jump to navigation

ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​លើក​​ស្វេតច្ឆត្រ​លើ​កំពូល​ព្រះ​មេរុ​មាស ថ្ងៃ​ព្រហស្បតិ៍ 19 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​លើក​​ស្វេតច្ឆត្រ​លើ​កំពូល​ព្រះ​មេរុ​មាស

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ (​ម្សិល​មិញ​នេះ​) មហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​ ព្រះ​មហា​ក្សត្រិយ៍​ថៃ​អង្គ​បច្ចុប្បន្ន​ ព្រះ​អង្គ​បាន​ស្ដេច​យាង​ចូល​រួម​ក្នុង​ពិធី​លើក​ស្វេតច្ឆត្រ​៩​ជាន់ ដើម្បី​ដាក់​លើ​កំពូល​ព្រះ​មេរុ​មាស ក្នុង​​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​ខែ​តុលា​នេះ​។

ប្រដូច​គ្នា​នឹង​ជំនឿ​នៃ​រាជា​ធិបតេយ្យ​របស់​ប្រជាជន​ខ្មែរ​ដែរ «​ស្វេតច្ឆត្រ​» ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿង​ប្រកប​ព្រះ​កិត្តិយស​ខ្ពស់​បំផុត​នៃ​ព្រះ​មហា​ក្សត្រិយ៍ ពោល​គឺ​ឆត្រ​ស ៩​ជាន់​ ដែល​ត្រូវ​បាន​ដាក់​តម្កល់​សម្រាប់​ព្រះ​រាជ​ពិធី​នា​គ្រា​នេះ​។

ការ​លើក​ព្រះ​មហា​ស្វេតច្ឆត្រ​ដើម្បី​ដាក់​លើ​កំពូល​ព្រះ​មេរុ​មាស​នា​ពេល​នេះ គឺ​ជា​សញ្ញាណ​ដែល​ប្រាប់​ឲ្យ​ដឹង​ថា ព្រះ​មេរុ​មាស សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ បាន​សាង​ស្រេច​រួច​រាល់​បរិបូរណ៍​ហើយ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ព្រះ​រាជ​ពិធី​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​សប្ដាហ៍​ខាង​មុខ​នេះ​៕​៚

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: