jump to navigation

ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ ថ្ងៃ​ព្រហស្បតិ៍ 26 ខែតុលា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ នេះ ចាប់​តាំង​ពី​វេលា​ព្រឹក​មក​ម៉្លេះ នៅ​ឯ​បរិវេណ​មណ្ឌល​ពិធី​ស្នាម​ហ្លួង នៃ​ព្រះ​បរម​រាជ​វាំង​ក្រុង​បាងកក មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​នៃ​នគរ​នេះ នោះ​គឺ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ អតីត​ក្សត្រិយ៍​ជា​ទី​ស្រឡាញ់​នៃ​ប្រជាជន​ថៃ​។

នៅ​វេលា​ព្រឹក​​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ព្រះ​អង្គ ដោយ​ការ​អញ្ជើញ​​ព្រះ​កោដ្ឋ​ថង​ហ្យ៉ៃ​ (ព្រះ​កោដ្ឋ​មាស​ធំ) ចុះ​ពី​ព្រះ​មហា​បញ្ចា ដែល​បាន​ប្រតិដ្ឋាន​ឯ​ព្រះ​ទី​ន័ង​តុសិត​មហា​ប្រាសាទ​ នៃ​ព្រះ​បរម​មហា​រាជ​វាំង​ថៃ​ធ្វើ​បុណ្យ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ទៅ​តម្កល់​ឯ​ព្រះ​មេរុ​មាស នា​មណ្ឌល​ពិធី​ដើម្បី​រៀប​ចំ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​។

ប្រជា​នុរាស្ត្រ​ថៃ​រាប់​សែន​នាក់​​ដែល​ស្មោះ​ភ័ក្ដី​នឹង​អតីត​ក្សត្រិយ៍​ខ្លួន បាន​នាំ​គ្នា​ចេញ​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ និង​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ តាំង​ពី​ព្រះ​បរម​រាជ​វាំង ណែន​ណាន់​ពេញ​ផ្លូវ ទូទាំង​មណ្ឌល​ប្រារព្ធ​ព្រះ​រាជ​ពិធី​។

ក្បួន​ដង្ហែ​ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​នោះ រហូត​ដល់​ម៉ោង​ជាង​១​រសៀល​ទើប​បញ្ចប់​ក្បួន​មក​ដល់​មណ្ឌល​ពិធី​។ ដោយ​ឡែក​នៅ​ពេល​រសៀល​មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ (​បែប​ពិធី​ការ​) ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បណ្ដាល​ប្រមុខ​រដ្ឋ​ នានា​នៃ​ពិភព​លោក​ចូល​រួម​ផង​ដែរ​។ នៅ​រាត្រី​ម៉ោង​ប្រមាណ​១០​យប់ ទើប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ពិត ដែល​មាន​តែ​បណ្ដា​ព្រះ​ញាតិ​វង្ស​ថៃ​ស្ដេច​យាង​ចូល​រួម​ថ្វាយ​ព្រះ​ភ្លើង បញ្ចប់​ព្រះ​រាជ​ពិធី​៕​៚

ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ព្រះ​មហា​ក្សត្រិយ៍​ថៃ​អង្គ​បច្ចុប្បន្ន​ស្ដេច​យាង​ចូល​រួម​ដង្ហែ​​ក្នុង​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស
ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ចូល​ដល់​មណ្ឌល​ពិធី
រូប​ភាព​ថ្វាយ​ព្រះ​ភ្លើង​ពិត នា​ពេល​រាត្រី​

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៤. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
៥. ប្រជាជន​ថៃ​ច្រើន​កុះ​ករ​រង់​ចាំ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ខ្លួន
៦. ប្រជាជន​ថៃ នា​ព្រឹក​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ផែន​ដី​ខ្លួន ដែល​ខ្ញុំ​បាន​ឃើញ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: