jump to navigation

Repost: ការ​ប្រើ​ពាក្យ​សម្គាល់ «​ឈាបន​កិច្ច​» នៅ​ក្នុង​នគរ​ខ្មែរ ថ្ងៃចន្ទ 9 ខែតុលា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, អំពីសុភ័ក្ត្រ.
add a comment

នៅក្នុងនគរខ្មែរយើង ដែលពេញប្រៀបទៅដោយភាពសម្បូរបែបនៃវាក្យស័ព្ទ ព្រមទាំងប្រពៃណី និងទំនៀមដ៏ផូរផង់ ជនកម្ពុជាមានពាក្យខ្លួនឯងយកប្រើប្រាស់បានតាមទេសៈកាលៈ និងថែមទាំងបានខ្ចីយកមកកែច្នៃនូវពាក្យពីភាសាមួយចំនួនដើម្បីប្រើប្រាស់ក្នុងសង្គមបានយ៉ាងគួរឲ្យមោទន រហូតនគរខ្លះក៏បានខ្ចី និងយកវាក្យស័ព្ទខ្មែរទៅប្រើប្រាស់វិញផងដែរ។

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបរមរតនកោដ្ឋ កាលពីពេលកន្លងទៅ

តាំងពីកើតរហូតដល់ស្លាប់ទៅវិញ ជនជាតិខ្មែរមានវាក្យស័ព្ទប្រើប្រាស់សម្រាប់បុគ្គលនីមួយៗនៅក្នុងសង្គម ប្លែក ព្រមទាំងខុសគ្នា គួរជាទីសិក្សា និងស្វែងយល់។ យ៉ាងណាម៉ិញ សម្រាប់ពិធីរំលាយរាងកាយបុគ្គលដែលស្លាប់ទៅហើយនោះ ឬ ភាសាបាលី ហៅថា «ឈាបនកិច្ច» នោះ ជនជាតិខ្មែរបានបែងចែកសម្រាប់ការប្រើប្រាស់ និងហៅពិធីនោះ មានដូចតទៅនេះ។

នៅក្នុងវចនានុក្រមខ្មែរ លោកបានពន្យល់ពាក្យថា «ឈាបនកិច្ច» ជាពិធីដុតសាកសព ហើយពាក្យនេះប្រើបានជាសាធារណៈ មិនចំពោះបុគ្គល។ នៅពេលដែលពិធីនេះ ប្រើចំពោះសពនៃបុគ្គលដែលជាក្សត្រទ្រង់រាជ្យ សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ លោកឲ្យហៅថា «ថ្វាយព្រះភ្លើង»

ចំពោះសេនាបតីនិងមន្រ្តីទាំងពួងឬរាស្ត្រប្រជាអ្នកមានកេរ្តិ៍ឈ្មោះ លោកឲ្យហៅថា «រំលាយសព» និងសម្រាប់បុព្វជិតទាំងពួង លោកឲ្យហៅថា «បូជា» ឬ «បូជាសព»។ ដោយឡែកសម្រាប់រាស្ត្រប្រជាទាំងពួង លោកឲ្យហៅថា «រំលាយរូប» ឬ «ធ្វើឈាបនកិច្ច»; និងសម្រាប់ជនថោកថយ លោកឲ្យហៅថា «ដុត» ឬ «ដុតខ្មោច»។

ទាំងនេះ សុទ្ធតែជាវាក្យស័ព្ទដែលមិនមែនសំដៅលើការបែងចែកវណ្ណៈធំតូច ខ្ពស់ទាប ក្នុងន័យមើលទាបមើលថោកបុគ្គលណាម្នាក់នៅក្នុងសង្គមទេ តែវាជាភាពសម្បូរបែបនៃវាក្យស័ព្ទ ដែលប្រើប្រាស់សម្រាប់សម្គាល់ក្រុមជននៅក្នុងព្រះនគរនោះឯង៕

Advertisements
%d bloggers like this: