jump to navigation

ហ្លួង​សីហមុនី និង​រាមា​៩ ថ្ងៃអង្គារ 14 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
trackback

ទំនាក់​ទំនង​ជា​ផ្លូវ​ការ​រវាង​ព្រះ​មហា​ក្សត្រិយ៍​ពីរ​ព្រះ​អង្គ​នៃ​នគរ​កម្ពុជា គឺ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហមុនី និង​​​​នគរ​ថៃ គឺ​ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ គឺ​ត្រឡប់​ទៅ​កាល​ពី​​​ខែ​មិថុនា ឆ្នាំ​២០០៦ ពោល​គឺ​ពីរ​ឆ្នាំ​បន្ទាប់​ពី​ព្រះ​អង្គ (​ព្រះ​ករុណា ព្រះ​បរម​នាថ​) ស្ដេច​ឡើង​គ្រង​រាជ្យ​បន្ត​ពី​សម្ដេច​ព្រះ​ជនក​។

ជំនួប​រវាង​ ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​ គឺ​បាន​កើត​ឡើង​​ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ ទៅ​កាន់​នគរ​ថៃ តាម​សេចក្ដី​យាង​អញ្ជើញ​ពី​ព្រះ​ចៅ​ផែន​ដី​ថៃ (​រាមា​ទី​៩​) ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​​ឆ្លង​សិរិរាជ​សម្បត្តិ​គ្រប់​៦០​ឆ្នាំ របស់​ព្រះ​អង្គ ពី​ថ្ងៃ​ទី​៨ ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០០៦​​។ ពេល​នោះ​ហើយ​ គឺ​ជា​​ជំនួប​ផ្លូវ​ការ​របស់ព្រះ​មហាក្សត្រិយ៍​ខ្មែរ និង​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ​។

ដោយ​សារ​តែ​វ័យ​នៃ​ព្រះ​ជន្ម ក៏​ដូច​ជា​រជ្ជកាល​នៃ​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា និង​ដោយ​របត់​នៃ​សង្គម​ផង​នោះ ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​ទំនង​ពុំ​មាន​អនុស្សាវរីយ៍ ផ្អែម​ផ្ហែម និង​ជូរ​ចត់​ រវាង​គ្នា​នឹង​គ្នា ដូច​អតីត​ព្រះ​មហា​វីរក្សត្រិយ៍ នរោត្ដម សីហនុ នោះ​ទេ ដែល​ជា​ព្រះ​វរ​រាជ​បិតា​ទេ​​ (​អាន​ប្រកាស​៖ ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩)។ ម្យ៉ាង ក្រោយ​នោះ​មក​​មិន​បាន​ប៉ុន្មាន​ឆ្នាំ ព្រះ​រាជ​សុខភាព​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​មាន​ភាព​ទ្រុឌ​ទ្រោម​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​ងាយ​នឹង​បញ្ចេញ​ព្រះ​កាយ​ជា​សាធារណៈ​ណាស់​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ទំនាក់​ទំនង​រវាង​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ ក៏​តែង​តែ​មាន​ឡើង​ជា​ហូរ​ហែ​តាម​រយៈ​ព្រះ​ចុតហ្មាយ​ឆ្លង​ឆ្លើយ​មិន​ដាច់ ជា​ពិសេស​ក្នុង​ឱកាស​សំខាន់​ៗ​នានា​នៃ​នគរ​ទាំង​ពីរ ដូច​ជា​បុណ្យ​ចម្រើន​ព្រះ​ជន្ម ឬ​បុណ្យ​ឯករាជ្យ​ជាតិ​ ជា​ដើម​។ល។

ភ្លាម​ៗ ​បន្ទាប់​ពី​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​នៃ​រាជការ​ថៃ​អំពី​សុវណ្ណគត​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ស្អែក​ឡើង ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​ក៏​បាន​ចេញ​ព្រះ​រាជ​សារ​សម្ដែង​សមាន​ទុក្ខ​មក​កាន់​ព្រះ​ករុណា សម្ដេច​ព្រះ​បរម​ឱរសាធិរាជ ចៅ​ហ្វា​មហា​វជិរាលង្ករណ ស្យាម​មកុដ​រាជ​កុមារ នៃ​រាជ​អាណាចក្រ​ថៃ ដោយ​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖

… តាង​នាម​ឲ្យ​ប្រជាជន​កម្ពុជា​, ព្រះ​មាតា​របស់​ខ្ញុំ និង​ព្រះ​ញាតិ​វង្ស​ខ្មែរ និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​សមាន​ទុក្ខ​អស់​ពី​ដួង​ហឫទ័យ​នៃ​ខ្ញុំ​ ចំពោះ​សម្ដេច​ព្រះ​រជ្ជ​ទាយាទ​, ព្រះ​រាជ​វង្សា​នុវង្ស និង​ប្រជា​ជន​ថៃ​ទាំង​មូល​។​….
(​បក​ប្រែក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

ប្រាំ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦ សម្ដេច​ព្រះ​បរម​នាថ រួម​និង​សម្ដេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ព្រះ​រាជ​ជននី ស្ដេច​បាន​យាង​ទៅ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​ចៅ​ផែន​ដី​ថៃ​ដោយ​ផ្ទាល់​ព្រះ​អង្គ នៅ​ឯ​ស្ថាន​ទូត​ថៃ​ប្រចាំ​ក្រុង​ភ្នំពេញ​ផង​ដែរ​។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​គោរព និង​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ចៅ​ក្រុង​កម្ពុជា មាន​ចំពោះ​អតីត​ព្រះ​ចៅ​ក្រុង​សៀម​ផង​៕

ជំនួប​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ និង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ (​រាមា​ទី​៩​) កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០៦ នៅ​ក្រុង​បាងកក ប្រទេស​ថៃជំនួប​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ និង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ (​រាមា​ទី​៩​) កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០៦ នៅ​ក្រុង​បាងកក ប្រទេស​ថៃព្រះ​មហា​ក្សត្រិយ៍​ខ្មែរ និង​សម្ដេច​ព្រះ​រាជ​ជននី ស្ដេច​យាង​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ (​រាមា​ទី​៩​) នៅ​ស្ថាន​ទូត​ថៃ​ប្រចាំ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦
ព្រះ​រាជ​សារ​ព្រះ​មហា​ក្សត្រិយ៍​​ខ្មែរ ផ្ញើ​ថ្វាយ​ព្រះ​រជ្ជ​ទាយាទ​ថៃ

______________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩
២. ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ
៣. ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ

Advertisements

មតិ»

1. ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 24 ខែវិច្ឆិកា 2017

[…] ______________________________________________________________ អាន​ផង​ដែរ​៖ ១. ជា​ទេវ​រាជា ព្រះ​វរ​រាជ​បិតា​ឆក់​យក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​បាន​ទូទាំង​នគរ ២. A Tale of Two Kingdoms: Thailand and Cambodia ៣. ហ្លួង​សីហមុនី និង​រាមា​៩ […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

[…] និង​រាមា​៩, ហ្លួង​សីហមុនី និង​រាមា​៩, មរណភាព​នៃ​ «​ឯកភាព​» […]

3. ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 12 ខែ​ឧសភា 2019

[…] ______________________________________________________________ អាន​ផង​ដែរ​៖ ១. ហ្លួង​សីហមុនី និង​រាមា​៩ […]

4. ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ | ស្រែ​ខ្មុក - ថ្ងៃពុធ 15 ខែ​ឧសភា 2019

[…] អាន​ផង​ដែរ​៖ ១. ហ្លួង​សីហមុនី និង​រាមា​៩ ២. ហ្លួង​សីហមុនី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: