jump to navigation

«បុណ្យ» និង​ «បាប» ថ្ងៃអាទិត្យ 3 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
add a comment

បុណ្យ បុន សំ.; បា. ( ន. ) (បុញ្ញ) គុណជាត​ជា​គ្រឿង​ជម្រះ​សន្ដាន​ចិត្ត; កុសល, អំពើ​ល្អ, សេចក្ដី​សុខ ។ ធ្វើ​បុណ្យ គឺ​ធ្វើ​សេចក្ដី​ល្អ​ខាង​ផ្លូវ​កាយ​វាចា​ចិត្ត​ ឲ្យ​កើត​មាន​ដោយ​កិច្ច​និង​ទំនង​ផ្សេង​ៗ…។ បុណ្យ​ស័ក្តិ អំណាច​តេជះ​ដែល​បាន​ដោយសារ​បុណ្យ (យស​ស័ក្តិ​ឬ​ការងារ) ។ ឡើង​បុណ្យ ឡើង​ស័ក្តិ​យស​ខ្ពស់​ជាង​មុន ។ ព្រះ​មាន​បុណ្យ ព្រះ​ភគវ័ត (ព្រះ​សម្មាសម្ពុទ្ធ) ។ល។ ពាក្យ​ថា បុណ្យ នេះ ខាង​សំស្រ្កឹត ប្រើ​ជា គុ. ផង​ក៏​បាន, ប្រែ​ថា “បរិសុទ្ធ, ស្អាត, ល្អ, គួរ​ស្រឡាញ់ គួរ​ចង់​បាន” ។

បាប សំ.បា. ( គុ. ) ដែល​លាមក, អាក្រក់, ពុំ​ប្រសើរ : ចិត្ត​បាប, អំពើ​បាប ។ ន. អំពើ​លាមក, អាក្រក់, ពុំ​ប្រសើរ : ធ្វើ​បាប, បាន​បាប, ខ្លាច​បាប ។

Advertisements
%d bloggers like this: