jump to navigation

វឌ្ឍន​ភាព​នៃ «​ព្រះ​មេរុ​មាស​» ទី​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩ ថ្ងៃអាទិត្យ 1 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – សល់​តែ​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ទៀត​ទេ គឺ​នៅ​ចុង​ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ឯ​នគរ​ថៃ នឹង​មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ នោះ​គឺ​ ​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ។ រាជការ​ថៃ​បាន​ចំណាយ​ថវិកា​យ៉ាង​សម្បើម​អស្ចារ្យ​ក្នុង​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី ជា​ពិសេស​គឺ​ការ​សាង​ឡើង​យ៉ាង​វិចិត្រ​នូវ​ព្រះ​មេរុ​ដ៏​ធំ​មួយ​​កណ្ដាល​ក្រុង​បាងកក ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍​នៃ​ផង​ខ្លួន​។

ព្រះមេរុមាស ព្រះចៅផែនដីថៃនេះ មានចាត់សាងជាអង្គប្រធាន ជាបុស្បុកធំនៅចំកណ្ដាលតំណាងឲ្យភ្នំព្រះសុមេរុ និងអមទៅដោយបុស្បុកតូចៗជាមណ្ឌបចំនួន៨ទៀត តំណាងឲ្យភ្នំសត្តបរិភណ្ឌព័ទ្ធភ្នំព្រះសុមេរុ និងដែលតំណាងឲ្យប្រព័ន្ធចក្រវាលនោះឯង។ ក្រៅពីនោះ នឹងមានការតុបតែងជាសត្វហិមពាន្តជុំវិញព្រះមេរុ ហើយដែលមានរៀបចំជាលានជុំវិញព្រះមេរុ រាងបួនជ្រុងធំ ក្នុងមួយជ្រុង៦០ម៉ែត្រ។ ចំណែកឯអាគារផ្សេងៗទៀតក្នុងមណ្ឌលពិធី សម្រាប់អ្នកចូលរួមព្រះរាជពិធីវិញ ក៏៏នឹងត្រូវសាងសង់ឡើងនៅជុំវិញព្រះមេរុ ហើយដែលនឹងអាចផ្ទុកបានចំនួនមនុស្សរហូតដល់ទៅ៧.៤០០នាក់។

ដោយ​ចាប់​ផ្ដើម​សាង​សង់​ឡើង​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ កន្លង​មក បច្ចុប្បន្ន​នេះ ទី​ព្រះ​មេរុ​ទាំង​មូល ព្រម​ទាំង​អាគារប្រារព្ធពិធីផ្សេងៗ និង​ជា​ពិសេស​ទី​ស្រែ​បង្ហាញ សម្រាប់​គ្រោង​ការណ៍​ព្រះ​មហា​ក្សត្រិយ៍​ថៃ​​ត្រូវ​បាន​សាង​ឡើង​ស្ទើរ​រួច​រាល់​អស់​ហើយ នៅ​ឡើយ​តែ​ការ​តុប​តែង​បន្ថែម​បន្តិច​បន្តួច ដើម្បី​ឲ្យ​ស្រស់​ស្អាត និង​វិចិត្រ​ស័ក្ដិ​សម និង​ព្រះ​កិត្តិយស​នៃ​ព្រះ​អង្គ​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​ពី​វឌ្ឍនភាព​នៃ​ទី​ព្រះ​មេរុ​៖

________________________________________________________________
អាន​ផង​ដែរ៖
១. សត្វហិមពាន្តនៅទីព្រះមេរុថៃ
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៤. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: