​ប្រកប​ដោយ​មេត្រី​ភាព និង​មហា​កិត្តិយស​យ៉ាង​ខ្លាំង​ ស័ក្ដិ​សម​ជា​ប្រទេស​ឯករាជ្យ​មួយ ដែល​មាន​ភាព​រីក​ចម្រើន​នា​សម័យ​នោះ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី លោក​បាន​ទស្សនា​សមិទ្ធិ​ជា​ច្រើន​ ជា​ពិសេស​សាល​តាំង​ពីព័រណ៍​សមិទ្ធិ​នៃ​សង្គម​រាស្ត្រ​និយម​ជា​ដើម​។ ក្រៅ​ពី​នោះ​ទស្សនា​ស្វែង​យល់​ពី​វប្បធម៌ និង​សិល្បៈ​ខ្មែរ លោក​ប្រធានា​ធិបតី​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប ទស្សនា​ប្រសាទ​បុរាណ​ខ្មែរ​ដ៏​ល្បី​ល្បាញ​ផង​ដែរ​។

នៅ​ឯ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ឯ​រាជ​ធានី​ភ្នំពេញ​ឯណេះ​វិញ ការ​សម្ដែង​ដ៏​ធំ​ធេង​ជា​កិត្តិយស​ដល់​លោក​ប្រធានាធិបតី​ដ៏​ធំមួយ​ ក៏​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ផង​ដែរ​។

មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ពិធី​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម ខ្មែរ​-​ម៉ូរីតានី មួយ​ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា ដោយ​លោក​ប្រធានាធិបតី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​ផង​ដែរ​​​។

ទស្សនកិច្ច​របស់​​លោក​ប្រធានាធិបតី​ម៉ុក​តា អ៊ូល ដាដា នៃ​សាធារណ​រដ្ឋ​អ៊ីស្លាម ម៉ូរីតានី នេះ បាន​បញ្ចប់​ទៅ​នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៦៧ ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​ស្ដេច​យាង​ជូន​ដំណើរ​លោក​ប្រធានាធិបតី​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ពោធិចិនតុង​​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ ថ្ងៃ​ព្រហស្បតិ៍ 26 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ នេះ ចាប់​តាំង​ពី​វេលា​ព្រឹក​មក​ម៉្លេះ នៅ​ឯ​បរិវេណ​មណ្ឌល​ពិធី​ស្នាម​ហ្លួង នៃ​ព្រះ​បរម​រាជ​វាំង​ក្រុង​បាងកក មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​នៃ​នគរ​នេះ នោះ​គឺ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ អតីត​ក្សត្រិយ៍​ជា​ទី​ស្រឡាញ់​នៃ​ប្រជាជន​ថៃ​។

នៅ​វេលា​ព្រឹក​​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ព្រះ​អង្គ ដោយ​ការ​អញ្ជើញ​​ព្រះ​កោដ្ឋ​ថង​ហ្យ៉ៃ​ (ព្រះ​កោដ្ឋ​មាស​ធំ) ចុះ​ពី​ព្រះ​មហា​បញ្ចា ដែល​បាន​ប្រតិដ្ឋាន​ឯ​ព្រះ​ទី​ន័ង​តុសិត​មហា​ប្រាសាទ​ នៃ​ព្រះ​បរម​មហា​រាជ​វាំង​ថៃ​ធ្វើ​បុណ្យ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ទៅ​តម្កល់​ឯ​ព្រះ​មេរុ​មាស នា​មណ្ឌល​ពិធី​ដើម្បី​រៀប​ចំ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​។

ប្រជា​នុរាស្ត្រ​ថៃ​រាប់​សែន​នាក់​​ដែល​ស្មោះ​ភ័ក្ដី​នឹង​អតីត​ក្សត្រិយ៍​ខ្លួន បាន​នាំ​គ្នា​ចេញ​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ និង​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ តាំង​ពី​ព្រះ​បរម​រាជ​វាំង ណែន​ណាន់​ពេញ​ផ្លូវ ទូទាំង​មណ្ឌល​ប្រារព្ធ​ព្រះ​រាជ​ពិធី​។

ក្បួន​ដង្ហែ​ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​នោះ រហូត​ដល់​ម៉ោង​ជាង​១​រសៀល​ទើប​បញ្ចប់​ក្បួន​មក​ដល់​មណ្ឌល​ពិធី​។ ដោយ​ឡែក​នៅ​ពេល​រសៀល​មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ (​បែប​ពិធី​ការ​) ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បណ្ដាល​ប្រមុខ​រដ្ឋ​ នានា​នៃ​ពិភព​លោក​ចូល​រួម​ផង​ដែរ​។ នៅ​រាត្រី​ម៉ោង​ប្រមាណ​១០​យប់ ទើប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ពិត ដែល​មាន​តែ​បណ្ដា​ព្រះ​ញាតិ​វង្ស​ថៃ​ស្ដេច​យាង​ចូល​រួម​ថ្វាយ​ព្រះ​ភ្លើង បញ្ចប់​ព្រះ​រាជ​ពិធី​៕​៚

ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ព្រះ​មហា​ក្សត្រិយ៍​ថៃ​អង្គ​បច្ចុប្បន្ន​ស្ដេច​យាង​ចូល​រួម​ដង្ហែ​​ក្នុង​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ចូល​ដល់​មណ្ឌល​ពិធី
រូប​ភាព​ថ្វាយ​ព្រះ​ភ្លើង​ពិត នា​ពេល​រាត្រី​

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៤. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
៥. ប្រជាជន​ថៃ​ច្រើន​កុះ​ករ​រង់​ចាំ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ខ្លួន
៦. ប្រជាជន​ថៃ នា​ព្រឹក​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ផែន​ដី​ខ្លួន ដែល​ខ្ញុំ​បាន​ឃើញ

ប្រជាជន​ថៃ​ច្រើន​កុះ​ករ​រង់​ចាំ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ខ្លួន ថ្ងៃពុធ 25 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវ​ខ្មៅ​ខោ ឬ​សំពត់​ខ្មៅ ប្រជា​រាស្ត្រ​ថៃ​ក្មេង​ចាស់​ប្រុស​ស្រី ជា​ពិសេស​អ្នក​ដែល​មក​ពី​ទី​ខេត្ត​ឆ្ងាយ​ៗ​ទូទាំង​ព្រះ​រាជ​អាណាចក្រ បាន​នាំ​គ្នា​មក​ដេក​រង់​ចាំ ទូទាំង​គ្រប់​ផ្លូវ និង​ច្រក​ចូល​ទី​ប្រារព្ធ​​​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ឯ​ស្នាម​ហ្លួង​ក្រុង​បាងកក​។

ប្រជាជន​ថៃ ដែល​គ្រប់​គ្នា​មាន​ភ័ក្ដី​ភាព​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន បាន​បង្ហាញ​ពី​ភាព​ស្រឡាញ់ និង​គោរព​ព្រះ​អង្គ ដោយ​ចាត់​ទុក​ថា​នេះ​ជា​លើក​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ ក្នុង​ការ​ជូន​ដំណើរ​អតីត​ក្សត្រិយ៍​ខ្លួន​ឡើង​ស្ថាន​សួគ៌​ បើ​ទោះ​បី​ត្រូវ​ដេក​រង់​ចាំ​​តាម​ចិញ្ចើម​ថ្នល់ ជា​ច្រើន​ថ្ងៃ រង​ដោយ​កម្ដៅ​ព្រះ​អាទិត្យ និង​ទឹក​សំណើម​នៃ​ព្រះ​ភិរុណ​ក្ដី​។

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ នៅ​នគរ​ថៃ មាន​រៀប​ចំ​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដោយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ គឺ​ជា​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​​។ ប្រជា​រាស្ត្រ​ថៃ​ទាំង​អស់​ត្រូវ​បាន​កំណត់​ឲ្យ​ចូល​រួម​បាន (​ដោយ​គ្មាន​លិខិត​អញ្ជើញ​) ចំនួន​ប្រមាណ​៤០.០០០​នាក់ នៅ​តាម​ដង​វិថី​នានា​ដែល​ក្បួន​ដង្ហែ​ព្រះ​បរម​ឥស្សរិយយស​ឆ្លង​កាត់ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ស្អែក​នេះ​។

ដោយ​ឡែក​ចាប់​ពី​ម៉ោង​៥​ភ្លឺ​​ថ្ងៃ​នេះ​មក​ អាជ្ញាធរ បាន​​បើក​ច្រក​ចូល​នានា​​ដើម្បី​ឲ្យ​ប្រជាជន​ទាំង​នោះ​បាន​ចូល​ទៅ​បរិវេណ​ខាង​ក្នុង​​។ នៅ​ពេល​ដែល​បាន​ចូល​ហើយ​ពួក​គេ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​វិញ​ទេ ដរាប​ណា​ចប់​ព្រះ​រាជ​ពិធី​​​៕

ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ច្រក​ចូល​កន្លែង​ប្រារព្ធ​ព្រះ​រាជ​ពិធី
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ព្រះ​មេរុ មើល​ពី​ចម្ងាយ
ប្រជា​រាស្ត្រ​ថៃ​ចូល​សក្ការៈ
ភ្លៀង​ធ្លាក់​ខ្លាំង
ភ្លៀង​ធ្លាក់​ខ្លាំង

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៤. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
៥. ប្រជាជន​ថៃ នា​ព្រឹក​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ផែន​ដី​ខ្លួន ដែល​ខ្ញុំ​បាន​ឃើញ

%d bloggers like this: