jump to navigation

«ក្ដី​សង្ឃឹម​ថ្មី​» របស់​ពល​រដ្ឋ​កម្ពុជា​ត្រូវ​រលាយ ថ្ងៃអាទិត្យ 19 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

បន្ទាប់​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស «​សង្គ្រោះ​ជាតិ​» ព្រម​ទាំង​ហាម​ប្រាម​បុគ្គល​ជាង​១០០​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​គណបក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​មក​នេះ ម្សិល​មិញ​នេះ (១៨ វិច្ឆិកា ២០១៧​) មួយ​ថ្ងៃ តាម​អំណាច​នៃ​​​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ ទី​ស្នាក់​ការ​កណ្ដាល​នៃ​គណបក្ស​ (​សង្គ្រោះ​ជាតិ​) នេះ នៅ​ក្រុង​ភ្នំពេញ ត្រូវ​បាន​ដក​ស្លាក​រុះ​រើ​ចេញ ក៏​ដូច​គ្នា​នេះ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​មរណ​ភាព​ហើយ​។

ពី​ពេល​នេះ​រហូត​ដល់​​ការ​បោះ​ឆ្នោត​ជា​សាកល​ជា​ថ្មី​នៅ​ឆ្នាំ​២០១៨ នោះ វា​ពិបាក​ណាស់​ក្នុង​ការ​ឲ្យ​មាន​វត្ត​មាន ឬ​ការ​បង្កើត​ឡើង​វិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​បុគ្គល​សំខាន់​ៗ​ដែល​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​នោះ​។ ឬ​ថា​តើ​វិថី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​ដំណើរ​ការ​ដោយ​គ្មាន​គូ​ប្រកួត​ជា​មួយ​គណបក្ស​កាន់​អំណាច​ចាស់​ឆ្នាំ (គណបក្ស​ប្រជាជន​)​ នោះ​។

ដូច​យើង​បាន​ដឹង​រួច​មក​ហើយ​ថា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ និង​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ សំឡេង​គាំទ្រ​គណបក្ស «​សង្គ្រោះ​ជាតិ​» បាន​មាន​ការ​ស្ទុះ​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ឈ្នះ​កំណើន​មេ​ឃុំ យ៉ាង​​ភ្លូក​ទឹក​ភ្លូក​ដី​​គួរ​កត់​សម្គាល់​។

ដោយ​ឥត​ប្រកែក​បាន​​កំណើន​នៃ​អាសនៈ​នៅ​រដ្ឋ​សភា​ជាតិ​ស្ទើរ​ពាក់​កណ្ដាល​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​កំណើន​នៃ​ចំនួន​មេឃុំ​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ថ្មី​ៗ​នេះ វា​បាន​ស​បញ្ជាក់​ពី​ការ​ផ្ដល់​ទំនុក​ចិត្ត​របស់​ប្រជាជន​ខ្មែរ​ទៅ​លើ​គណបក្ស​មួយ​នេះ (​សង្គ្រោះ​ជាតិ​) ទោះ​ក្នុង​រូប​ភាព​ណាមួយ​ក៏​ដោយ​។

អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ ក៏​ដូច​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០១៨ ខាង​មុខ វា​ទំនង​ជា​មាន​ន័យ​ថា​ «ក្ដី​សង្ឃឹម​ថ្មី​» របស់​ពល​រដ្ឋ​កម្ពុជា​ទំនង​ជា​​ត្រូវ​រលាយ​ហើយ​៕

__________________________________________________________
អាន​ផង​ដែរ​
១. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
២. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា
៣. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: