jump to navigation

អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ ថ្ងៃសុក្រ 1 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
1 comment so far

កាល​គ្រា​ទៅ​ចូល​រួម​បុណ្យ​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ នៅ​ក្រុង​បាងកក កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទទួល​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ពី​ប្រជាជន​ថៃ​ទូទៅ​ដែល​គេ​មាន​សទ្ធា​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ ដោយ​ពួក​គេ​នាំ​គ្នា​បោះ​ពុម្ព​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន ចែក​ជូន​អ្នក​ចូល​រួម​បុណ្យ ដើម្បី​ជា​សេចក្ដី​នឹក​រឭក និង​ថ្វាយ​ព្រះ​រាជ​កុសល​។

អនុស្សាវរីយ៍​ចំនួន​ពីរ ដែល​ខ្ញុំ​ទទួល​បាន​នោះ​គឺ​ ១. ផែន​ក្រដាស​តូច​ៗ មាន​បោះ​រូប​ព្រះ​ឆាយាលក្ខណ៍​ រាមា​ទី​៩ នៅ​ខាង​មុខ និង​ខាង​ខ្នង​មាន​បោះ​ «​ព្រះ​បរម​រាជោវាទ គុណ​ធម្ម ៤​ប្រការ​» របស់​ព្រះ​អង្គ និង​ ២. បទ​សូត្រ​មន្ត ឧទ្ទិស​ព្រះ​រាជ​កុសល​​៕

អនុស្សាវរីយ៍​ទាំង​ពីរ ដែល​ទទួល​បាន

____________________________________________________________
អាន​ផង​ដែរ​៖
១. ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
២. ព្រះ​បរម​រាជោវាទ គុណ​ធម៌ ៤​ប្រការ

Advertisements
%d bloggers like this: