jump to navigation

ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស ថ្ងៃពុធ 18 ខែតុលា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ នេះ គឺ​ជា​ថ្ងៃ​ខួប​ប្រសូត​​គម្រប់​១៤៥​​ឆ្នាំ​គត់ នៃ​សម្ដេច​​ក្រុម​ព្រះ​ នរោត្ដម សុធារស ព្រះ​រាជ​អយ្យកោ​ផ្ទាល់​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​​។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​នៃ​​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា។ ក្រោយ​មក​ព្រះ​អង្គ​ត្រូវ​បាន​ស្ថាបនា​ព្រះ​យស​ឡើង​ជា «សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ»

សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ ទ្រង់​ព្រះ​ប្រសូត​នៅ​ថ្ងៃ​សុក្រ​ មួយ​រោច ​ខែ​អស្សុជ ​ឆ្នាំ​វក ​ចត្វាស័ក ពុទ្ធ​សករាជ​២៤១៥ ត្រូវ​គ្នា​នឹង​ថ្ងៃ​១៨ ឲកតូប្រិ៍ (តុលា) ឆ្នាំ​១៨៧២ វេលា​ម៉ោង ១ ជាង​អធ្រាត្រ នៅ​ក្នុង​ទី​ព្រះ​បរម​រាជ​វាំង​ចតុ​ម្មុខ ព្រះ​រាជធានី​ភ្នំពេញ។ សម្ដេច​ព្រះ​វរ​រាជ​បិតា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ប្រោស​ឲ្យ​ធ្វើ​ព្រះ​រាជ​ពិធី​ចម្រើន​​ព្រះ​កេសា​កំណើត នៅ​ថ្ងៃ ៨ កើត ​ខែ​មិគសិរ​ ក្នុង​ឆ្នាំ​នោះ​ឯង មាន​ព្រះ​នាម​ក្នុង​ព្រះ​សុវណ្ណ​ប័ដ ចារិក​នឹង​ផែន​មាស​ថា «ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ម្ចាស់ សុទ្ធារស»។

ទ្រង់​រៀប​អភិសេក​ជាមួយ​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី​ ផង៉ា និង​មាន​ព្រះ​ឱរស​ ព្រះ​ធិតា​រួម​ព្រះ​អង្គ សរុប​៦​ព្រះ​អង្គ ក្នុង​នោះ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​យ៍ នរោត្ដម រស្មី​សោភ័ណ ផង​ដែរ​។

សម្ដេច​ព្រះ​រាជ​អយ្យកោ ទ្រង់​ព្រះ​ប្រឈួន​ដោយ​ព្រះ​រោគ​ជរាភាព​មក​ជា​វេលា​យូរ អាការ​ព្រះ​រោគ​ជួន​ធ្ងន់​ជួន​ស្រាល ហើយ​ត​មក​មិន​យូរ​ប៉ុន្មាន សម្ដេច​ព្រះ​រាជ​អយ្យិកា ជា​ព្រះ​អគ្គ​ជាយា​ទ្រង់​ព្រះ​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​ព្រះ​វិលាល័យ​ទៅ​មុន។ ត​អំពី​នោះ​មក អាការ​ព្រះ​រោគ​សម្ដេច​ព្រះ​រាជ​អយ្យកោ​ចួន​ធ្ងន់​ចួន​ស្រាល​មិន​ជា​ទី​កំណត់ លុះ​មក​ដល់​ថ្ងៃ ៧ ᧮ ៣ ឆ្នាំ​រការ​សប្ត​ស័ក ពុទ្ធ​សករាជ ២៤៨៨ ( តាម​ប្រក្រតិទិន​ថ្មី ) ទ្រង់​សោយ​ទិវង្គត​ដោយ​ព្រះ​រោគ​ជរាភាព ក្នុង​កំណត់​ព្រះ​ជន្មាយុ ៧៣ ព្រះ​វស្សា ត្រូវ​នឹង​ថ្ងៃ​ឲ ២៧ ខែ យ៉ាំងវិយេរ​ឆ្នាំ ១៩៤៥ វេលា​ម៉ោង ១៨ នឹង ១០ មីនុត។

សូម​អាន​ជីវ​ប្រវត្តិ​លម្អិត​របស់​ទ្រង់ «ចុច​ទី​នេះ»។

_____________________________________________________
អាន​ផង​ដែរ​
១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ
២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម
៣. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស

Advertisements

មតិ»

1. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែតុលា 2017

[…] ————————————————————- អត្ថបទទាក់ទង៖ ១. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម ២. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់) ៣. គ្រាមួយនៃប្រវត្តិសាស្ត្រ៖ លិខិតកម្ពុជាប្ដឹងអង្គការសហប្រជាជាតិរឿងថៃឈ្លានពានព្រះវិហារ ឆ្នាំ១៩៦៦ ៤. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ ៥. សម្ដេចព្រះរាជអយ្យិកា ខត្តិយកល្យាណ៍រាជសុតាភគវតី នរោត្ដម ផង៉ាង៉ាម ៦. ខួបឆ្នាំទី៧០ សោយព្រះទិវង្គតនៃសម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ នរោត្ដម សុធារស ៧. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់ ៨. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច… […]

2. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែតុលា 2017

[…] _____________________________________________________ អាន​ផង​ដែរ​៖ ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស ៣. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច… […]

3. ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធ - ថ្ងៃចន្ទ 23 ខែតុលា 2017

[…] _____________________________________________________ អាន​ផង​ដែរ​៖ ១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម ៣. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: