jump to navigation

សណ្ឋាគារ​ព្រីនស៍ ផាលេស ថ្ងៃអាទិត្យ 12 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in សណ្ឋាគារ.
3 comments

កាល​ពី​ខ្ញុំ​ទៅ​បាងកក ចុង​ខែ​តុលា​កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​ថា សណ្ឋាគារ​ព្រីនស៍ ផាលេស​ (PRINCE PALACE HOTEL)។ ជា​ប្រភេទ​សណ្ឋាគារ​ខ្នាត​ធំ​មួយ តែ​រៀង​ចំណាស់​បន្តិច ស្ថិត​នៅ​ក្នុង​សង្កាត់​ជំនួញ​មួយ​ឈ្មោះ​ថា បូបេ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ កាល​ពេល​រៀន​នៅ​ទីក្រុង​បាងកក​។

បន្ទប់​មាន​សភាព​ធំ​ធម្មតា តាម​តម្លៃ ដែល​ក្នុង​មួយ​បន្ទប់​ប្រមាណ​២០០.០០០​រៀល និង​ជា​ពិសេស​ទៅ​ទៀត​នោះ សណ្ឋាគារ​នេះ មាន​ផ្ទុក​លំអ​ទៅ​ដោយ​រូប​គំនូរ និង​រូប​ចម្លាក់​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។

អាសយដ្ឋាន៖

៤៨៨/៨០០, អាគា​បូបេ​, ផ្លូវ​​តម្រុង​រ័ក្ស​, ខ្លង​មហា​នាគ​, ប៉ម​ប្រាប, បាងកក​ ១០១០០ ប្រទេស​ថៃ
ទូរស័ព្ទ៖ (៦៦២) ៦២៨ ១១១១
ទូរសារ៖ (៦២២) ៦២៨ ១០០០

គេហទំព័រ៖ www.princepalace.co.th

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារគ្រឿង​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹកបាងកក​មើល​ពី​បន្ទប់​សណ្ឋាគារ

____________________________________________________________________
អានផងដែរ៖
១. ទៅ​បាងកក
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៣. សិល្បៈ​ខ្មែរ​នៅ​សណ្ឋាគារ​ព្រីនស៍ ផាលេស

Advertisements
%d bloggers like this: