jump to navigation

ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​នៃ​ឯក​ឧត្ដម​លី ក្វាន យូវ និង​លោក​ជំទាវ​នៅ​កម្ពុជា ថ្ងៃសៅរ៍ 2 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

ការ​អញ្ជើញ​ដល់​ពោធិចិនតុង

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២ ធ្នូ ១៩៦៧ នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង មាន​រៀប​ចំ​ពិធី​បដិ​សណ្ឋារ​កិច្ច​មួយ​យ៉ាង​មហោឡារិក ចំពោះ​ភ្ញៀវ​កិត្តិយស​របស់​យើង គឺ​ឯក​ឧត្តម​លី ក្វានយូវ រដ្ឋ​មន្ត្រី​ទី​១​នៃ​សាធារណ​រដ្ឋ​សិង្ហបូរី ដែល​ត្រូវ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ចំនួន​មួយ​សប្ដាហ៍​នៅ​ប្រទេស​កម្ពុជា​។

នៅ​ពេល​ចុះ​ពី​យន្តហោះ សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​ទៅ​ប្រទាន​ព្រះ​ហស្ត​សម្ផស្ស​ ចំពោះ​ភ្ញៀវ​ដ៏​ឧត្ដម​នេះ រួច​ហើយ​មាន​យុវ​នារី​ដ៏​ស្រស់​ប្រិម​ប្រីយ​ពីរ​រូប​ជូន​បាច់​ផ្កា ចំពោះ​ឯក​ឧត្ដម និង​លោក​ជំទាវ លី ក្វាន​យូវ ផង​។

បន្ទាប់​ពី​បាន​គោរព​ភ្លេង​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​មក ឯក​ឧត្ដម​ លី ក្វាន​យូវ បាន​អញ្ជើញ​ត្រួត​ពល​ទាំង​៣​ក្រុម​នៃ​កង​ខេមរ​ភូមិន្ទ ហើយ​ក៏​បាន​អញ្ជើញ​ទៅ​កាន់​វេទិកា​ពិសេស ដោយ​បាន​ទទួល​ការ​អប​អរ​សាទរ​ពី​គណៈ​ប្រតិភូ​នៃ​ចលនា​យុវជន​រាជ​សង្គម​និយម​ខ្មែរ ពី​មន្ត្រី​រាជការ​គ្រប់​ក្រសួង ព្រម​ទាំង​ពី​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កក​កុញ​។

ក្រោយ​ពេល​ដែល​សម្ដេច​ឪ ទ្រង់​បាន​ថ្លែង​ព្រះ​សុន្ទរ​កថា​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សន​កិច្ច​នេះ​ហើយ ឯក​ឧត្ដម លី ក្វាន​យូវ បាន​ថ្លែង​សុន្ទរ​កថា​ជា​ភាសា​អង់គ្លេស​តប​វិញ​ប្រកប​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ក្រៃលែង និង​ប្រកប​ដោយ​សេចក្ដី​សោមនស្ស​ចំពោះ​បដិ​សណ្ឋារកិច្ច​ដ៏​កក់​ក្ដៅ នៃ​ប្រទេស​កម្ពុជា​។

លុះ​បាន​ទទួល​បដិ​សណ្ឋារកិច្ច​អំពី​ឥស្សរជន​ជាន់​ខ្ពស់​ខ្មែរ​បរទេស​នានា​ហើយ​មក សម្ដេច​ព្រះ​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ជា​ទី​គោរព​ស្នេហា​នៃ​យើង និង​ឯក​ឧត្ដម​ លី ក្វានយូវ ទ្រង់​បាន​ស្ដេច​យាង និង​បាន​អញ្ជើញ​ឡើង​រថយន្ត​ពិសេស​ឆ្ពោះ​ទៅ​កាន់​រាជធានី ដែល​មាន​សិស្សានុសិស្ស​និង​ប្រជា​ពល​រដ្ឋ ជា​ច្រើន​ម៉ឺន​នាក់​រង់​ចាំ​ធ្វើ​គារ​វ​កិច្ច​អប​អរ​សាទេ ចំពោះ​ការ​អញ្ជើញ​មក​ដល់​នៃ​ឯក​ឧត្ដម លី ក្វាន​យូវ នេះ តាម​ដង​វិថី​នានា​ផង​។

______________________________________________________
អាន​ផង​ដែរ​
១. លោក លី និង​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: