jump to navigation

សួស្ដី ២០១៨ ថ្ងៃអាទិត្យ 31 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

Advertisements

ជម្រាប​លា​២០១៧ ថ្ងៃសៅរ៍ 30 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

បាំង​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​២០១៧ នឹង​ត្រូវ​បញ្ចប់ ឆ្នាំ​២០១៨ នឹង​ឈាន​មក​ដល់​។ សម្រាប់​ឆ្នាំ​២០១៧ នេះ មាន​រឿង​រ៉ាវ​ល្អ​ៗ​ជា​ច្រើន​​កើត​ឡើង​ចំពោះ​ស្រែ​ខ្មុក នឹង​សង្ឃឹម​ថា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​បន្ត​ជួប​រឿង​រ៉ាវ​ល្អ​ៗ​ជា​បន្ត​ទៀត​។

ដោយ​ឡែក​សម្រាប់​រឿង​រ៉ាវ​ស្រុក​ទេស​វិញ​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ជា​ពិសេស​ចុង​ឆ្នាំ​២០១៧​នេះ សង្ឃឹម​ថា​ឆ្នាំ​២០១៨ ខាង​មុខ​​ភាព​ល្អ​ៗ នឹង​ចូរ​មាន​ដល់​ស្រុក​ទេស​យើង​វិញ​។

ជម្រាប​លា​ហើយ​២០១៧​!

ប្រជាជន​ថៃ នា​ព្រឹក​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ផែន​ដី​ខ្លួន ដែល​ខ្ញុំ​បាន​ឃើញ ថ្ងៃសុក្រ 29 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

ខាង​ក្រោម​នេះ ជា​សម្រង់​រូប​ភាព​ខ្លះ​ៗ នៃ​ប្រជាជន​ថៃ ដែល​នាំ​គ្នា​ទៅ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្លួន នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧

____________________________________________________
អានផងដែរ៖
១. ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
២. ប្រជាជន​ថៃ​ច្រើន​កុះ​ករ​រង់​ចាំ​ចូល​រួម​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ខ្លួន

Repost: អំពី​ព្រះ​បរម​រាជ​វាំង «​ហោ​ខាំ​» ឯ​នគរ​ហ្លួង​ព្រះ​បាង ថ្ងៃ​ព្រហស្បតិ៍ 28 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
add a comment

នៅឯនគរលាវ កាលពីដើមម៉ិញក៏មានព្រះមហាក្សត្រិយ៍សោយរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រដូចតែនឹងនគរខ្មែរយើងដែរ។ បច្ចុប្បន្ននគរនេះ មិនមានស្ដេចគ្រប់គ្រងទៀតទេ។ កាលពីនគរនេះនៅមានព្រះចៅផែនដីគ្រប់គ្រងនៅឡើយ នគរលាវ មានរាជធានីឯភាគខាងជើងប្រទេស និងមាននាមថា «ក្រុងហ្លួងព្រះបាង» ដែលជាឈ្មោះមួយដាក់តាមព្រះនាមបដិមាមួយអង្គដែលជាព្រះរាជអំណោយព្រះមហាក្សត្រិយ៍ខ្មែរយើងថ្វាយព្រះចៅផែនដីលាវកាលពីអតីត។

ព្រះបរមរាជវាំង «ហោខាំ» ឬដែលមានន័យជាខេមរភាសាថាអាគារមាស របស់លាវនេះ សាងឡើងប្របនឹងដងទន្លេមេគង្គ កាលពីគ.ស.១៩០៤ រហូតដល់ឆ្នាំ១៩០៩ ទើបសម្រេច គឺក្នុងអំឡុងរជ្ជកាលព្រះចៅមហាជីវិត ស្រីស្វាងវង្ស និងនៅក្នុងពេលនគរលាវស្ថិតនៅក្រោមអាណាព្យាបាលបារាំងសែស ដូចនគរខ្មែរយើងដែរ។ ទោះបីជាយ៉ាងនេះក្ដីបរិវេណ និងសំណង់នានារបស់ព្រះបរមរាជវាំង «ហោខាំ» មិនមានសភាពធំគួរកត់សម្គាល់ដូចព្រះបរមរាជវាំងព្រះចៅផែនដីនានានៅជិតខាង តួយ៉ាងនៅឯក្រុងទេព ឬក្រុងចតុម្មុខទេ។

ព្រះបរមរាជវាំង «ហោខាំ» (រូប៖ AsiaForVisitors.com)

ព្រះបរមរាជវាំង «ហោខាំ» មានអាគារធំមួយនៅចំកណ្ដាលដែលជាព្រះទីន័ងសម្រាប់បម្រើការងារព្រះនគរ សណ្ឋាននឹងព្រះទីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គលផងដែរ ដោយមានព្រះរាជបល្ល័ង្កព័ណ៌មាសធំមួយសម្រាប់ពិធីគ្រងរាជ្យ និងព្រះរាជពិធីនានាផ្សេងទៀតរបស់ព្រះចៅផែនដីលាវ។ ក្រៅពីនេះនៅមានអាគារមួយចំនួនទៀត ដូចជាអាគារផ្ទះបាយ ឬឃ្លាំង, អាគារសម្រាប់ផ្ទុកព្រះទីន័ងទូក, ហោព្រះបាង (សណ្ឋាននឹងព្រះវិហារព្រះកែវមរកត), អាគារសម្រាប់មន្ត្រីវាំងកាលពីអតីត និងអាគារប្រជុំធំមួយនៅឯខាងឆ្វេងដៃច្រកចូលផងដែរ។ នៅខាងមុខអាគារនេះ បច្ចុប្បន្នមានតាំងព្រះបរមរូបព្រះចៅមហាជីវិតស្រីស្វាងវង្សធំមួយដែលស្មិតដោយអតីតប្រទេសសូវៀតផងដែរ។

បច្ចុប្បន្ននេះនៅក្នុងបរិវេណអាគារធំរបស់ព្រះបរមរាជវាំងមានតាំងវត្ថុអនុស្សាវរីយ៍ជាច្រើន រួមទាំងរូបចម្លាក់ និងរូបគំនូរនានាដែលជាព្រះរាជអំណោយថ្វាយព្រះចៅផែនដីលាវ កាលពីអតីតកាល រួមទាំងរបស់របរសម្រាប់ព្រះមហាក្សត្រិយ៍លាវប្រើប្រាស់, ទីក្រឡាបន្ទុំរបស់ព្រះចៅផែនដី ព្រមទាំងព្រះរាជវង្សានុវង្សលាវមួយចំនួនទៀត។ ព្រះបរមរាជវាំងនេះ បានត្រូវប្រើប្រាស់សម្រាប់ជាការិយាល័យ និងទីសំណាក់នៃព្រះមហាក្សត្រិយ៍លាវរហូតដល់ឆ្នាំ១៩៧៥។

ដោយសារតែនគរលាវបច្ចុប្បន្ននេះមិនមានព្រះចៅផែនដីគ្រប់គ្រងប្រទេសទៀតនោះ ព្រះបរមរាជវាំង «ហោខាំ» ត្រូវបានរដ្ឋាភិបាលលាវកែប្រែឲ្យក្លាយជាសារមន្ទីរជាតិ និងបើកឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាផងដែរ៕៚

ទិដ្ឋភាពក្នុងព្រះទីន័ង (រូប៖ Gerald Oskoboiny)ព្រះរាជបល្ល័ង្កដែលតម្កល់នៅក្នុងព្រះទីន័ង (រូប៖ Unknown)
ហោព្រះបាង (រូប៖ laosdaytour.com)

————————————————
អានអត្ថបទទាក់ទង
១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. ព្រះរាជវាំង «ហោខាំ» ឬវិមានប្រធានប្រទេសលាវ

 

ស្ពាន​ព្រះ​មុនីវង្ស​៖ អតីត​ – បច្ចុប្បន្ន ថ្ងៃពុធ 27 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
2 comments

___________________________________________________
អាន​ផង​ដែរ៖
១. ពិធី​សម្ពោធ​ស្ពាន​ព្រះ​បាទ​​មុនីវង្ស
២. ថ្ងៃ​នេះ​សម្ពោធ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី

កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង ថ្ងៃអង្គារ 26 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
12 comments

ការ​ប្រើ​ប្រាស់​លេខ​កូដ​ប្រៃសណីយ៍​ ឬ​លេខ​កូដ​តំបន់ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Post Code ឬ Zip Code ដើម្បី​សម្គាល់​ទី​តាំង​ភូមិ​សាស្ត្រ​សម្រាប់​អាសយ​ដ្ឋាន ជា​ពិសេស​ក្នុង​វិស័យ​ប្រៃសណីយ៍​ត្រូវ​បាន​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត​ប្រើ​ប្រាស់​យ៉ាង​ទូ​លំទូលាយ ដែល​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ នៅ​ក្នុង​ប្រទេស​ទាំង​នោះ​។​ ដោយ​ឡែក​នៅ​កម្ពុជា​យើង​វិញ​ហាក់​បី​ដូច​ជា​មិន​មាន​ភាព​ទូលំ​ទូលាយ​សោះ មនុស្ស​ខ្មែរ​ច្រើន​លើស​លុប​មិន​ទាំង​ស្គាល់​អ្វី​ជា​កូដ​ប្រៃសណីយ៍​ផង (​សូម្បី​អ្នក​ធ្វើ​ការ​នៅ​ប្រៃសណីយ៍​មួយ​ចំនួន​) ដោយ​ពួក​គេ​យល់​ច្រឡំ​ជាមួយ​លេខ​កូដ​ប្រទេស គឺ ៨៥៥​​ឯណុះ​ទៅ​វិញ​។

បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​សង្កាត់​មួយ​ចំនួន​ដោយ​បំបែក​ចេញ​ពី​ខណ្ឌ​មានជ័យ​មក​ខណ្ឌ​ច្បារ​អំពៅ​នោះ ខ្ញុំ​សង្កេត​ឃើញ​លេខ​កូដ​ប្រៃសណីយ៍​របស់​សង្កាត់​នានា​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​មាន​ការ​ផ្លាស់​ប្ដូរ ពោល​គឺ ពី​ផ្ដើម​ដោយ​១២៣​… មក​ជា​១២៦​… វិញ (​សង្កាត់​ដែល​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រក្សា​ដដែល​គឺ​១២៣​…​) ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ការ​ងើង​ឆ្ងល់​ដោយ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​លេខ​កូដ​ចាស់​ដដែល​សម្រាប់​សង្កាត់​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នោះ​។

ថ្ងៃ​នេះ (​២៦ ធ្នូ ២០១៧​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រៃសណីយ៍​ច្បារ​អំពៅ ប្រៃសណីយ៍​ដែល​ធ្លាប់​មាន​អាគារ​ធំ​សង់​បែប​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ​នា​សម័យ​សង្គម​រាស្ត្រ​និយម​នៅ​ខាង​មុខ​វត្ត​ច្បារ​អំពៅ​នោះ ហើយ​ដែល​បច្ចុប្បន្ន​មក​តាំង​ទី​ក្នុង​ផ្ទះ​ល្វែង​ដ៏​ចង្អៀត​តូច​មួយ​ល្វែង​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​មួយ​ខាង​មុខ​វត្ត​និរោធ​រង្សី ដើម្បី​សាក​សួរ​ពី​រឿង​នេះ ដ្បិត​ជា​សាមី​សង្កាត់​។ តែ​អ្វី​ដែល​គួរ​ចម្លែក​នោះ គឺ​គាត់​មិន​បាន​ដឹង​ទេ សូម្បី​តែ​សង្កាត់​ដែល​ទី​តាំង​របស់​ប្រៃសណីយ៍​​ឈរ​ជើង​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​នៅ​ខាង​មុខ​នៃ​ប្រៃសណីយ៍ (​ច្បារ​អំពៅ​) ឃើញ​នៅ​រក្សា​លេខ​ចាស់​ដដែល​គឺ​ផ្ដើម​ដោយ​១២៣​…​។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​បន្ត​មក​ប្រៃសណីយ៍​ធំ​ឯ​វត្ត​ភ្នំ​ដើម្បី​សាក​សួរ​បន្ត​ក្រែង​បាន​ព័ត៌​មាន​ខ្លះ​។ មិន​ខុស​គ្នា​អ្វី​បន្តិច​សោះ​ឡើយ អ្នក​ធ្វើ​ការ​នៅ​ប្រៃសណីយ៍​ធំ​មិន​មាន​នរណា​អាច​ផ្ដល់​ព័ត៌មាន​បាន​ឡើយ​។ ​នៅ​ពេល​ខ្ញុំ​សាក​សួរ​ប្រសិន​បើ​គាត់​​មាន​តារាង​លេខ​កូដ​ប្រៃសណីយ៍​ដែរ​ឬ​ទេ បើ​មិន​មាន​ទូទាំង​ប្រទេស​សុំ​ត្រឹម​ទី​ក្រុង​ភ្នំពេញ​ក៏​បាន​។ ពួក​គាត់​បែរ​ជា​និយាយ​ថា​មិន​ដឹង មិន​មាន ហើយ​ថា​មិន​ដឹង​ថា​ជា​ស្ថាប័ន​ណា​ជា​អ្នក​ធ្វើ​ទេ​រឿង​លេខ​កូដ​ប្រៃសណីយ៍​នេះ​។ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​ទៀត​សោត​ពួក​គាត់​បែរ​ជា​និយាយ​ថា​ចាំ​បាច់​ប្រើ​ធ្វើ​អ្វី ត្រឹម​លេខ​ផ្ទះ​ផ្លូវ ឃុំ​សង្កាត់​បាន​ហើយ​​។ ចម្លើយ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​ឆ្ងល់​ទៀត​ថា​តើ​ស្ថាប័ន​ណា​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​លេខ​កូដ​ប្រៃសណីយ៍​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ និង​ហេតុ​អ្វី​បាន​ជា​ខាង​ប្រៃសណីយ៍​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​លេខ​កូដ​ប្រៃសណីយ៍​​?

សម្រាប់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​សោះ​ពី​រឿង​លេខ​កូដ​ប្រៃសណីយ៍​នេះ​ទេ ខ្ញុំ​នឹង​ព្យាយាម​រក​ព័ត៌មាន​បន្ថែម​ទៀត​ឲ្យ​បាន ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា​លេខ​កូដ​ប្រៃសណីយ៍​នេះ នឹង​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្គាល់​ច្បាស់​លាស់​សម្រាប់​ទី​តាំង​របស់​ខ្លួន​រស់​នៅ និង​ចូល​រួម​ប្រើ​ប្រាស់​លើកកម្ពស់​វិស័យ​នេះ​ឲ្យ​បាន​រីក​ចម្រើន​ឡើង​ដូច​ប្រទេស​ដទៃ​ទៀត​៕

__________________________________________________________
អាន​ផង​ដែរ​៖
១. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

Merry Christmas 2017 ថ្ងៃចន្ទ 25 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

%d bloggers like this: