jump to navigation

ការ​ចូល​ក្រាប​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​នៅ​ព្រះ​បរម​រាជ​វាំង ថ្ងៃពុធ 8 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

នៅ​ឱកាស​សំរាក​កាយ​នៅ​ក្នុង​ព្រះ​រាជ​តំណាក់​ឈើ​ទាល​នោះ លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី បាន​ទទួល​ពិសារ​ភោជនាហារ ដ៏​ប្រណីត ដែល​សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ចាត់ចែង​ជូន​ជា​កិត្តិយស​។

នៅ​វេលា​រសៀល​លោក​ជំទាវ​ហ្សាក្កឺលីន កេណ្ណឺឌី បាន​អញ្ជើញ​ទស្សនា​តាម​វិថី​នានា​ក្នុង​ទីក្រុង​ព្រះ​សីហនុ​។ ក្នុង​ខណៈ​នោះ​លោក​ជំទាវ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀប​ចំ និង​ទេសភាព​ដ៏​ល្អ​នៃ​ទីក្រុង​ថ្មី​នេះ​។

ក្រោយ​ដែល​បាន​សំណាក់​នៅ​ទីក្រុង​ព្រះ​សីហនុ​ អស់ពេល​មួយ​រាត្រី​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ១៩៦៧ លោក​ជំទាវ​ហ្សាក្កឺលីន កេណ្ណឺឌី ក៏​បាន​អញ្ជើញ​មក​កាន់​រាជ​ធានៅ​ភ្នំពេញ​វិញ​។ លុះ​មក​ដល់​ទីក្រុង​ភ្នំពេញ​ហើយ លោក​ជំទាវ​ ក៏​បាន​អញ្ជើញ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៅ​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​។

នៅ​វេលា​រសៀល​លោក​ជំទាវ​ហ្សាក្កឺលីន កេណ្ណឺឌី បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម និង​អញ្ជើញ​ទស្សនា​ទីក្រុង​ភ្នំពេញ​តាម​រថយន្ត ដោយ​មាន​សម្ដេចឪ​ទ្រង់​បាន​ស្ដេច​យាង​ជូន​ដំណើរផង​។

នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ១៩៦៧ នេះ ក្រោយ​ដែល​លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី បាន​នៅ​សំណាក់ និង​បាន​ទស្សនាការ​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​សុខ​សាន្ត និង​យ៉ាង​រីក​រាយ​នោះ​មក នៅ​ម៉ោង​១០ ព្រឹក លោក​ជំទាវ​ក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា និវត្ត​ទៅកាន់​សហ​រដ្ឋ​អាមេរិក​វិញ​។

នៅ​ពេល​លោក​ជំទាវ​និវត្ត​ទៅ​វិញ​នេះ សម្ដេចសហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ ដោយ​មាន​ឥស្សរ​ជន​ខ្មែរ លោក​ជំទាវ លោក​ស្រី យុវជន​យុវតី និង​ប្រជា​ព​ល​រដ្ឋ​ជា​ច្រើន​ពាន់​នាក់​បាន​ជូន​ដំណើរ​លោក​ជំទាវ​យ៉ាង​អ៊ឹកធឹក ដូច​កាល​ដែល​លោក​ជំទាវ​អញ្ជើញ​មក​ដល់​ដែរ​។

______________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​នៃ​លោក​ជំទាវ កេណ្ណឹឌី នៅ​ប្រទេស​កម្ពុជា
២. ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី​ថ្មី រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី
៣. ពិធី​លៀង​សាយ​ភោជន៍ និង​ការ​សម្ដែង​សិល្បៈ

Advertisements
%d bloggers like this: