jump to navigation

ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ ថ្ងៃពុធ 1 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
trackback

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ទំនង​ជា​ទេវ​រាជា​ចុង​ក្រោយ​បង្អស់​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក​យើង​នេះ​ហើយ​។ ដោយ​មាន​ចំណែក​ត្រកូល​ក្សត្រិយ៍​ដែល​ជា​ទី​ស្រឡាញ់​នៃ​ប្រជា​រាស្ត្រ​ទាំង​ពីរ​នគរ អតីត​ក្សត្រិយ៍​ទាំង​ពីរ​ក៏​បាន​ចែក​រំលែក​នូវ​អនុស្សាវរីយ៍​ទាំង​ទំនង​ផ្អែម​ល្ហែម និង​ជូ​រ​ចត់​ផង​ដែរ រវាង​នគរ​ជិត​ខាង​យើង​ទាំង​ពីរ​។

ប្រសូត​ខុស​គ្នា​តែ​ប៉ុន្មាន​ឆ្នាំ​នា​ទសវត្សរ៍​១៩២០ អតីត​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ក៏​បាន​សោយ​ព្រះ​ទិវង្គត​ទៅ​ក្នុង​ព្រះ​ជន្ម​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ ព្រម​ទាំង​សោយ​ព្រះ​ទិវង្គត​នា​ខែ​តុលា​ដូច​គ្នា​ផង​ដែរ (​ព្រះ​បរម​រតន​កោដ្ឋ ១៥ តុលា ២០១២​, រាមា​៩ ១៣ តុលា ២០១៦​)​។ ឡើង​គ្រង​រាជ្យ​នៅ​ក្នុង​ព្រះ​ជន្ម​ប្រហាក់​ប្រហែល​គ្នា (​១៩ និង​២៣ វស្សា​) អតីត​ក្សត្រិយ៍​ទាំង​ពីរ​បាន​ឆ្លង​កាត់​គ្រប់​បែប​យ៉ាង​នូវ​រឿង​រ៉ាវ និង​ដំណើរ​វិវត្តន៍​នានា​នៅ​ក្នុង​នគរ ទាំង​បញ្ហា​ក្នុង​ស្រុក និង​បញ្ហា​ពិភព​លោក​ផង​ដែរ​។ ដោយ​សារ​អំណាច​នៃ​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ទាំង​ពីរ​នេះ ប្រជា​រាស្ត្រ​នៃ​នគរ​ទាំង​ពីរ​បាន​គោរព​ស្រឡាញ់​ព្រះ​អង្គ ប្រដូច​ទៅ​នឹង​ទេវតា តាម​តែ​នឹង​ជំនឿ​ដែល​ប្រជា​រាស្ត្រ​នៅ​ក្នុង​ដែន​ដី​នេះ​មាន​​។

ចាប់​តាំង​ពី​ទ្រង់​ឡើង​គ្រង​រាជ្យ​នា​ឆ្នាំ​១៩៤១​មក ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​​នរោត្ដម សីហនុ ព្រះ​​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​​បាន​យាង​ចេញ​ក្រៅ​ព្រះ​នគរ ដើម្បី​ចម្រើន​មេត្រី​ភាព​ជាមួយ​ប្រទេស​ជិត​ខាង និង​​សាង​សម្ព័ន្ធភាព​ និង​ភាតរ​ភាព ទូទាំង​ពិភព​លោក​។ ប្រទេស​ថៃ ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ដែរ​។ ក្នុង​ឋានៈ​​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា​ ព្រះ​អង្គ​បាន​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់​ទាក់​ពី​អតីត​ព្រះ​ចៅ​ថៃ​ផង​ដែរ​។ ក្រៅ​ពី​នោះ ព្រះ​រាជ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មិន​មាន​ឯក​សារ​ណា​មួយ​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឡើង​គ្រង​រាជ្យ​មក ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​នគរ​ខ្មែរ​យើង​ទេ​។

ព្រះ​ឧប​និស្ស័យ​ប្រហាក់​ប្រហែល​គ្នា​នៃ​អតីត​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ ក្រៅ​អំពី​កិច្ច​ការ​នយោបាយ​ហើយ នូវ​ផ្នែក​សិល្បៈ ការ​លេង​ឧបករណ៍​​តន្ត្រី​, តាក់​តែង​បទ​ភ្លេង​, ច្រៀង​ចម្រៀង, ការ​គូរ​រូប​ និង​កីឡា, …​។ល។ ព្រះ​អង្គ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ភាព​ជំនាញ​គ្រប់​វិស័យ ដែល​ស័ក្ដិ​សម និង​ទទួល​បាន​​ប្រជា​ប្រិយ​ភាព​ពី​សំណាក់​សាមញ្ញ​ជន​ទូទៅ​។ ក្នុង​សៀវភៅ​អនុស្សាវរីយ៍​មួយ​ដែល​តាក់​តែង​ដោយ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​រំឭក​ដល់​កាល​គ្រា​មួយ​ព្រះ​អង្គ​បាន​យាង​ចូល​រួម​លេង​តន្ត្រី​ហ្សាស ជាមួយ​ព្រះ​ចៅ​ថៃ​រហូត​ទល់​ភ្លឺ​ផង​។

ភ្លាម​ៗ​ក្រោយ​ការ​យាង​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ នា​រសៀល​ថ្ងៃ​ដដែល​នោះ ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​ចេញ​ព្រះ​រាជ​សារ​សម្ដែង​សមាន​ទុក្ខ​មក​កាន់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ដោយ​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖

ទូល​ព្រះ​បង្គំ និង​ព្រះ​រាជិនី​មាន​ភាព​រន្ធត់​ជា​ខ្លាំង​ដោយ​បាន​ជ្រាប​ថា សម្ដេច​ព្រះ​នរោត្ដម សីហនុ នៃ​កម្ពុជា ស្ដេច​សុវណ្ណគត​។ ទូល​ព្រះ​បង្គំ និង​ព្រះ​រាជិនី​សូម​សម្ដែង​សមាន​ទុក្ខ​​យ៉ាង​ធំ​ធេង​រួម​ជាមួយ​ព្រះ​អង្គ និង​ព្រះ​រាជ​វង្ស រួម​ទាំង​ប្រជាជន​កម្ពុជា ចំពោះ​ការ​បាត់​បង់​ដ៏​ធំ​ធេង​ចំពោះ​ប្រទេស និង​ប្រជាជន​ក្នុង​ពេល​នេះ

បើ​ទោះ​បី​ពេល​នេះ ព្រះ​ចៅ​ផែន​ដី​នៃ​នគរ​ទាំង​ពីរ​ព្រះ​អង្គ​បាន​ស្ដេច​យាង​សោយ​ព្រះ​ទិវង្គត​យ៉ាង​ណា​ក្ដី​ ប្រជា​ប្រិយ​ភាព និង​ស្នា​ព្រះ​ហត្ត​នៃ​ព្រះ​អង្គ​ទាំង​ពីរ​ត្រូវ​បាន​ចារិក​ទុក​ក្នុង​ផែន​ប្រវត្តិសាស្ត្រ​នៃ​នគរ​ទាំង​ពីរ ប្រដូច​បាន​ទៅ​នឹង​ទេវ​រាជា​អង្គ​ចុង​ក្រោយ​នៃ​ផែន​ដី​នេះ​។ សូម​ព្រះ​អង្គ​ទាំង​ពីរ​យាង​ក្នុង​ស្ថាន​ព្រះ​បរម​សុខ​៕​៚

កាល​គ្រា​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ថៃកាល​គ្រា​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ថៃកាល​គ្រា​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​​​ទៅ​កាន់​ប្រទេស​ថៃព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ និង​ព្រះ​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ព្រះ​រាជ​សារ​ព្រះ​មហា​ក្សត្រិយ៍​ថៃ ផ្ញើ​ថ្វាយ​ព្រះ​ករុណា ព្រះ​បរម​នាថ

______________________________________________________________
អាន​ផង​ដែរ​៖
១. ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​បាន​ទូទាំង​នគរ
២. A Tale of Two Kingdoms: Thailand and Cambodia
៣. ហ្លួង​សីហមុនី និង​រាមា​៩
៤. ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

Advertisements

មតិ»

1. A Tale of Two Kingdoms: Thailand and Cambodia | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែវិច្ឆិកា 2017

[…] ______________________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ […]

2. ហ្លួង​សីហមុនី និង​រាមា​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 24 ខែវិច្ឆិកា 2017

[…] (​អាន​ប្រកាស​៖ ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩)។ ម្យ៉ាង […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

[…] ក្រៅ​ពី​នេះ រួម​មាន​៖ ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩, ហ្លួង​សីហមុនី […]

4. ថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែធ្នូ 2018

[…] ______________________________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: