jump to navigation

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក សម្រាប់​ឆ្នាំ​២០១៧ ចាប់​ផ្ដើម ថ្ងៃ​ព្រហស្បតិ៍ 2 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

ព្រះរាជពិធីជាទំនៀមនៃព្រះនគរ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០១៧ ចាប់ផ្ដើមហើយ សម្រាប់ថ្ងៃទី១ គឺថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា នេះ។

សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីឆ្នាំនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គបានយាងចូលរួមជាព្រះរាជាធិបតីភាព ព្រមសេនាបតី ខ្ញុំរាជការ និងប្រជានុរាស្ត្រយ៉ាងច្រើនកុះករ បានមកដង្ហែ និងអញ្ជើញចូលរួម នាប្របមាត់ទន្លេ ខាងមុខព្រះបរមរាជវាំងចតុម្មុខមង្គល ក្រុងភ្នំពេញ ដូច​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ដែរ​។

បន្ទាប់ពីពិធីប្រណាំងទូកប្រពៃណីបានបញ្ចប់មក នៅពេលល្ងាច ព្រះអង្គ ព្រះមហាក្សត្រិយ៍ ក៏បានយាងប្រទានភ្លើងទៀនជ័យដល់ប្រទីបព្រះបរមរាជវាំង ដើម្បីជាការចាប់ផ្ដើមចេញដំណើរប្រទីបតំណាងឲ្យស្ថាប័ននានា ដែលបានចូលរួមក្នុងព្រះរាជពិធីនាឆ្នាំនេះ៕៚

រូបថត៖ AKP

ព្រះមហាក្សត្រិយ៍យាងទូតការប្រណាំងទូក
ការប្រណាំងទូកប្រជាជនទស្សនាការប្រណាំងទូកព្រះមហាក្សត្រិយ៍យាងប្រទានភ្លើងប្រទីប
ប្រទីបព្រះបរមរាជវាំង

Advertisements
%d bloggers like this: