jump to navigation

[តំណាង​រាស្ត្រ] ថ្ងៃអង្គារ 28 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

  • មួយ​ពិភព​លោក​មាន​តែ​មួយ

ថ្ងៃ​នេះ (​២៨ វិច្ឆិកា ២០១៧​), [តំណាង​រាស្ត្រ] ថ្មី​ចំនួន​៤៤​រូប ដែល​រដ្ឋ​សភា​បាន​ប្រកាស​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បំពេញ​លក្ខណៈ​សម្បត្តិ​ (គ្រប់​គ្រាន់​ហើយ) ដោយ​នាំ​គ្នា​ទៅ​ផឹក​ទឹក​សម្បថ នៅ​ឯ​ព្រះ​បរម​រាជ​វាំង មុន​ចូល​កាន់​តំណែង​ទៀត​ផង​។ Sic [តំណាង​រាស្ត្រ] ទាំង​នោះ កើត​ចេញ​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ រួច​មក​។

ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន រួម​ទាំង​ពិភព​លោក​ផង សម្ដែង​ភាព​ហួស​ចិត្ត​អំពី​វិវត្ត​នានា​សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យ៉ាង​ឆាប់​រហ័ស មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រហូត​កើត​ឡើង​នូវ​ [តំណាង​រាស្ត្រ] ថ្មី ដែល​មិន​បាន​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត ដូច​ពេល​កន្លង​មក និង​​អនុលោម​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ថា​៖

តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។
ជំពូក​ទី​ ៧​ អំពី​រដ្ឋសភា

គណបក្ស​ចំនួន​បី​ គឺ​៖ ១. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ, ២. ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន និង​៣. គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ​មិន​ទទួល​យក​អសនៈ​ ឬ​តំណែង [តំណាង​រាស្ត្រ] ថ្មី​នេះ​។

ការ​ចូល​ទៅ​កាន់​តំណែង​ជា [តំណាង​រាស្ត្រ] ត្រូវ​ទទួល​បាន​ការ​ពេប​ជ្រាយ​ពី​សំណាក់​ពល​រដ្ឋ​កម្ពុជា ព្រម​ទាំង​បាន​ពោល​ដោយ​ហួស​ចិត្ត​ថា មួយ​ពិភព​លោក មាន​តែ​មួយ ផង​ដែរ​៕

____________________________________________________________
អាន​ផង​ដែរ​៖
១. ឯកសារ​ប្រវត្តិសាស្ត្រ​៖ រដ្ឋសភា​ប្រកាស​សុពល​ភាព (​តំណាង​រាស្រ្ដ) ​ថ្មីចំនួន​៤៤​រូប
២. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ
៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​បដិសេធ​​​មិន​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៃ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ, ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន និង​គណបក្ស​ខ្មែរ​ឈប់​ក្រ
៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ បញ្ជី​ឈ្មោះ​គណបក្ស​ដែល​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

Advertisements

មតិ»

1. ឯកសារ​ប្រវត្តិសាស្ត្រ​៖ រដ្ឋសភា​ប្រកាស​សុពល​ភាព (​តំណាង​រាស្រ្ដ) ​ថ្មីចំនួន​៤៤​រូប | ស្រែ​ - ថ្ងៃចន្ទ 11 ខែធ្នូ 2017

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ ២. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ Visa Restrictions on Individuals Responsible for Undermining Cambodian Democracy​ ៥. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ប្រកាស​ស្ដី​ពី​ការ​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ៦. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​បដិសេធ​​​មិន​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៃ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន ៧. [តំណាង​រាស្ត្រ] […]

2. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែធ្នូ 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា ២. ​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ៣. «ក្ដី​សង្ឃឹម​ថ្មី​» របស់​ពល​រដ្ឋ​កម្ពុជា​ត្រូវ​រលាយ ៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ៥. ឯកសារ​ប្រវត្តិសាស្ត្រ​៖ បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៦. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ប្រកាស​ស្ដី​ពី​ការ​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ៧. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​បដិសេធ​​​មិន​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៃ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន ៨. ឯកសារ​ប្រវត្តិសាស្ត្រ​៖ រដ្ឋសភា​ប្រកាស​សុពល​ភាព (​តំណាង​រាស្រ្ដ) ​ថ្មីចំនួន​៤៤​រូប ៩. [តំណាង​រាស្ត្រ] […]

3. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​បដិសេធ​​​មិន​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៃ​​ - ថ្ងៃចន្ទ 11 ខែធ្នូ 2017

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ ២. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ Visa Restrictions on Individuals Responsible for Undermining Cambodian Democracy​ ៥. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ប្រកាស​ស្ដី​ពី​ការ​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ៦. ឯកសារ​ប្រវត្តិសាស្ត្រ​៖ រដ្ឋសភា​ប្រកាស​សុពល​ភាព (​តំណាង​រាស្រ្ដ) ​ថ្មីចំនួន​៤៤​រូប ៧. [តំណាង​រាស្ត្រ] […]

4. ឯកសារ​ប្រវត្តិសាស្ត្រ​៖ បញ្ជី​ឈ្មោះ​គណបក្ស​ដែល​ទទួល​យក​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ | - ថ្ងៃចន្ទ 11 ខែធ្នូ 2017

[…] ​ថ្មីចំនួន​៤៤​រូប ៧. [តំណាង​រាស្ត្រ] ៨. ឯកសារ​ប្រវត្តិសាស្ត្រ​៖ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: