jump to navigation

ថៃ​ចាត់​សម​ធំ​លើក​ទី​២ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩ ថ្ងៃសុក្រ 20 ខែតុលា 2017

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
trackback

សម្ដេច​ព្រះ​រាជ​បុត្រី​អតីត​ក្សត្រិយ៍ យាង​ចូល​រួម​ក្នុង​ក្បួន​សម លើក​ទី​២

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​មក​នេះ នៅ​ឯ​រាជ​ធានី​បាងកក ប្រទេស​ថៃ មាន​ការ​រៀប​ចំ​ហាត់​សម​ក្បួន​ធំ ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​​​​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស សម្រាប់​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​ខែ​តុលា​នេះ​។។ សូម​បញ្ជាក់​ថា នេះ​ជា​​ការ​សម​ក្បួន​ធំ លើក​ទី​២ ហើយ​សម្រាប់​ព្រះ​រាជ​ពិធី​ ដែល​កាល​ពី​លើក​ទី​១ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា កន្លង​មក​។

សម្រាប់​ការ​សម​គ្រា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ក្បួន​ចំនួន​៤ គឺ ក្បួន​ទី​១, ទី​២ និង​ទី​៣ ដូច​កាល​ពី​សម​គ្រា​ទី​១​ដែរ នោះ​គឺ​ការ​អញ្ជើញ​ព្រះ​កោដ្ឋ​ថង​ហ្យ៉ៃ ចេញ​ពី​ព្រះ​ទី​ន័ង​តុសិត​មហា​ប្រាសាទ ទៅ​តម្កល់​ឯ​វាល​ព្រះ​មេរុ ទី​ប្រារព្ធ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង និង​ការ​សម​ក្បួន​ទី​៦ គឺ​ការ​អញ្ជើញ​ព្រះ​បរម​អដ្ឋិ​ ពី​ព្រះ​បរម​រាជ​វាំង​ទៅ​វត្ត ​វត្តបវរនិវេឝរាជវរវិហារ និង​វត្ត​រាជ​បពិត្រ​ស្ថិត​មហា​​សីមា​រាម​។

នៅ​ក្នុង​ឱកាស​ការ​សម​គ្រា​ទី​២​នេះ​ដែរ ព្រះទេពរតនរាជសុតា ចៅហ្វាមហាចក្រីសិរិន្ធរ ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ ទ្រង់​ក៏​​បាន​យាង​ចូល​រួម​ក្នុង​ក្បួន​សម​ព្រះ​បរម​រាជ​ឥស្សរិយ​យស នេះ​ផង​ដែរ​៕​៚

ទស្សនា​រូប​ភាព​ពី​​ក្បួន​ដង្ហែ​ការ​សម​ព្រះ​រាជ​ពិធី

____________________________________________________
អានផងដែរ៖
១. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
២. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩

Advertisements

មតិ»

1. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 20 ខែតុលា 2017

[…] ____________________________________________________ អានផងដែរ៖ ១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម ២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩ ៣. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី ៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩ ៥. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម ៦. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន ៧. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ ៨. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩ ៩. ថៃ​ចាត់​សម​ធំ​លើក​ទី​២ សម្រាប់​ក្ប… […]

2. Royal Sky Cambodia - ថ្ងៃសុក្រ 20 ខែតុលា 2017

តើពិធីដងែ្ហក្បួងពិតនៅថ្ងៃណាបង?

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែតុលា 2017

២៦ តុលា

3. Royal Sky Cambodia - ថ្ងៃសុក្រ 20 ខែតុលា 2017

តើពិធីពិតនៅថ្ងៃណាបង?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: