jump to navigation

ប្រជាជន​ថៃ​ច្រើន​កុះ​ករ​រង់​ចាំ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ខ្លួន ថ្ងៃពុធ 25 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវ​ខ្មៅ​ខោ ឬ​សំពត់​ខ្មៅ ប្រជា​រាស្ត្រ​ថៃ​ក្មេង​ចាស់​ប្រុស​ស្រី ជា​ពិសេស​អ្នក​ដែល​មក​ពី​ទី​ខេត្ត​ឆ្ងាយ​ៗ​ទូទាំង​ព្រះ​រាជ​អាណាចក្រ បាន​នាំ​គ្នា​មក​ដេក​រង់​ចាំ ទូទាំង​គ្រប់​ផ្លូវ និង​ច្រក​ចូល​ទី​ប្រារព្ធ​​​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ឯ​ស្នាម​ហ្លួង​ក្រុង​បាងកក​។

ប្រជាជន​ថៃ ដែល​គ្រប់​គ្នា​មាន​ភ័ក្ដី​ភាព​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន បាន​បង្ហាញ​ពី​ភាព​ស្រឡាញ់ និង​គោរព​ព្រះ​អង្គ ដោយ​ចាត់​ទុក​ថា​នេះ​ជា​លើក​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ ក្នុង​ការ​ជូន​ដំណើរ​អតីត​ក្សត្រិយ៍​ខ្លួន​ឡើង​ស្ថាន​សួគ៌​ បើ​ទោះ​បី​ត្រូវ​ដេក​រង់​ចាំ​​តាម​ចិញ្ចើម​ថ្នល់ ជា​ច្រើន​ថ្ងៃ រង​ដោយ​កម្ដៅ​ព្រះ​អាទិត្យ និង​ទឹក​សំណើម​នៃ​ព្រះ​ភិរុណ​ក្ដី​។

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ នៅ​នគរ​ថៃ មាន​រៀប​ចំ​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដោយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ គឺ​ជា​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​​។ ប្រជា​រាស្ត្រ​ថៃ​ទាំង​អស់​ត្រូវ​បាន​កំណត់​ឲ្យ​ចូល​រួម​បាន (​ដោយ​គ្មាន​លិខិត​អញ្ជើញ​) ចំនួន​ប្រមាណ​៤០.០០០​នាក់ នៅ​តាម​ដង​វិថី​នានា​ដែល​ក្បួន​ដង្ហែ​ព្រះ​បរម​ឥស្សរិយយស​ឆ្លង​កាត់ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ស្អែក​នេះ​។

ដោយ​ឡែក​ចាប់​ពី​ម៉ោង​៥​ភ្លឺ​​ថ្ងៃ​នេះ​មក​ អាជ្ញាធរ បាន​​បើក​ច្រក​ចូល​នានា​​ដើម្បី​ឲ្យ​ប្រជាជន​ទាំង​នោះ​បាន​ចូល​ទៅ​បរិវេណ​ខាង​ក្នុង​​។ នៅ​ពេល​ដែល​បាន​ចូល​ហើយ​ពួក​គេ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​វិញ​ទេ ដរាប​ណា​ចប់​ព្រះ​រាជ​ពិធី​​​៕

ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ច្រក​ចូល​កន្លែង​ប្រារព្ធ​ព្រះ​រាជ​ពិធី
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ប្រជា​រាស្ត្រ​ថៃ​មក​ដេក​រង់​ចាំ​តាម​ដង​ផ្លូវ​នានា
ព្រះ​មេរុ មើល​ពី​ចម្ងាយ
ប្រជា​រាស្ត្រ​ថៃ​ចូល​សក្ការៈ
ភ្លៀង​ធ្លាក់​ខ្លាំង
ភ្លៀង​ធ្លាក់​ខ្លាំង

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៤. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩

Advertisements

មតិ»

1. ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 15 ខែវិច្ឆិកា 2017

[…] ប្រជា​នុរាស្ត្រ​ថៃ​រាប់​សែន​នាក់​​ដែល​ស្មោះ​ភ័ក្ដី​នឹង​អតីត​ក្សត្រិយ៍​ខ្លួន បាន​នាំ​គ្នា​ចេញ​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ និង​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ តាំង​ពី​ព្រះ​បរម​រាជ​វាំង ណែន​ណាន់​ពេញ​ផ្លូវ ទូទាំង​មណ្ឌល​ប្រារព្ធ​ព្រះ​រាជ​ពិធី​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: