jump to navigation

អតីត​លេខាធិការ​អាស៊ាន សុរិន្ទ្រ ពិសសុវណ្ណ ទទួល​មរណភាព ថ្ងៃ​ព្រហស្បតិ៍ 30 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in មរណភាព, ภาษาไทย.
add a comment

នានាប្រទេស៖ ក្រុងទេពមហានគរ – នាល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ អតីត​លេខាធិការ​អាស៊ាន​ដ៏​ល្បី​ឈ្មោះ​ម្នាក់ លោក សុរិន្ទ្រ ពិសសុវណ្ណ ដែល​ជា​ជន​ជាតិ​ថៃ​មូស្លីម​នោះ បាន​ទទួល​មរណភាព​ដោយ​រោគ​គាំង​បេះ​ដូង​។

កើត​នៅ​ថ្ងៃ​ទី​​២៨ ខែ​តុលា ឆ្នាំ​១៩៤៩ លោក​សុរិន្ទ្រ ពិសសុវណ្ណ (ថ. สุรินทร์ พิศสุวรรณ) គឺ​ជា​អ្នក​នយោបាយ​ថៃ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ស្ថិត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ ដោយ​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​ធ្លាប់​កាន់​តំណែង​ធំ​បំផុត​ជា​​លេខាធិការ​ទី​១២ របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​ពី​ឆ្នាំ​​២០០៨ ដល់​២០១២ ផង​ដែរ​។

លោក សុរិន្ទ្រ ពិសសុវណ្ណ បាន​ទទួល​មរណភាព​ភ្លាម​ៗ​ដោយ​រោគ​គាំង​បេះ​ដូង នា​រសៀល​ថ្ងៃ​នេះ (​៣០ វិច្ឆិកា ២០១៧​) វេលា​ម៉ោង​៣.០៧​នាទី នា​មន្ទីរ​ពេទ្យ​រាម​កំហែង ក្រុង​បាងកក ប្រទេស​ថៃ​៕

Advertisements
%d bloggers like this: